៥ យ៉ាង​ធ្វើឲ្យ​ស្រី​​ធាត់​ៗ​ខ្លាច​បំផុតក្នុង​ជីវិត

  • 2017-11-07 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ធាត់​ៗ​មាន​ការ​ខ្លាច​រអា​របស់​អស់​ទាំង​នេះ​ខ្លាំង​ណាស់។ ចង់​ដឹង​ថា ៥ យ៉ាង​នោះ​ជា​អ្វី​ខ្លះ​ទៅ បាន​ជា​មាន​ឥទ្ធិពល​ដល់​ថ្នាក់​នេះ ដល់​អ្នក​មាន​សាច់​ទ្រលុកទ្រលន់ អាន​លម្អិត​ខាងក្រោម​នេះ៖

១.ជញ្ជីង៖ មនុស្ស​ធាត់​ៗ​ខ្លាច​បំផុត គឺ​របស់​នេះ​ហើយ។ ឲ្យតែ​ឃើញ ដឹង​តែ​មិន​ហ៊ាន​ទៅ​ក្បែរ​ឡើយ ព្រោះ​ដឹង​ច្បាស់​ថា​ខ្លួន​គីឡូ​មិនមែន​ស្រាល​ៗ។

២.អាហារ​ខ្លាញ់៖ ទោះ​ជា​ចង់​ប៉ុណ្ណា ក៏​មិន​អាច​ដែរ ហើយ​អ្នក​ធាត់​ៗ​ច្រើន​តែ​ដាក់​វិធានការណ៍​ចំពោះ​ខ្លួនឯង​ថា «ការ​ជៀស​ឆ្ងាយ​ពី​អាហារ​ខ្លាញ់​ជា​រឿង​មាន​សុវត្ថិភាព​បំផុត»។

៣.ខ្លាច​អ្នក​រាង​ស្វែល​ៗ៖ មកពី​ខ្លាច​អ្នក​ដទៃ​បង្អាប់ និង​ប្រៀបធៀប​ខ្លួន​ទៅ​អ្នក​រាង​ស្អាត​ៗ ដូច្នោះ​ហើយ​បាន​គេ​អ្នក​ធាត់​ខ្លាច​មិន​ហ៊ាន​នៅ​ក្បែរ​អ្នក​ស្គម។

៤.ឃើញ​រូបរាង​ខ្លួន​ឯង៖ ក្រឡេក​នេះ​នេះ​ក៏​ឃើញ​សាច់ ក្រឡេក​ទៅ​ត្រង់​នោះ​ក៏​ឃើញ​តែ​សាច់​គ្រប់​កន្លែង ធ្វើឲ្យ​អ្នក​ធាត់​ខ្លាច​មិន​ចង់​ហ៊ាន​មើល​រូបរាង​ខ្លួនឯង​ឡើយ។

៥.ខ្លាច​មិន​ហ៊ាន​ថត​រូប៖ ព្រោះតែ​រូបរាង​មិន​ស្អាត ទើប​អ្នក​ធាត់​ៗ​មិន​ចង់​ថត​រូប​ឡើយ ព្រោះ​មិន​ជឿជាក់​នឹង​ខ្លួន​ឯង៕

ចុចអាន៖មាន​តែ​​ស្រី​ម៉ាប់​ៗ​ទើប​ដឹង​ពី​ការ​រំខាន ៥ យ៉ាង​នេះ ពេល​ស្លៀកពាក់

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម