ញ៉ាំអាហារទាំងនេះរាល់ថ្ងៃ អាចប្រឈមបញ្ហាសក់ស្កូវពេញក្បាលឆាប់បំផុត
- 2017-11-15 08:24:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារទាំងនេះរាល់ថ្ងៃ អាចប្រឈមបញ្ហាសក់ស្កូវពេញក្បាលឆាប់បំផុត
នៅពេលអ្នកលេចឡើងនូវសញ្ញាណសក់ស្កូវ មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាវ័យរបស់អ្នកកំពុងវិវឌ្ឃន៍ទៅមុខហើយ។ តែក៏នៅមានហេតុផលម្យ៉ាងទៀតដែលធ្វើឱ្យបញ្ហានេះកើតឡើង ហើយចង់មិនចង់វាគឺជាសកម្មភាពដែលអ្នកកំពុងប្រព្រឹត្តជារៀងរាល់ថ្ងៃ។ មិនបាច់ឆ្ងល់ទេ គឺព្រោះតែអ្នកត្រូវបរិភោគប្រភេទអាហារទាំងរាល់ថ្ងៃ ទើបបញ្ហាសក់ស្កូវកើតឡើង៖
១. អាហារមានជាតិស្ករខ្ពស់៖ មិនថាជាស្ករគ្រាប់ ឬភេសជ្ជៈប៉ូវកម្លាំងទេសុទ្ធតែអាចធ្វើឱ្យសក់អ្នកប្រែទៅជាស្កូវបាន។ ជាតិស្ករកាត់បន្ថយវីតាមីនដែលមាននាទីជំនួយការលូតលាស់សក់ ហើយវាក៏បង្អាក់ដំណើរនៃការស្រូបយកប្រូតេអ៊ីនរបស់សក់ផងដែរ។ ប៉ុន្តែកុំបារម្ភជាតិផ្អែមដែលបានមកពីធម្មជាតិដូចជា បន្លែ ឬផ្លែឈើគឺមិនធ្វើឱ្យប៉ះពាល់ទេ។
២. ប្រូតេអ៊ីនរបស់សាច់៖ ប្រព័ន្ធរំលាយអាហាររបស់មនុស្សមិនអាចបំបែកសារធាតុប្រូតេអ៊ីនសាច់បានទាំងស្រុងទេ ដូច្នេះសារធាតុដែលនៅសល់ត្រូវបម្លែងទៅជាតិអាស៊ីត Uric។ វាគឺជាមូលហេតុធ្វើឱ្យសក់ស្កូវ។
៣. អាហារដែលមានផ្ទុកសារធាតុពណ៌៖ វាអាចល្អមើលពីសំបកក្រៅ ទាក់ទាញធ្វើឱ្យអ្នកចង់ញ៉ាំ ប៉ុន្តែវាក៏មានផលប៉ះពាល់ដែរ៕
ចុចអាន៖កុំមើលស្រាលអាហារទាំងនេះ វាធ្វើឱ្យអ្នកមានស្នាមជ្រួញលឿននឹកស្មានមិនដល់!