វិធី​ទាយ​ចិត្ត​ និង​អត្តចរិត​មនុស្ស​ស្រី​តាម​ប្រភេទ​ផ្កា​ដែល​នាង​ចូលចិត្ត

  • 2017-10-05 07:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គ្រប់​គ្នា​ចូល​ចិត្ត​ផ្កា​ព្រោះ​វា​ស្អាត​ថែម​ទាំង​​មាន​ក្លិន​ក្រអូប​ផង​ដែរ​។ ​ផ្កា​តំណាង​អោយ​មនុស្ស​ស្រី​ដែល​បញ្ជាក់​ពី​សម្រស់​​គុណ​ធម៌​និង​ភាព​ទន់ភ្លន់​។ ការ​ស្រលាញ់​ចូល​ចិត្ត​ផ្កា​ អាច​បង្ហាញ​ពី​អត្តចរិត​ផ្សេងៗ​គ្នា​របស់​ស្រីៗ​ ដូចជា៖​

១.​ផ្កា​ឈូករ័ត្ន

ស្រីៗ​ដែល​ចូល​ចិត្ត​ផ្កា​ឈូករ័ត្ន​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​បើក​ជំហរ​ដល់​ មនុស្ស​ជុំ​វិញ​ខ្លួន។​ អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម​បំផុត​ ចូលចិត្ត​ជួយ​សម្រាល​ទុក្ខ​ធុរៈ​អ្នក​ដទៃ​និង​លើក​ទឹក​ចិត្ត​គេ​គ្រប់​គ្នា​។ អ្នក​តែងតែ​ផ្ដល់​ស្នាម​ញញឹម​និង​ការ​យក​ចិត្ត​ទុកដាក់​ ទើប​ធ្វើ​មាន​គេ​ស្រលាញ់​រាប់អាន​ច្រើន។​

២.​ ផ្កា​កុលាប​

អ្នក​ជា​មនុស្ស​ស្រី​ដែល​ចូលចិត្ត រ៉ូមេនទិក​ ស្រមើស្រមៃ​និង​ មាន​មហិច្ឆតា​ខ្ពស់។​អ្នក​ជា​នារី​ដែល​ពូកែ​ក្នុង​ការ​ថែរក្សា​និង​រឹត​ចំណង​ស្នេហា​។​និយាយ​អោយ​ខ្លី​គឺ​អ្នក​ ពូកែ​គ្រប់​ផ្នែក​ ទាំង​ការ​សង្កេត​ ត្រងត្រាប់​ និង​អនុវត្ត​ ថែម​ទាំង​មាន​សមត្ថភាព​​ជួយ​មនុស្ស​ជុំ​វិញ​ខ្លួន​បាន​ល្អ​ប្រសើរ​ផង​ដែរ។​ អ្នក​គិត​បាន​វែង​ឆ្ងាយ​និង​ល្អិត​ល្អន់​ជាង​អ្នក​ណា​ទាំង​អស់។​

៣.​ ផ្កា​ម្លិះ​

ចូលចិត្ត​ផ្កា​ម្លិះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្មោះត្រង់​ទន់ភ្លន់​។​ មនុស្ស​នេះ​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​និង​ស្វែងរក​អ្វី​ថ្មីៗ​ប្លែក​​​ហើយ​ចូលចិត្ត​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ និង​ប្រពៃណី​។​គេ​ចូលចិត្ត​តុបតែង​ខ្លួន​ទាន់សម័យ​និង​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​។

៤.​ផ្កាអ័រគីដេ​

អ្នក​ជា​មនុស្ស​ទាន់​សម័យ​និង​ស៊ីវិល័យ​។ ​អ្នក​ចូល​ចិត្ត​អ្វី​ដែល​មាន​ស្តង់ដារ​មិន​ថា​របស់​ប្រើប្រាស់​ សំលៀកបំពាក់​ ឬ​មនុស្ស​ជុំវិញ​ខ្លួន​ទេ។​ ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​អ្នក​មាន​មិត្ត​តិច​តួច​បំផុត​ ។​ តែ​យ៉ាង​ណា​ក៏​អ្នក​មាន​ស្នេហ៍​ស្មោះ​ ចំពោះ​ដៃគូ​និង​ស្រលាញ់​គេ​អស់​ពី​បេះដូង​។​​អាច​និយាយ​បាន​ថា​អ្នក​ជា​មនុស្ស​មាន​សមត្ថភាព, ​ចំណេះ​ដឹង​, ស្រលាញ់​ការ​ធ្វើ​ទំនេរ​, មាន​អាថ៌កំបាំង​ និង​មាន​មន្ត​ស្នេហ៍​ទៀត​ផង​។

៥.ផ្កា​លីលី

អ្នក​ចូល​ចិត្ត​ផ្កា​លីលី​ជា​មនុស្ស​ ដែល​គោរព​ពាក្យ​សន្យា​, សប្បុរស​​ និង​មាន​មហិច្ឆតា។ គេ​ជា​មនុស្ស​ងាយ​ស្រួល​ចុះ​សម្រុង​​ លេងសើច​ច្រើន​ និង​ពូកែ​យល់ចិត្ត​។​ ហើយ​គេ​ក៏​ចូល​ចិត្ត​គិត​ដល់​មុខមាត់​ នូវ​រាល់​ការងារ​ដែល​គេ​ធ្វើ​ផង​ដែរ។​​

ប្រភព៖​ http://personalitybuzz.com/what-does-your-favorite-flower-say-about-your-personality/

ប្រភព៖ personalitybuzz ប្រែសម្រួល៖​ Pencharm

អត្ថបទពេញនិយម