ការ​ញ៉ាំ​ហឹរ​​ មានគុណ​ប្រយោជន៍ចំពោះ​សុខភាព​អស្ចារ្យបំផុត!

  • 2017-11-16 06:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រជាជន​អាស៊ី​យើង​ភាគ​ច្រើន​ចូលចិត្ត​អាហារ​ដែល​មាន​រសជាតិ​ហឹរ ព្រោះ​វា​ឆ្ងាញ់ និង​ធ្វើឲ្យ​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត។ អ្នក​ខ្លះ​និយាយ​ថា​ បើ​អត់​ហឹរ​គឺ​អត់​ចង់​ញ៉ាំ​តែ​ម្ដង តែ​ពួក​គេ​មិន​បាន​ចាប់ អារម្មណ៍​ទេ​ថា​ អាហារ​មាន​រសជាតិ​ហឹរ​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ដល់​សុខភាព ចំពោះ​អ្នក​ញ៉ាំ​នឹក​ស្មាន​មិន​ដល់​ដូចជា៖

១.ស្រក​ទម្ងន់

ស្រីៗ​ចូល​ចិត្ត​ញ៉ាំ​ហឹរ​ឮ​ហើយ​ប្រាកដ​ជា​សប្បាយ​ចិត្ត​ជាក់​មិន​ខាន។ ការ​ពិត​ណាស់​ ការ​ញ៉ាំ​អាហារ​ហឹរ​ ជួយ​ឲ្យ​ស្រក​ទម្ងន់​ ហើយ​បើ​ពន្យល់​តាម​បែប​វិជ្ជាសាស្ត្រ​បង្ហាញ​ថា​ការ​បែក​ញើស​ក្រោយ​ញ៉ាំ​អាហារ​ហឹរ​ បាន​មក​ពី​ចលនា​នៃ​បេះដូង​លោត​លឿន​។ ដូចនេះ​វា​ជួយ​ក្នុង​ការ​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាង​ឆាប់​រហ័ស​ ហើយ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់។

រូបតំណាង

**២.ញ៉ាំ​ហឹរ​ជួយ​ការពារ​ជំងឺ​មហារីក​**

គ្រឿង​ផ្សំ​ដែល​មាន​រសជាតិ​ហឹរ ដូចជា ម្រេច ម្ទេស ខ្ញី និង​រមៀត​ជា​ដើម​សុទ្ធតែ​មាន​គុណសម្បត្តិ​បង្ការ​ជំងឺ​មហារីក។ វា​អាច​ពន្យឺត និង​កម្ចាត់​កោសិកា​មហារីក​ដែល​រីក​រាល​ដាល់​ស្ងាត់ៗ​ក្នុង​ខ្លួន​យើង​បាន។

៣.ជំនួយ​បេះដូង

សារជាតិ Capsaicin ​ដែល​មាន​ផ្ទុក​ក្នុង​គ្រឿង​ផ្សំ​ហឹរ​ដូច​ជា​ម្រេច និង​ម្ទេស​ មាន​គុណ​ប្រយោជន៍​ណាស់​ ចំពោះ​សុខភាព​បេះ​ដូង។ ព្រោះ​វា​កាត់​បន្ថយ​កូលេសស្តេរូល​ដែល​បង្ក​ឲ្យ​មាន​ខ្លាញ់​កក​ក្នុង​បេះដូង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ជួយ​ សម្រួល​សរសៃ​ឈាម​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល​ទៀត​ផង។

៤.បន្លែ​ហឹរ​មាន​វីតាមីន​ល្អ​ៗ​សម្រាប់​រាង​កាយ

សាច់​ម្ទេស​សំបូរ​ទៅ​ដោយ​ជាតិ​វីតាមីន​សេ​ ដែល​ល្អ​ដល់​សុខភាព និង​សម្រស់​ណាស់​ជា​ពិសេស​នារី។ វីតាមីន​សេ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង មិន​ស្លេក​ស្លាំង​ ហើយ​វា​ក៏​ជួយ​សម្រួល​ចរន្ត​ឈាម​ឲ្យ​ដើរ​ស្រួល​ផង​ដែរ៕

រូបតំណាង

ចុចអាន៖ញ៉ាំអាហារទាំងនេះរាល់ថ្ងៃ អាច​ប្រឈម​បញ្ហាសក់ស្កូវ​ពេញ​ក្បាល​ឆាប់​បំផុត

ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម