អ្នកចូលចិត្តញ៉ាំ​អយស្ទ័រ នឹង​ភ្ញាក់ផ្អើល​បើ​បាន​ដឹង​ពី​ប្រយោជន៍​របស់​វា​ចំពោះ​សុខភាព

  • 2017-11-08 09:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​យើង​ឃើញ​គេ​ពេញ​និយម​ជាមួយ​ការ​ទទួល​ទាន​អយស្ទ័រ​ណាស់​ តែ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​វា​ហើ់យ​ឬ​នៅ​? បើ​មិន​ទាន់​ដឹង​ទេ អ៊ីចឹង​មក​អាន​ចំនុច​ទាំង​ ៦ ​ខាង​ក្រោម​នេះ​៖

១. ជួយ​សម្រក​ទម្ងន់​៖ អយ​ស្ទ័រ​ក្នុង​មួយ​ខាំ​មាន​ផ្ទុក​ប្រូតេអ៊ីន ​១១,១ ​ក្រាម ​ដែល​វា​អាច​ជំនួស​តម្រូវ​ការ​ប្រូតេអ៊ីន​របស់​រាង​កាយ​បាន​ ១៧ ​ភាគ​រយ​។ វា​ក៏​មាន​ផ្ទុក​សារធាតុ ​Metabolic​ ដែល​មាន​នាទី​ពន្លឿន​ការ​រំលាយ​អាហារ​ផង​ដែរ​។

២. ជួយ​សុខភាព​ផ្លូវ​ភេទ​៖ វីតាមីន​សេ ​និង​ជាតិ​ស័ង្កសី​ដែល​មាន​ក្នុង​អយស្ទ័រ​ ធ្វើ​ឱ្យ​បុរស​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​។

រូបតំណាង

៣. ​អំណោយ​ផល​សម្រាប់​ការ​មក​រដូវ​៖ ការ​បរិភោគ​អយស្ទ័រ​ធ្វើ​ឱ្យ​ស្រ្តី​ជៀស​ឆ្ងាយ​ពី​អាការៈ​ស្លេក​ស្លាំង​ក្នុង​អំលុង​ពេល​មក​រដូវ​ ជា​ពិសេស​វា​មាន​ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​បង្កើន​គោលិកា​ឈាម​ក្រហម​ក្នុង​រាង​កាយ​ស្ត្រី​។

៤. សម្រួល​ចង្វាក់​បេះដូង​៖ នៅ​ពេល​ដែល​កូឡេស្តេរ៉ូល​កើន​ឡើង គេ​តែង​តែ​ភ័យ​ខ្លាច​បំផុត​ថា​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​បេះដូង​។ អាស៊ីត​អាមីណូ​ (Amino​ Acid) និង ​លី​សែន​ (Lysine) នៅ​ក្នុង​អយស្ទ័រ​មាន​នាទី​បង្កើត​សមាសធាតុ ​Carnitine ​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​ក្នុង​សរសៃ​ឈាម​។

៥. ពង្រឹង​ប្រព័ន្ធ​ស៊ាំ​រាង​កាយ​៖ អយស្ទ័រ​មាន​ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​ការពារ​ប្រព័ន្ធ​ស៊ាំ​នៃ​រាង​កាយ​ ប្រសិន​បើ​អ្នក​កំពុង​មាន​របួស ​វា​ជួយ​ការពារ​អ្នក​មិន​ឱ្យ​មាន​អាការៈ​ក្តៅ​ខ្លួន​ ឬ​ដំបៅ​ក្លាយ​។

៦. ជំនួយ​ខួរ​ក្បាល​៖ វីតាមីន​បេ ​មាន​នាទី​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ ​និង​សមត្ថភាព​នៃ​ការ​គិត៕

ចុចអាន៖រូប​រាង​មិន​សូវ​បាន​មែន​តែ​ម្នាស់​មាន​ប្រយោជន៍​មិន​គួរ​ឲ្យ​ជឿ

ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា