ស៊យ​ហើយ!ទម្លាប់​​ទាំង ៤ ដែល​ស្រីៗ​ធ្វើ​រាល់ថ្ងៃ​នេះ បែរជា​​បំផ្លាញ​សក់​ខ្លួន​ឯង

  • 2017-10-09 08:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា ជឿជាក់​ថា​មិត្ត​ៗ​នារី​ភាគច្រើន​ពិតជា​បាន​ធ្វើ​វា តែ​មិន​បាន​ដឹង​ថា​ទង្វើ​បែប​នោះ ជា​ការ​បំផ្លាញ​សក់​ខ្លួន​ឯង​ឡើយ។ ចង់​ដឹង​ថា ទម្លាប់​​ទាំង ៤ ដែល​ស្រី​ៗ​ធ្វើ​រាល់ថ្ងៃ​នេះ​​កំពុង​បំផ្លាញ​សក់​ខ្លួន​ឯង មាន​អ្វី​ខ្លះ អាន​អត្ថបទ​ខាងក្រោម​នេះ៖

១.ឈរ​ពី​ក្រោម​ផ្កាឈូក

នៅ​ពេល​ដែល​កក់​សក់ ហើយ​ត្រូវ​លាង​សម្អាត​សាប៊ូ​ចេញ ហើយ​ជា​ទូទៅ គឺ​អ្នក​រាល់គ្នា​តែង​មាន​ទម្លាប់​ឈរ​នៅ​ក្រោម​ផ្កាឈូក ដើម្បី​ឲ្យ​ទឹក​ហៀរ​ចុះ​ដោយ​ផ្ទាល់​ទៅ​ក្បាល។ មនុស្ស​ជា​ច្រើន​គិត​ថា​វា​នឹង​ធ្វើឲ្យ​សក់​​ស្អាត ប៉ុន្តែ​អ្នក​គួរតែ​បោះបង់​វា​ចោល។ ការ​ដែល​​ទឹក​ហូរ​ធ្លាក់​ពី​នៅ​លើ​ក្បាល​ធ្វើឲ្យ​ឫស​សក់​ខ្សោយ។

រូបតំណាង

២.ច្បូត​សក់​ខ្លាំង​ៗ

បន្ថែម​ពី​លើ​ការ​លាង​សម្អាត​ទឹក​ពី​ផ្កាឈូក​ដោយ​ផ្ទាល់​ទៅ​ក្បាល​ដែល​ជា​ហេតុ​នាំ​ឲ្យ​សក់​ហើយ​នោះ ស្រីៗ​ជាច្រើន​ចូលចិត្ត​ទាញ​ច្បូត​សក់​ខ្លាំង​ៗ ធ្វើ​បែប​នេះ​អាច​ធ្វើឲ្យ​រលើង​ឫក​សក់។ គ្រាន់តែ​លាង​សម្អាត និង​លាប​ក្រែម​បន្ទន់​សក់​ទៅ​បាន​ហើយ សក់​នឹង​លែង​ជំពាក់។

រូបតំណាង

៣.ជូត​សក់​តាម​របៀប​មិន​ត្រឹមត្រូវ

ការ​ជូត​សម្អាត​សក់​ថ្នម​ៗ គឺជា​វិធី​ត្រឹមត្រូវ​ដែល​​ជួយ​កាត់​បន្ថយ​សក់​មិន​ឲ្យ​ខូច​ដែរ។ តែ​ការ​ជូត​សម្អាត​សក់​ខ្លាំង​ៗ ឬ​រុំ​សក់​យ៉ាង​តឹង​នឹង​ធ្វើឲ្យ​សក់​ឆាប់​ខូច។ ម្យ៉ាង​ទៀត​កុំប្រើ​កន្លែង​ទទឹក​ដើម្បី​ជូត​សម្អាត​សក់​ឲ្យ​សោះ ព្រោះ​កន្សែង​សើម​អាច​មាន​ផ្ទុក​បាក់តេរី​ច្រើន ដូចនេះ​ត្រូវ​រក​កន្លែង​ស្ងួត​មក​ជូត​ទើប​ប្រសើរ។

រូបតំណាង

៤.ការ​ប្រើប្រាស់​សារធាតុគីមី

នារី​គ្រប់គ្នា​ចង់​​បាន​ភាព​ស្រស់​ស្អាត ដូច្នេះ​តែង​តែ​ផ្លាស់ប្ដូរ​ពណ៌​សក់​ច្រើន​មិន​ខាន។ ទោះជាយ៉ាងណាក៏ដោយ​វិធី​នេះ​នឹង​បង្ខំ​ឲ្យ​សក់​របស់​អ្នក​ផ្ទុក​ជាមួយ​សារធាតុ​គីមី​ជាច្រើន ហើយ​ការ​ចំហុយ ផ្លុំ គាប មូរ កាន់តែ​ធ្វើឲ្យ​សក់​បាត់បង់​ជាតិ​រលោង៕

រូបតំណាង

ចុចអាន៖ទម្លាប់​អាក្រក់​ៗ​ធ្វើឲ្យ​នារី​វ័យ​ក្រោម ៣០ ឆ្នាំ​មាន​ស្កូវ​ពេញ​ក្បាល ដូច​យាយ​អាយុ ៥០ ឆ្នាំ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម