៥ចំណុច​ត្រូវ​ធ្វើ​បើ​មាន​អ្នក​រិះគន់ ឬ​ចង់​បំបាក់​មុខ​អ្នក​ នៅ​កន្លែង​ធ្វើ​ការ

  • 2017-10-12 02:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​អាច​ទទួល​បាន​ការ​រិះគន់​ពី​មិត្ត​រួម​ការងារ ឬ​មេ​របស់​អ្នក។ ប៉ុន្តែ​ជួន​កាល​វា​មិន​មែន​ជា​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ទាំង​អស់​ឡើយ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ៖

១.ស្ដាប់

ទោះ​បី​អ្នក​យល់​ស្រប​ឬ​ប្រឆាំង​ក្តី គប្បី​ស្ដាប់​ឲ្យ​ចប់ និង​មិន​ត្រូវ​តបត​ដោយ​ការ​ខឹង​ច្រឡោត​ឡើយ។ ពេលខ្លះ គេ​រិះគន់​ពិត​ជា​ចង់​ឲ្យ​អ្នក​រីកចម្រើន​ក្នុង​ការងារ​ប្រាកដ​មែន។

២.កុំ​រើស​យក​មក​ដាក់​ខ្លួន​ឯង

ទោះ​បី​ពេល​ខ្លះ មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង ត្រូវ​ចាំ​ថា​គេ​រិះគន់​ការងារ​អ្នក មិនមែន​អ្នក​នោះ​ទេ។

៣. ​គិត​វិជ្ជមាន

ពិចារណា​ថា​តើ​វា​គ្រាន់​តែ​ជា​ការ​បង្អាប់ ជាន់​ពន្លិច ឫ​វា​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​ចំណុច​ខ្សោយ​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ទៅ​ថ្ងៃ​ក្រោយ។

៤.កុំ​ឈ្លោះ​តប​ភ្លាម​ៗ

ឈ្លោះ​តប​ភ្លាមៗ ទាំង​កំហឹង​ដូច​ជា​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង។ ពេល​ខ្លះ​អ្នក​អាច​ស្ដាយក្រោយ ព្រោះ​បាន​និយាយ​ពាក្យ​មិន​គួរ​និយាយ ព្រម​ទាំង​ប៉ះពាល់​ដល់​ការងារ​ថែម​ទៀត​ផង។

៥.កុំ​ខ្លាច​ក្នុង​ការ​យក​ឈ្នះ​លើ​ការ​រិះគន់

សួរ​បញ្ជាក់​ជីក​ឫស​ជីក​គល់ អំពី​ចំណុច​ដែល​គេ​រិះ​គន់​ទាំង​នោះ។ បើ​គេ​មាន​ហេតុផល​ត្រឹមត្រូវ យើង​ក៏​ត្រូវ​ហ៊ាន​ប្រឈម​ជាមួយ​ការ​ពិត ហើយ​ព្យាយាម​យល់ និង​កែលំអ​វា ៕

អ្នកណាមាន​គំនិត​ល្អ​ៗ​ទៀត​ទេ អាច​ចែក​រំលែក​បាន!!

ប្រភព៖ ckscience ប្រែ​សម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម
អត្ថបទថ្មី