​បើ​គេ​មិន​ធ្វើ​ទង្វើ ​១០​ យ៉ាង​នេះ​ទេមាន​ន័យ​ថា​គេ​មិន​​ស្រឡាញ់​អ្នក​ខ្លាំង​​​គ្រប់គ្រាន់​ទេ

  • 2017-11-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ណា​ក៏​ចង់​បាន​ក្តី​ស្រឡាញ់​ខ្លាំង​ពី​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​ដែរ​។ ធ្វើ​បែប​ណា​ទើប​ដឹង​ថា​គេ​ស្រឡាញ់​អ្នក​ខ្លាំង​? ងាយ​ស្រួល​ណាស់​ឲ្យ​តែ​អ្នក​ពូកែ​សង្កេត។ ប្រសិន​បើ​បុរស​ម្នាក់​នោះ​មិន​បាន​ធ្វើ​​​​ទង្វើ​ខាង​ក្រោម​នេះ​ទេ មាន​ន័យ​ថា​​គេ​មិន​បាន​ស្រឡាញ់​អ្នក​​ខ្លាំង​គ្រប់គ្រាន់​​ សម្រាប់​ឲ្យ​អ្នក​ជ្រើស​ជា​គូ​ជីវិត​​ឡើយ​​៖​

១. ប្រាប់​អ្នក​ថាអ្នក​ជា​មនុស្ស​ស្រី​ស្រស់​ស្អាត​បំផុត​៖ ក្នុង​កែវ​​ភ្នែក​របស់​គាត់ អ្នក​គួរ​តែ​ជា​មនុស្ស​ស្រី​ដែល​ស្រស់​ស្អាត​​បំផុត ហើយ​គាត់​គួរ​តែ​​និយាយ​វា​ចេញ​មក ព្រោះ​ថា​អារម្មណ៍​ដែល​ស្រឡាញ់​អ្នក​ខ្លាំង ពិត​​ជា​មិន​អាច​លាក់​ទុក​ក្នុង​ចិត្ត​​ម្នាក់​ឯង​បាន​​ឡើយ​។​

រូបតំណាង

**២. បើក​ទ្វា​រឲ្យ​អ្នក​៖** មិន​មែន​គ្រប់​ពេល​រហូត​នោះ​ទេ ប៉ុន្តែ​​​ម្តង​ម្កាល​​មនុស្ស​ស្រី​ពិត​ជា​​​ចង់​ឲ្យ​បុរស​ដែល​​ស្រឡាញ់​​ខ្លួន​ ​ចាត់​​ទុក​​ខ្លួន​ជា​ព្រះ​នាង។​ បើ​​គាត់​ស្រឡាញ់​អ្នក​ខ្លាំង គាត់​​ប្រាកដ​ជា​យល់​​ពី​រឿង​នេះ​​។​

៣. ជួយ​ជ្រោមជ្រែងឲ្យ​អ្នក​សម្រេច​ក្តី​ស្រមៃ​៖ មិន​ថា​អ្នក​ចង់​ធ្វើ​ជា​អ្នក​​និពន្ធ ឬ​អ្នក​ចំរៀង​ទេ គាត់​​​​ព្យាយាម​ជួយ​អ្នក​ឲ្យ​សម្រេច​ក្តី​ស្រមៃ​នោះ។ ធ្វើ​ជា​ហ្វេន​អង្គុយ​ស្តាប់​អ្នក​ច្រៀង​រាប់​ម៉ោង ក៏​គាត់​មិន​​ដែល​រអ៊ូ​រទាំ​មួយ​ម៉ាត់​ដែរ​។​

៤. ដើរ​លេង​ជាមួយ​មិត្តភក្ដិ​របស់​អ្នក​​៖ ចង់​ឬ​មិន​ចង់ ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​ គាត់​ព្រម​​​​ទៅ​ដើរ​លេង​ជាមួយ​អ្នក និង​មិត្ត​ភក្តិ​របស់​​អ្នក ព្រោះ​​​គាត់​​ចង់​ស្វែង​យល់​​​ពី​អ្នក​បន្ថែម តាម​រយៈ​មិត្តភក្ដិ​ទាំង​នោះ​។

៥. ព្យាយាម​ចុះ​សម្រុង​ជាមួយ​គ្រួសារ​អ្នក​​៖ គាត់​ចង់​ទៅ​ញ៉ាំ​អាហារ​​ជាមួយ​គ្រួសារ​របស់​អ្នក ឬ​​ចូល​រួម​គ្រប់​ពិធី​ខួប​កំណើត​សាច់​ញាតិ​របស់​អ្នក ព្រោះ​គាត់​ចង់​​​​ធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល និង​ចង់​​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ទទួល​យក​រូប​គាត់​។​

៦. ​ពេល​ណាត់​ជួប​គ្នាគាត់​​​​យល់​ព្រម​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​៖​ពេល​ណាត់​ជួប​គ្នា​ គាត់​យល់​ព្រម​ធ្វើ​រឿង​ដែល​អ្នក​​ចង់​ធ្វើ​​​​ទោះ​បី​វា​មិន​មែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ក៏​ដោយ​។ ការ​លះបង់​ដែល​អាច​ឲ្យ​អ្នក​មាន​ក្តី​សុខ បុរស​ដែល​ស្រឡាញ់​អ្នក​ខ្លាំង​ប្រាកដ​ជា​មិន​រារែក​ចិត្ត​នឹង​ធ្វើ​ឡើយ​។​

រូបតំណាង

៧. ថើប​អ្នក​​រៀង​រាល់​ថ្ងៃ​​៖ ប្រសិន​បើ​​គាត់​​​មិន​សូវ​បង្ហាញ​​ភាព​ស្និទ្ធស្នាល​ដោយ​ការ​ថើប ឬ​កាន់​ដៃ​អ្នក​ទេ មាន​ន័យ​ថា​គាត់​មិន​​​បាន​ស្រឡាញ់​អ្នក​ខ្លាំង​គ្រប់​គ្រាន់​​ឡើយ​​។ បុរស​​ដែល​ស្រឡាញ់​​អ្នក​ខ្លាំង ប្រាកដ​ជា​ចង់​​ប៉ះពាល់​អ្នក និង​ថ្នាក់​ថ្នម​អ្នក​​​ស្ទើរ​គ្រប់​ពេល​នៅ​ក្បែរ​គ្នា​។​

៨. នៅ​ក្បែរ​​និង​មើល​ថែ​អ្នក​ពេល​អ្នក​ជួប​ទុក្ខ​​៖ នៅ​ពេល​អ្នក​ឈឺ​ គាត់​ស្ម័គ្រ​ចិត្ត​ដាំ​បបរ ​ហុច​ទឹក​ក្តៅ ទឹក​ត្រជាក់ និង​បំរើ​អ្នក​យ៉ាង​ដិតដល់ ដោយ​មិន​ចាំបាច់​ឲ្យ​អ្នក​ហត់​មាត់​ប្រាប់ ឬ​​បង្គាប់​បញ្ជា​ឡើយ​។

៩. ឈ្លោះ​គ្នា​ជា​មួយ​អ្នក​​៖ ស្តាប់​ទៅ​ដូច​ជា​ចម្លែក ប៉ុន្តែ​វា​ជា​ការ​ពិត​។​ ប្រសិន​បើ​​អ្នក​ដើរ​លេង​យប់ គាត់​មិន​ដែល​អើពើ ឬ​​ប្រចណ្ឌ​ខឹង​​ពេល​អ្នក​ស្និទ្ធ​ស្នាល​ជាមួយ​​​ប្រុស​ផ្សេង​ទេ មាន​ន័យ​ថា​គាត់​មិន​បាន​ស្រឡាញ់​អ្នក​​ខ្លាំង​គ្រប់គ្រាន់​​​ឡើយ​។​

រូបតំណាង

១០. គោរព​​អ្នក​​៖ ហិង្សា​ទាំង​ផ្លូវ​កាយ ឬ​ផ្លូវ​ចិត្ត​ គឺ​សុទ្ធ​តែ​បង្ហាញ​ឲ្យ​​ឃើញ​ពី​ទង្វើ​ដែល​គ្មាន​ការ​គោរព​។ បើ​អ្នក​​ជួប​មនុស្ស​បែប​អ្នក អ្នក​គួរ​ជៀស​ឲ្យ​ឆ្ងាយ​។ ស្នេហា​ដែល​​គ្មាន​​ការ​គោរព​​គឺ​ជា​ស្នេហា​អពមង្គល​បំផុត​។​

បុរស​ដែល​ស្រឡាញ់​អ្នក​ពិត​ ប្រាកដ​ជា​​ធ្វើ​ទង្វើ​​​ខាង​លើ​ ដោយ​មិន​ស្ទាក់​​ស្ទើរ​​ចិត្ត​ ឬ​សួ​រក​ហេតុផល​ឡើយ ដូច្នេះ​បើ​​អ្នក​បាន​ជួយ​​​បុរស​បែប​នេះ​ហើយ អ្នក​​​ត្រូវ​ចេះ​​រក្សា​គាត់​ឲ្យ​ល្អ ព្រោះ​​គាត់​ជា​គូ​គាប់​ដែល​អាច​ផ្តល់​សុភមង្គល​ឲ្យ​អ្នក​ពេញ​មួយ​ជីវិត​។

ចុចអាន៖៣ យ៉ាងដែលអ្នកគួរដឹងបើមានដៃគូជាមនុស្សប្រុសវ័យចំណាស់

ប្រភព៖ Youqueen ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម