បើ​មាន​បុរស ៤ ប្រភេទ​នេះ​សុំ​ស្រលាញ់ ស្រីៗ​កុំ​ព្រម​ឲ្យ​សោះ

  • 2017-10-27 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​អត់​អ្នក​ស្រលាញ់​ក៏​ដោយ ក៏​មនុស្ស​ស្រី​មិន​គួរ​ជ្រើសរើស​បុរស ៤ ប្រភេទ​នេះ​ជា​ដៃគូ​ដែរ ព្រោះ​អ្នក​នឹង​មាន​ជីវិត សោកសៅ​នៅ​ពេល​ក្រោយ។ តើ​ប្រុស ៤ ប្រភេទ​នោះ​មាន​អ្វី​ខ្លះ បាន​ជា​មិន​គួរឲ្យ​ស្រលាញ់ តាមដាន​អត្ថបទ​ខាងក្រោម​នេះ៖

១.ចូលចិត្ត​គ្រប់គ្រង​អ្នក​ដទៃ

ស្ត្រី​ត្រូវ​តែ​ជៀសវាង​បុរស​ដែល​ពូកែ​បញ្ជា​អ្នក​ដទៃ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​មិន​ឈប់ ព្រោះ​គេ​ក៏​ចូលចិត្ត​គ្រប់គ្រង​​មនុស្ស​ស្រី​ឲ្យ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​គេ​ដែរ។ មនុស្ស​ប្រុស​ខ្លះ​ចូលចិត្ត​ចាត់ចែង​តាំងពី​ការ​តែង​ខ្លួន និង​របៀបរបប​រស់នៅ​របស់​នារី​ថែម​ទៀត​ផង ធ្វើឲ្យ​អ្នក​រស់នៅ​គ្មាន​សេរីភាព​ឡើយ។

រូបតំណាង

**២.បុគ្គល​ដែល​មាន​សមត្ថភាព​លើស​គេ​ឯង​ពេក**

ជា​លក្ខណៈ​ទូទៅ​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បុរស គឺ​ត្រឹម​ល្អ​ និង​ពូកែ​ល្មមៗ​ទៅ​បាន​ហើយ។ តែ​បើ​ពូកែ​ហួសហេតុ​ពេក ​ពួកគេ​តែង​ទាមទារ​ឲ្យ​ដៃគូ​ជា​មនុស្ស​មាន​សមត្ថភាព​ដូច​ខ្លួន ទើប​អាច​ចុះសម្រុង​នឹង​គ្នា​បាន បើ​មិន​ដូច​នោះ​ទេ​ខាង​ស្រី​ធ្វើ​អ្វី​ក៏​មិន​ត្រូវ​ចិត្ត​ដែរ។

៣.មនុស្ស​ប្រុស​មាន​អំនួត

បុរស​ប្រភេទ​នេះ មិន​អាច​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ​ឡើយ ហើយ​បើ​ជ្រើស​គេ នោះ​អ្នក​ប្រាកដជា​មាន​បញ្ញា​ជាមួយ​អ្នក​ផ្ទះ។ ព្រោះ​មនុស្ស​ចាស់​មិន​ពេញចិត្ត​មនុស្ស​ប្រុស​ចរិត​បែប​នោះ​ឡើយ ពួកគាត់​ចូលចិត្ត​អ្នក​ដាក់​ខ្លួន និង​ចេះ​ឱនលំទោន។

៤.អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ខ្លួន​ពេក

មនុស្ស​ជាច្រើន​ពិតជា​គិត​ថា នោះ​ជា​ចម្លើយ​មិន​ពិត ព្រោះ​​អ្នក​រាល់​គ្នា​ចង់​រស់នៅ​ក្នុង​ជីវភាព​ដែល​ល្អ​ជាង​មនុស្ស​ទូទៅ។ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​យក​ទិដ្ឋភាព​សម្ភារៈនិយម​នេះ​ជា​ធំ និង​ទទួល​រង​សម្ពាធ​ក្រោយ​ពេល​ទាក់ទង​គ្នា៕

រូបតំណាង

ចុចអាន៖៣សញ្ញា​​​​ចុក​ចាប់​បញ្ជាក់​ថា​អ្នក​​កំពុង​ចំណាយ​ពេល​​ស្រឡាញ់​គេ​តែ​ម្ខាង​​​ឥត​ប្រយោជន៍​​​

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម