បើ​ខាង​ប្រុស​គ្មាន​សញ្ញា ៤ យ៉ាង​នេះហើយ មិន​បាច់​រង់ចាំ​គេ​ទេ រក​អ្នក​ថ្មី​ទៅ​ល្អ​ជាង

  • 2017-10-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាក់ទង​គ្នា​​មក​រាប់​ឆ្នាំ តែ​បែ​ជា​ភាគី​ខាង​ប្រុស​មិន​ធ្លាប់​បង្ហាញ​សញ្ញា​ថា​ចង់​រៀបការ​ជាមួយ​អ្នក​សោះ​នោះ គួរតែ​មិន​បាច់​រងចាំ​ទៀតទេ។ ព្រោះ​អាច​នឹង​ចំណាយ​ពេល​ឥតប្រយោជន៍​ទៅ​លើ​បុរស​ម្នាក់​នោះ​ចោល​អត់​ន័យ។ សញ្ញា​ទាំង​នោះ​មាន​ដូចជា៖

១.មិន​ធ្លាប់​បង្ហើប​ពី​គម្រោង​រៀបការ

បើ​ទោះ​ជា​ទាក់ទង​គ្នា​យូរ​ហើយ​ក៏​ដោយ តែ​បើ​ជា​ខាង​ប្រុស​មិន​ធ្លាប់​រំលឹក​ពី​រឿង​ដឹកដៃ​គ្នា​សាង​អនាគត​ជា​ប្ដី​ប្រពន្ធ ហើយ​ពេល​ខ្លះ​មាន​តែ​អ្នក​ជា​ស្រី​ទៅ​និយាយ​មុន​ហើយ​គេ​បែរជា​រក​លេស​ដោះសារ​មិន​ឈប់​ទៅ​វិញ។ នោះ​បញ្ជាក់​ថា​គេ​ដែល​គិត​ថា​ចង់​បាន​អ្នក​ជា​ភរិយា​ឡើយ បើ​ទោះ​ជា​មាន​ការងារ​ល្អ ប្រាក់​គ្រប់គ្រាន់​ក្នុង​ដៃ ក៏​គេ​មិន​រៀបការ​ដែរ។ បើ​បុរស​គេ​ចង់​មែន ទោះ​មិន​ទាន់​មាន​លទ្ធភាព​រៀបចំ​ពិធី​មង្គល​នេះ ក៏​គេ​ផែនការ​ច្បាស់លាស់ និង​យ៉ាងហោចណាស់​ធ្លាប់​ពោលពាក្យ​ចង់​រៀបការ​ឲ្យ​មនុស្ស​ស្រី​ឮ​ដែរ។

រូបតំណាង

**២.បញ្ជារ​ឲ្យ​ខាង​ស្រី​មិន​ឲ្យ​ប្រាប់​ទំនាក់ទំនង​ខ្លួន​ទៅ​អ្នក​ដទៃ​ដឹង**

ជា​សង្សារ​នឹង​គ្នា​រាប់​ឆ្នាំ​តែ​បែរ​ជា​មិន​ធ្លាប់​​បង្ហាញ​រូបភាព​ទៅ​ដើរ​លេង ទៅ​ញ៉ាំ​អី ឬ​ទៅ​ណា​មក​ណា​តែពីរ​នាក់ ព្រោះ​ខ្លាច​​អ្នក​ដទៃ​ដឹង​ថា ​ជា​អ្វី​នឹង​គ្នា។ បែប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ប្រុស​ម្នាក់​នោះ​គ្មាន​ចិត្ត​ចង់​បាន​អ្នក​ជា​គូ​អនាគត​ឡើយ ដោយសារ​តែ​អ្វី​ៗ​ទាំងអស់​ស្ថិតនៅ​ជា​អាថ៌កំបាំង។ ទំនាក់ទំនង​បែប​នេះ មាន​ន័យ​អ្វី​សម្រាប់​មនុស្ស​ស្រី បែរ​លាក់លៀម​ដោយ​គ្មាន​មូលហេតុ​អ៊ីចឹង​នោះ។

៣.មិនធ្លាប់​រំលឹក​ឲ្យ​គ្រួសារ​ខាង​គេ​ដឹង​ពី​អ្នក​សូម្បី​ឈ្មោះ

មនុស្ស​ប្រុស​តែ​ស្រលាញ់​ស្រី​ណា​ម្នាក់​ច្បាស់លាស់ និង​ប្រាកដប្រជា​ជាមួយ គេ​នឹង​យក​រឿង​នេះ​ទៅ​ប្រាប់​ដល់​គ្រួសារ​គេ​ដែរ។ ត្រូវ​ចាំ​ថា​ពេល​មាន​កម្មវិធី​ណាមួយ​ក្នុង​គ្រួសារ​ដូចជា​រៀបការ​បងប្អូន បុណ្យ​ទាន គេ​ពិតជា​បបួល​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​ទៅ​លេង ដើម្បី​ជា​ការ​បង្ហាញ​មុខ ទោះ​មិន​សូវ​ផ្លូវការ​ក៏​ដោយ។ តែ​បើ​មិន​ដែល​ហៅ​អ្នក​ទៅ​ឲ្យ​ស្គាល់​ក្រុម​គ្រួសារ​គេ​ទេ ឬ​សូម្បី​ឈ្មោះ​ក៏​មិន​ធ្លាប់​ប្រាប់​ទៀត គួរតែ​ឈប់​ចាំ​គេ​ទៅ ព្រោះ​ប្រហែល​គ្មាន​ផ្លូវ​អ្នក​បាន​ក្លាយ​ជា​សមាជិក​គ្រួសារ​គេ​ទេ។

៤.សោះកក្រោះ​គ្រប់ពេល​នៅ​ជាមួយ​គ្នា

ឲ្យតែ​ពេល​នៅ​ជាមួយ​អ្នក គេ​មិន​ដែល​មាន​ទឹក​មុខ​រីករាយ​នោះ​ទេ។ ចំណុច​នេះ​បញ្ជាក់​ថា​ខាងប្រិស​គេ​មិន​ពេញ​ចិត្ត​នឹង​នៅ​ក្បែរ តែ​គ្រាន់​មិន​ហ៊ាន​ហាមាត់​បដិសេធ​ប៉ុណ្ណោះ។ មនុស្ស​ស្រី​មិនមែន​ចង់​បង្ខំឲ្យ​មនុស្ស​ប្រុស​ញញឹម ឬ​សើច​ដាក់​គ្រប់​ពេល​ទេ តែ​ចង់​ឃើញ​ទឹកមុខ​សប្បាយ​រីករាយ​ដូច​អ្នក​មាន​ស្នេហា​ដទៃ​ទៀត មិនមែន​មុខ​ក្រញូវ​រហូត​នោះ​ឡើយ៕

រូបតំណាង

ចុចអាន៖សញ្ញាមួយចំនួនកំពុងប្រាប់អ្នកថា គួរតែដកឃ្លាពីរឿងស្នេហាខ្លះហើយ!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម