៣ យ៉ាងដែលអ្នកគួរដឹង បើមានដៃគូជាមនុស្សប្រុសវ័យចំណាស់

  • 2017-10-26 05:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជ្រើស​រើស​ដៃ​គូ​ដែល​មាន​វ័យ​ចំណាស់ ​នារី​ភាគ​ច្រើន​រំពឹង​ថា​នឹង​ទទួល​បាន​ភាព​កក់​ក្តៅ​ពី​ស្នេហា​មួយ​ដែល​អាច​ទុក​ចិត្ត​បាន​យូរ​អង្វែង​ ហើយ​វា​ក៏​បាន​បង្ហាញ​ដែរ​ថា​​ ពួក​គេ​ពេញ​ចិត្ត​ជាមួយ​ការ​រស់​នៅ​តាម​របៀប​ជា​មនុស្ស​ចាស់​ទុំ។ ៣ ​ចំនុច​ខាង​ក្រោម​នេះ​ ជា​អ្វី​ដែល​គួរ​ដឹង​ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​ដៃ​គូ​ដែល​មាន​វ័យ​ចំណាស់​៖

១. បង្ហាញ​ភាព​ជឿ​ជាក់​របស់​ខ្លួន​៖ មនុស្ស​ប្រុស​វ័យ​ចំណាស់​តែង​តែ​ពេញ​ចិត្ត​នារី​ក្មេង​ៗ​ណា​ដែល​មាន​ភាព​ជឿ​ជាក់ ​ព្រោះ​ពួក​គេ​យល់​ថា​អត្តចរិត​បែប​នោះ​ពិត​ជា​ផ្តល់​នូវ​កម្លាំង​ចិត្ត​ ព្រម​ទាំង​ថាមពល​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ពួក​គេ​។ មិត្ត​នារី​ត្រូវ​តែ​បង្អួត​ភាព​ជឿ​ជាក់​របស់​ខ្លួន​ទៅ​កាន់​ដៃ​គូ​ឱ្យ​បាន​ដឹង​ តាម​រយៈ​ចំណេះ​ដឹង ​ជំនាញ​ ភាព​វៃ​ឆ្លាត ​ព្រម​ទាំង​ការ​កំណត់​គោល​ដៅ​ផ្សេង​ៗ​ក្នុង​ជីវិត​។

រូបតំណាង

**២. ថែរក្សា​សម្រស់​៖** សម្រស់​របស់​អ្នក​គឺ​ជា​រឿងសំខាន់ ​ដែល​ធ្វើ​ឱ្យ​ភាគី​បុរស​កាន់​តែ​ជាប់​ចិត្ត​។ វា​ប្រហែល​ជា​ពិបាក​បន្តិច​ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​ខ្លួន​ឯង​បាន​គ្រប់​ពេល​ទេ​ មាន​ន័យ​ថា​ពេល​ទៅ​ណា​ម្តង​ៗ​ក៏​ត្រូវ​ស្លៀក​សំលៀកបំពាក់​ឱ្យ​បាន​សមរម្យ ​និង​មាន​ក្រែម​ម្សៅ​តិច​តួច​ជាប់​ជានិច្ច​ដែរ​។ ក្រៅ​ពី​ការ​តុប​តែង​ខ្លួន ​អ្នក​ក៏​ត្រូវ​ចេះ​វិធី​ថែ​ទាំ​ស្បែក​ឱ្យ​មើល​ទៅ​ភ្លឺ​ស្រស់​ថ្លា​ និង​ការ​ថែរក្សា​សម្ផស្ស​ទាំង​ដង​ខ្លួន​ទៀត​ផង​។

៣. កុំ​មាន​អារម្មណ៍​ភិត​ភ័យ​ឬ​តាន​តឹង​៖ បើ​អ្នក​ជ្រើស​រើស​នូវ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ហើយ​ ចូរ​កុំ​មាន​ការ​ភិត​ភ័យ​ត្រូវ​ធ្វើ​វា​ដោយ​ជឿ​ជាក់​និង​ច្បាស់​លាស់​។ អ្វី​ដែល​សំខាន់​ត្រូវ​គិត​វិជ្ជមាន​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​៕

ចុចអាន៖នារី​ប្រភេទ​ណា ដែល​មហាសេដ្ឋី​ប្រាថ្នា​ចង់​បាន​ជា​ភរិយា?

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម