តម្រូវ​ការ​ធំ​ៗ​ទាំង​៥​របស់​ប្ដី​ទូទៅ បើ​ប្រពន្ធ​ធ្វើ​បាន​ធានា​ថា​ប្ដី​ស្រឡាញ់​ងប់

  • 2017-11-23 02:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណុច​​ពិសេស​ដែល​​ជួយ​ឲ្យ​ជីវិត​​​​អាពាហ៍ពិពាហ៍​របស់​អ្នក​ទទួល​បាន​ជោគជ័យ គឺ​ភាព​មិន​អាត្មានិយម​។ ប្រសិន​បើ​អ្នក​អាច​​គិត ឬ​បំពេញ​​តម្រូវការ​​របស់​ដៃ​គូ​របស់​អ្នក​មុន​ខ្លួន​ឯង ធានា​ថា​​ជម្លោះ ការ​ខ្វែង​គំនិត​ឬ​ភាព​រកាំរកូស​ក្នុង​គ្រួសារ ពិត​ជា​មិន​សូវ​កើត​ឡើយ​ទេ​។ ដើម្បី​ទុក​ជា​ចំណេះ​ដឹង​សម្រាប់​នារីៗ​ដែល​មាន​គ្រួសារ​ហើយ​​ ខាង​ក្រោម​នេះ​ជា​តម្រូវការ​​​មូលដ្ឋាន​ទាំង​៥ ដែល​មនុស្ស​ប្រុស​ភាគ​​ច្រើន​​ចង់​បាន ពី​ប្រពន្ធ​របស់​ខ្លួន​​៖​

រូបតំណាង

**១. ដៃ​គូ​កំសាន្ត​**

ទោះ​បី​អ្នក​ទាំង​ពីរ​មាន​ចំណង់​​ចំណូល​ចិត្ត​ ការ​​កម្សាន្ត​​ខុស​គ្នា​ដាច់ ប៉ុន្តែ​​​មនុស្ស​ប្រុស​ពិត​ជា​ចង់​ឲ្យ​ប្រពន្ធ​ខ្លួន​កំដរ​ពេល​គាត់​ ទៅ​លេង​​ទាត់​បាល់ មើល​​ប្រដាល់ ឬ​ស្ទូច​​ត្រី​។ អ្នក​ត្រូវ​ហ៊ាន​​លះបង់​ពេល​វេលា​ខ្លះ កំដរ​គាត់​ធ្វើ​រឿង​ដែល​គាត់​ចូល​ចិត្ត ក្រោម​យក​គាត់​ប្រហែល​​អាច​កំដរ​អ្នក​ធ្វើ​រឿង​ដែល​អ្នក​ចូល​ចិត្ត​វិញ​ម្តង​​។​

២. តម្រូវការ​រឿង​លើ​គ្រែ​

វា​ជា​រឿង​សំខាន់​ណាស់​​សម្រាប់​​ជីវិត​ប្តី​ប្រពន្ធ​។ ​ភាព​ស្និទ្ធស្នាល ល្អូកល្អិន ធ្វើ​ឲ្យ​សម្ពន្ធភាព​​រវាង​អ្នក​ទាំង​ពីរ​នៅ​តែ​ស្អិត​​ល្មួត ទោះ​បី​រៀបការ​ប៉ុន្មាន​ឆ្នាំ​ហើយ​ក៏​ដោយ​​។ ម៉្យាង​ទៀត បើ​អ្នក​អាច​បំពេញ​តម្រូវការ​ឲ្យ​គ្នា​​បាន​ប្រសើរ នោះ​រឿង​ផិត​ក្បត់​ ក៏​មិន​ងាយ​កើត​ឡើយ​​ចំពោះ​​គ្រួសារ​អ្នក​ដែរ​។​

៣. ការ​សរសើរ​

ទោះ​បី​រវល់​ប៉ុណ្ណា អ្នក​ត្រូវ​​ឧស្សាហ៍​សរសើរ និង​លើក​ទឹក​ចិត្ត​ប្តី ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង ក្នុង​ការ​ផ្គត់ផ្គង់​​ជីវភាព​គ្រួសារ​។ សេចក្ដី​ត្រេកអរ របស់​អ្នក ពិត​ជា​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត ព្រោះ​មនុស្ស​ប្រុស​ណា​ក៏​ចង់​ធ្វើ​ជា​វីរបុរស សម្រាប់​គ្រួសារ​របស់​ខ្លួន​ដែរ​។​

៤. ការ​ចាត់ចែង​រឿង​ក្នុង​ផ្ទះ​

ពេល​ត្រលប់​មក​ពី​ធ្វើ​ការ ឃើញ​ផ្ទះ​មាន​របៀប ស្អាត​ មាន​ម្ហូប​ឆ្ងាញ់​ចាំ​ទទួល មនុស្ស​ប្រុស​ណា​ដែល​ថា​មិន​​​សប្បាយ​ចិត្ត​​​។ ទោះ​បី​អ្នក​​ជា​គូ​ស្នេហ៍​​សម័យ​ថ្មី ដែល​បែង​ចែក​​តួនាទី​ធ្វើ​ការងារ​ផ្ទះ​ស្មើ​គ្នា​ក្តី ប្រសិន​អ្នក​អាច​ជ្រើស​រើស​​ចាត់​​ចែង​រឿង​​​ចង្ក្រាន ចាន​ឆ្នាំង ផ្ទះ​សំបែង កូន​ចៅ បាន​ល្អ វា​​ពិត​ជា​រឿង​ប្រពៃ​ណាស់​សម្រាប់​ប្តី​អ្នក​។​

៥. ប្រពន្ធ​ស្អាត ទាក់​ទាញ​

ប្រពន្ធ​​ដែល​ចេះ​តប់​​តែង​​ខ្លួន​ស្រស់​ស្អាត គឺ​មិន​ងាយ​ធ្វើ​ឲ្យ​ប្តី​រសាយ​ចិត្ត​ស្រលាញ់​ហើយ​។​ ពេល​​បណ្ដើរ​គ្នា​ទៅ​ណា​មក​​ណា គេ​សរសើរ​ថា​ប្រពន្ធ​ស្អាត ប្តី​ណា​ដែល​ថា​មិន​រំភើប មិន​ញញឹម​ ដូច្នេះ​កុំ​គិត​ថា​​ក្លាយ​ជា​ប្រពន្ធ​គេ​ហើយ ឈប់​ខ្វល់ មិន​ដឹង​ធ្វើ​ខ្លួន​ឲ្យ​អ្នក​ណា​មើល​ទៀត។​ អ្នក​​​ត្រូវ​បញ្ឈប់​ការ​គិត​បែប​នេះ​ភ្លាម ៕​

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម