៩ សំណួរ​ទាក់ទង​នឹង​ការ​នៅ​លីវ ហើយ​បើ​អ្នក​ឆ្លើយ​មិន​ចេញ​បន្ត Single ទៀត​ចុះ!

  • 2017-11-28 02:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​ឯកា តែង​ចង់​បាន​ស្នេហា ដើម្បី​មាន​ជា​គ្នា​កំដរ។ តែ​ពេល​ខ្លះ​អ្នក Single ទាំង​នោះ​នៅតែ​គ្មាន​គូ បើ​ទោះ​ជា​ខិតខំ​ស្វែង​រក​យ៉ាង​ណា​ក៏​ដោយ។ ចង់​ដឹង​ចម្លើយ​ ងាយ​បំផុត ដោយ​គ្រាន់តែ​ឆ្លើយ​សំណួរ​ទាំង ១០ ខាងក្រោម​នេះ តែ​បើ​ឆ្លើយ​មិន​ចេញ អ្នក​គឺ​សក្ដិសម​នឹង​នៅ Single បន្ត​ទៀត​ណាស់ ព្រោះ​អ្នក​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​មាន​ស្នេហា៖

.«តើ​អ្នក​ចង់​បាន​ដៃគូ​ស្នេហា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ឬ​យ៉ាង​ណា»?

.«តើ​សេចក្ដី​ស្រលាញ់​របស់​អ្នក សំដៅ​ទៅ​លើ​អ្វី?រូបរាង?ទ្រព្យសម្បត្តិ? កិត្តិយស ឬ​បុណ្យស័ក្ដិ»?

.«តើ​អ្នក​ជ្រើសរើស​មាន​ស្នេហា ដើម្បី​កុំ​ឲ្យ​គេ​ចំអន់ ឬ​ចេញ​មក​ពី​បេះដូង​ពិត!»?

.«ហេតុអ្វី​បាន​ជា​អ្នក​ចាប់អារម្មណ៍​លើ​សេចក្ដី​ស្នេហា»?

.«តើ​អ្នក​ពិតជា​មិន​អាច​រស់នៅ​ដោយ​គ្មាន​ស្នេហា​បាន ឬ​យ៉ាង​ណា»?

.«តើ​អ្នក​គិត​ថា ការ​មាន​ស្នេហា​ជា​រឿង​មាន​សំណាង ដូច​ចាក់​ឆ្នោត​ត្រូវ​ចំ​លេខ​ធំ ខុស​ក៏​អស់​ពី​ខ្លួន ត្រូវ​ក៏​មាន​អ្វី​សព្វគ្រប់​បែប​យ៉ាង»?

.«តើ​អ្នក​កំពុង​ស្វែង​រក​មនុស្ស​ក្នុង​ក្ដី​ស្រមៃ ឬ​យ៉ាង​ណា»?

.«តើ​អ្នក​មាន​ត្រៀម​ខ្លួន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​យក​ក្ដី​ស្នេហា ឬ​ក៏​ធ្វើ​ខ្លួន​បែប​ធម្មតា​ៗ»?

.«តើ​អ្នក​ពិតជា​រង់ចាំ​មនុស្ស​ល្អ​ឥត​ខ្ចោះ ឲ្យ​មក​ចូល​ក្នុង​ជីវិត​អ្នក​ឬ​យ៉ាង​ណា»?

ចុចអាន៖គន្លឹះ​ខ្លី​ៗ​មួយ​ចំនួន សម្រាប់​ឲ្យ​បុរស​យល់​ដឹង​បាន​ខ្លះមុន​ថ្ងៃ​អាពាហ៍ពិពាហ៍

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម