ជំងឺស្បែកទាំង ៤ អាចត្រឹមតែទប់ស្កាត់ប៉ុន្តែមិនអាចព្យាបាលបាន

  • 2017-10-11 04:49:10
  • ចំនួនមតិ

ចន្លោះមិនឃើញ

វិទ្យាសាស្ត្រ​កាន់​តែ​ជឿន​លឿន ​រឿង​រ៉ាវ​ប្លែក​ៗ​ក៏​ចេះ​តែ​កើត​មាន​ ហើយ​បើ​និយាយ​ពី​ជំងឺ​វិញ​ក៏​រាត​ត្បាត​សឹង​តែ​រក​ថ្នាំ​ព្យាបាល​មិន​ទាន់​ដែរ​។ ដោយ​ឡែក​ ចំពោះ​ជំងឺ​ស្បែក​ទាំង​ ៤ ​ខាង​ក្រោម​នេះ​វិញ ​ត្រូវ​បាន​គេ​អះ​អាង​ថា​ប្រសិន​វា​កើត​លើ​ស្បែក​អ្នក​ហើយ​ គឺ​មិន​អាច​ព្យាបាល​ឱ្យ​ជា​ដាច់​បាន​ទេ​ ប៉ុន្តែ​មាន​តែ​វិធី​ទប់​ស្កាត់​វា​មិន​ឱ្យ​រីក​រាល​ដាល​ប៉ុណ្ណោះ​៖

១. ជំងឺ​ត្រអក​ ឬ​ត្រឈាម​ (Eczema) វា​អាច​បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​បរិយាកាស​ខាង​ក្រៅ​ ឬ​ចំណី​អាហារ​ ហើយ​សភាព​ស្បែក​គឺ​មាន​លក្ខណៈ​ពក​ៗ​ដូច​រលាក​។ វិធី​ទប់​ស្កាត់​នោះ​គឺ​ប្រើ​ប្រាស់​ថ្នាំ​ អង់​ទីប៊ីយូទិក​ (Antibiotics)។

២. មុន យុវវ័យ​ភាគ​ច្រើន​តែង​តែ​ជួប​បញ្ហា​កើត​មុន ​ដែល​បណ្តាល​មក​ពី​ការស្ទះ​រន្ធ​ញើស​ ជាតិ​ខ្លាញ់ ឬ​បម្រែ​បម្រួល​អ័រម៉ុន​ក្នុង​រាង​កាយ​។ វិធី​ធម្មជាតិ​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​អ្នក​ទប់​ស្កាត់​ការ​កើត​មុន​បាន​ប៉ុន្តែ​មិន​អាច​ហាម​មិន​ឱ្យ​វា​កើត​ឡើង​ម្តង​ទៀត​បាន​ទេ​។ ចុចអាន៖វិធី​ព្យាបាល​មុន​ងាយ​ៗ​ដោយ​​ប្រើ​គ្រឿង​ផ្សំ​នៅ​ផ្ទះ

៣. ស្នាមសង្វា មិន​កើត​ឡើង​ចំពោះ​អ្នក​ទើប​សម្រាល​កូន​រួច​ទេ ​មនុស្ស​ទូទៅ​ក៏​អាច​មាន​វា​ដែរ​។ មាន​តែ​ការ​កែ​សម្ផស្ស​ឬ​ប្រើ​ប្រាស់​ផលិតផល​ប៉ុណ្ណោះ​ទើប​អាច​ធានា​ថា​វា​រលុប​បាន​។

៤. រលាក​ស្បែក (Contact Dermatitis) កើត​ឡើង​ដោយ​សារ​ការ​អាឡែ​ស៊ី ​ដែល​ធ្វើ​ឱ្យ​ស្បែក​រមាស់​ហើយ​ទៅ​ជា​រលាក​។ ប្រើ​ថ្នាំ​លាប​អាច​ទប់​ស្កាត់​វា​បាន​តែ​មិន​ប្រាកដ​ថា​វា​មិន​កើត​ឡើង​វិញ​ម្តង​ទៀត​ទេ​៕


ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា