បើ​មិន​ចង់​បែក​គ្នា​ឆាប់ ហាម​ជូន​កាដូ​៥​យ៉ាង​នេះ​ឲ្យ​សង្សារ

  • 2017-09-25 02:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មិន​ជឿ កុំ​ប្រមាថ បើ​ទោះ​បី​ជា​មិន​ទាន់​ដឹង​ថា​ភាគ​រយ​នៃ​ការ​ត្រូវ​របស់​វត្ថុ​ទាំង​នេះ​ក្នុង​រឿង​មនោសញ្ចេតនា​យ៉ាង​ណា​ក៏​ដោយ តែ​យើង​គួរ​តែ​តម​ទៅ កុំ​ឲ្យ​ស្ដាយ​ទៅ​ថ្ងៃ​ក្រោយ។

ខណៈ​ចាស់​ៗ​ជា​ច្រើន​ពោល​ថា គូ​ស្នេហ៍​ស្រលាញ់​គ្នា​មិន​ឲ្យ​ឌុប​គ្នា​​ទៅ​ស្បថស្បែ​នៅ​​វត្ត​ភ្នំ​ដោយ​សារ​តែ​ខ្លាច​បែក​គ្នា​នោះ ក៏​មាន​វត្ថុ​មួយ​ចំនួន​ដែល​គួរ​តម​មិន​ឲ្យ​ជូន​ទៅ​ដល់​សង្សារ​ដូច​គ្នា ព្រោះ​ខ្លាច​ត្រូវ​បែក​គ្នា។

កន្សែង​ដៃ

កន្សែង​ដៃ​គឺ​ប្រើ​សម្រាប់​ជូន​ញើស និង​ទឹក​ភ្នែក អ្វី​ដែល​តំណាង​ឲ្យ​ភាព​លំបាក ដូច​នេះ​គូ​ស្នេហ៍​កំពុង​ផ្អែមល្ហែម​មិន​គួរ​ជូន​គ្នា​កន្សែង​ដៃ​ឡើយ។

ស្បែក​ជើង

ស្បែក​ជើង​បម្រើ​ឲ្យ​ការ​ធ្វើ​ដំណើរ ដូច​នេះ​មនុស្ស​មួយ​ចំនួន​ជឿ​ថា នៅ​ពេល​ជូន​ស្បែក​ជើង​ឲ្យ​សង្សារ​គឺ​រុញ​គេ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង។

កែវ​ពែង

កែវ និង​ពែង​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​អំបែង ងាយ​ស្រួល​ប្រេះ​ស្រាំ ដូច​នេះ​បើ​ជូន​ទៅ​អ្នក​ដែល​កំពុង​ស្រលាញ់ អាច​ធ្វើ​មនោសញ្ចេតនា​នៅ​មិន​គង់។ អ្នក​ខ្លះ​ជឿ​ថា ជូន​កែវ​ឲ្យ​គ្នា គឺ​ភាគី​ម្ខាង​ទៀត​ចង់​បែក​ពី​ខ្លួន​ហើយ។

នាឡិកា

ខណៈ​នាឡិកា​គឺ​ប្រើ​សម្រាប់​មើល​ពេល​វេលា ជំនឿ​បុរាណ​ជឿ​ថា ជូន​នាឡិកា​ជូន​សង្សារ​គឺ​កាត់​បន្ថយ​ពេល​វេលា​ដែល​អ្នក​ទាំង​២​នៅ​សល់​ជាមួយ​គ្នា​ហើយ។

ស្រោម​ដៃ

នៅ​ប្រទេស​ចិន ស្រោម​ដៃ​គឺ​ជា​កាដូ​ដែល​នៅ​ពេល​គូ​សង្សារ​បែក​គ្នា គេ​នឹង​យក​ជូន​ឲ្យ​គ្នា។ ដូច​នេះ​បើ​អ្នក​មិន​ទាន់​មាន​បំណង​ចង់​បែក​គ្នា​ទេ កុំ​ជូន​កាដូ​ជា​ស្រោម​ដៃ​ឲ្យ​សោះ៕

ប្រភព៖ phunuvagiadinh ប្រែសម្រួល៖ Caramel