ការ​ពិត​ទាំង ៧យ៉ាង​​មាន​តែ​អ្នក​​ដែល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទើប​យល់

  • 2017-12-01 03:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ប្រាកដ​ជា​យល់​ច្បាស់​ណាស់​ថា​ពេល​នោះ​មាន​រឿង​អី​ខ្លះ​កើត​ឡើង។ រឿង​​មួយ​ចំនួន​ខាង​ក្រោម​គឺ​មាន​តែ​អ្នក​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ប៉ុណ្ណោះ​ដែល​អាច​យល់​បាន ថា​វា​ធ្ងន់ធ្ងរ និង​ពិបាក​ប៉ុណ្ណា ៖

១. តែងតែ​មិន​ចង់​ងើប​ពី​គ្រែ ចេញ​ពី​បន្ទប់

ក្នុង​បន្ទប់​ងងឹត នៅ​លើ​គ្រែ​គឺ​ជា​អ្វី​ដែល​មនុស្ស​មាន​ជំងឺ​នេះ​ចូល​ចិត្ត​បំផុត។ យើងមិន​ចង់​ងើប​ចេញ រឹត​តែ​មិន​ចង់​ត្រូវ​ពន្លឺ​ថ្ងៃ គ្រាន់​តែ​ចង់​សម្ងំ​ម្នាក់​ឯង​ប៉ុណ្ណោះ។

រូបតំណាង

**២. ​​​គិត​ថា​ខ្លួន​ឯង​គ្មាន​បានការ និង​អស់​សង្ឃឹម​ខ្លាំង​ក្នុង​ជីវិត**

ខ្លួន​ឯង​ល្អ​មិន​គ្រប់​គ្រាន់​ពូកែ​មិន​គ្រប់គ្រាន់ ហើយ​តែងតែ​មាន​គំនិត​ថា​ខ្លួន​ឯង​អត់​ប្រយោជន៍ គ្មាន​អ្នក​ត្រូវ​ការ។ យើងមាន​អារម្មណ៍​ថា​អស់​សង្ឃឹម និង​គ្មាន​កម្លាំង​បន្ត​ទៅ​មុខ​ទៀត​ឡើយ។

៣. ​​​ពិបាក​ចិត្ត​ស្ទើរ​រាល់​ថ្ងៃ និង​ពេល​ខ្លះ​យំ​ដោយ​គ្មាន​មូល​ហេតុ

ពេល​គេ​សួរ​ថា​ «ហេតុអី​​ពិបាក​ចិត្ត?» យើង​ក៏​មិន​ដឹង​ប្រាប់​គេ​ថា​ម៉េច​ ព្រោះ​គ្មាន​រឿង​អី​សោះ​យើង​ក៏​ពិបាក​ចិត្ត។ ពេល​ខ្លះ​ទៀត​ឈាន​ទៅ​ដល់​ការ​យំ​ដោយ​មិន​មាន​រឿង​អី​កើត​ឡើង​សោះ។

រូបតំណាង

៤. មិន​ចង់​ចេញ​ក្រៅ​ជួប​អ្នក​ណា ឬនិយាយ​ជា​មួយ​អ្នកណា​ទាំង​អស់

នរណា​ក៏​មិន​ចង់​ជួយ នរណា​ក៏​មិន​ចង់​និយាយ​ជាមួយ និយាយ​គឺ​សឹង​តែ​ផ្ដាច់​ខ្លួន​ចេញ​ពី​គេ​គ្រប់​គ្នា ហើយ​ចង់​នៅ​ស្ងប់ស្ងាត់​តែ​ឯង។

៥. ឃើញ​គេ​ល្អ​ជាង​ខ្លួន​ឯង​គ្រប់​យ៉ាង

គំនិត​ដែល​ទម្លាក់​ខ្លួន​ឯង​ថា​អន់​នៅ​តែ​អណ្ដែត​ពេញ​ខួរក្បាល ហើយ​មើល​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​ខ្លួន​ឯង​រហូត។

៦. ពេល​ខ្លះ​អាច​នឹង​មាន​គំនិត​ចង់​សម្លាប់​ខ្លួន ឬ​រត់​ទៅ​ឆ្ងាយ​

ពេល​ជំងឺ​នេះ​អាច​ឲ្យ​យើង​មាន​គំនិត​ឆ្កួត​ឡប់​ចង់​សម្លាប់​ខ្លួន​ដើម្បី​ឲ្យ​ផុត​ពី​ការ​ពិបាក​ចិត្ត ឬ​ពេល​ខ្លះ​ចង់​រត់​ចេញ​ពី​ផ្ទះ​ទៅ​កន្លែង​ណា​ដែល​ឆ្ងាយ​ជា​ដើម។

៧. ជីវិត​ពោរពេញ​ដោយ​ការ​ស្មុគស្មាញ និង​ឈឺចាប់

មិន​អាច​រក​ពេល​វេលា​ដែល​រីករាយ​បាន ហើយ​រឹត​តែ​គ្មាន​សេចក្ដី​ទោះ​បី​ស្ថិត​ក្នុង​បរិយាកាស​រីករាយ​ក៏​ដោយ។​​

បើ​អាច​ដើរ​ឆ្លង​ជំងឺ​នេះ​បាន យើង​គួរ​តែ​ដើរ​ឲ្យ​ផុត ព្រោះ​ជំងឺ​នេះ​មិន​មែន​ងាយ​ព្យាបាល​ឡើយ វា​ទាមទារ​ការ​ថែទាំ នៅ​ក្បែរ និង​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា