ដល់​ពេល​ផ្ដល់​ក្ដីសុខ​ខ្លួនឯង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ

  • 2017-12-02 01:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​កំពុង​តែ​ស្រលាញ់​គេ​ខ្លាំង​រហូត​ភ្លេច​ស្រលាញ់​ខ្លួនឯង​នោះ គួរតែ​ដល់​ពេល​ងាក​មក​ចាប់អារម្មណ៍​លើ​ខ្លួន​ឯង​វិញ​ម្ដង​។ ដោយ​ប្រើ​តាម​ជំហ៊ាន​ទាំង ៦ នេះ ហើយ​ពេល​នោះ​ក្ដី​សុខ​នឹង​មាន​ពេញលេញ៖

១.បញ្ឈប់​ការ​រិះគន់​ខ្លួនឯង៖ នេះ​ជា​ជំហាន​ដំបូង​ដើម្បី​ជួយ​ឲ្យ​ខ្លួន​មាន​សេចក្ដី​សុខ ក៏​ដូចជា​ បង្ហាញ​ថា​អ្នក​ស្រលាញ់​ខ្លួនឯង​គ្រប់គ្រាន់ ដោយ​ការ​រក្សា​ទំនាក់ទំនង​ល្អ​ៗ ហើយ​បើ​មិន​ល្អ​បោះចោល​ទៅ។ មួយ​វិញ​ទៀត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​សុខភាព​ខ្លួនឯង​បំផុត នេះ​ទើប​គេ​ហៅ​ថា​ស្រលាញ់​ខ្លួន​ឯង។

២.ធ្វើ​បញ្ជី​ឈ្មោះ​របស់​ដែល​ខ្លួន​ស្រលាញ់៖ ជា​អកុសល​មនុស្ស​ជាច្រើន​មិន​អាច​តស៊ូ ដើម្បី​បំពេញ​បញ្ជី​ឈ្មោះ​ទាំង​នោះ​បាន​ទេ។ ព្រោះ គេ​ព្យាយាម​បំពេញសេចក្ដី​ត្រូវ​ការ​អ្នក​ដទៃ​ច្រើន​ជាង ដែល​នេះ​គេ​ហៅ​ថា​ការ​មិន​ស្រលាញ់​ខ្លួន​ឯង។ ចាប់ពី​ពេល​នេះ​អ្នក​គួរ​តែ​ផ្ដល់​ក្ដី​សុខ​ដល់​ផ្លូវ​ចិត្ត និង​កាយ​ដោយ​ស្វះស្វែង​រក​របស់​ខ្លួន​ស្រលាញ់​មក​ជា​របស់​ខ្លួន​ឲ្យ​បាន បែប​នេះ​ទើប​គេ​ហៅ​ថា​ការ​ស្រលាញ់​ខ្លួនឯង។

៣.អនុញ្ញាត​ឲ្យ​អតីតកាល​ដើរ​ចេញ​ទៅ៖ អ្វី​ដែល​បាន​កន្លង​ហើយ ឲ្យ​វា​ទៅ​ផុត​ចុះ ផ្តោត​លើ​បច្ចុប្បន្ន និង​អនាគត​វិញ​ទើប​ជីវិត​ប្រសើរ​ជាង។ យក​ពេល​វេលា​ព្យាបាល​ស្នាម​របួស​របស់​អ្នក ហើយ​សុំ​ជំនួយ​ប្រសិនបើ​ចាំបាច់ ដើម្បី​បើក​ទំព័រ និង​ចាប់ផ្តើម​ជំពូក​ថ្មី​នៃ​ជីវិត។

៤.កុំ​ខ្វល់​សម្ដី​អ្នក​ដទៃ៖ ត្រូវ​ចាំ​ថា​គ្មាន​នរណា​ម្នាក់​អាច​ទៅ​ផ្គាប់​ចិត្ត​មនុស្ស​១ពាន់​អ្នក​បាន​ទេ។ ដូចនេះ​ហើយ​សម្ដី​ដែល​មិន​បាន​ការ មិន​បាច់​យក​មក​ទុក​ក្នុង​ចិត្ត ដើម្បី​ឲ្យ​គិត​ច្រើន​អត់​អំពើ​ឡើយ។

៥.ឈប់​ប្រៀបធៀប៖ ពេល​ខ្លះ​អ្នក​បាន​ស្គាល់ និង​ឃើញ​អ្វី​ដែល​ល្អ​តែ​រូប​ក្នុង​បណ្ដាញសង្គម Facebook Instagram ច្រើន រហូត​ងាក​មក​មើល​ខ្លួន​ហើយ ថា​គ្មាន​អ្វី​សោះ។ នោះបើ​នៅ​បន្ត​ប្រៀបធៀប​បែប​នេះ វា​នឹង​ជះឥទ្ធិពល​ដោយ​ផ្ទាល់លើ​ការ​រីកចម្រើន​របស់​អ្នក។

៦.ឲ្យ​រង្វាន់​​ខ្លួនឯង ពី​ព្រោះ​អ្នក​សម​នឹង​ទទួល​បាន​វា៖ ការ​ស្រឡាញ់​ខ្លួនឯង​ចាប់ផ្តើម​ដោយ​ការ​អនុវត្ត វិធី​បែបនេះ។ នៅពេល​អ្នក​សម្រេច​បាន​លទ្ធផល​តូចតាច​ក៏​ដោយ ក៏​គួរតែ​ជូន​សម្រាប់​ខ្លួន​ឯង​ដែរ។ ព្រោះ​វា​អាច​លើក​ទឹកចិត្ត និង​ ឆាប់​ជំរុញ​អ្​នក​ឲ្យ​ទៅ​ដល់​គោលដៅ​លឿន៕

ចុចអាន៖ការ​ពិត​ទាំង ៧យ៉ាង​​មាន​តែ​អ្នក​​ដែល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទើប​យល់

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី