មាន​ត្រឹមកាហ្វេក៏​អាច​ឲ្យ​នារីៗ​ស្អាត​បាន​មួយ​តួខ្លួនដែរ បើ​អនុវត្ត​តាម​ប៉ុន្មាន​ចំណុច​នេះ!

  • 2017-10-04 08:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាហ្វេ​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ដែល​ពេញ​និយម​សម្រាប់​ការ​ទទួល​ទាន​នោះ​ទេ​ វា​ថែម​ទាំង​មាន​ប្រយោជន៍​សម្រាប់​ថែរក្សា​សម្រស់​ទៀត​ផងដែល​អាច​ជួយ​ឲ្យ​ដល់​ស្បែក ជម្រុះ​ស្បែក​ដែល​មាន​សភាព​ក្រិន ព្យាបាល​សក់ ដូចខាង​ក្រោម​នេះ ៖

១. ស្ក្រាប​ខាត់​ស្បែក​មុខ ៖ កាហ្វេ​អាច​យក​ជា​គ្រឿង​ផ្សំ​សម្រាប់​ខាត់​ស្បែក​មុខ​ ព្រោះ​វា​ជួយ​ជម្រុះ​កោសិកា​ដែល​ខូច​ និង​ ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ ម៉ដ្ឋ រលោងដែល​ជា​ទី​គាប់​ចិត្ត​របស់​មនុស្ស​ស្រី។

រូបតំណាង

**២. ស្ក្រាប​ខាត់​ប្រអប់​ជើង និង កែង​ជើង ៖​** ជើង​ដែល​ប្រេះ​ គ្រើម​ និង​ ខ្មៅ​ គឺ​កាហ្វេ​អាច​ជួយ​ស្រោច​ស្រង់​បាន​វិញ​ ដោយ​យក​វា​ទៅ​ខាត់​នៅ​កែង​ជើង​ និង​ ប្រអប់​ជើង។ វា​ជួយ​ជម្រុះ​កោសិកា​ងាប់ និង ធ្វើ​ឲ្យ​កន្លែង​ដែល​ក្រិន​ត្រឡប់​មក​ស្រសើស្អាត​វិញ

៣. ស្ក្រាប​ខាត់​ស្បែក​ដង​ខ្លួន ៖ ដូច​ជា​ស្បែក​មុខ​ដែរ​ គឺ​យើង​អាច​លាយ​កាហ្វេ​សម្រាប់​យក​មក​ខាត់​ស្បែក​ ដើម្បី​ឲ្យ​ស្បែក​ ស​ ភ្លឺ​រលោង និង​មាន​សំណើម។ អាច​លាយ​ជាមួយ​នឹង​គ្រឿង​ផ្សំ​បាន​ទៀត​ដើម្បី​ឲ្យ​រឹត​តែ​ឆាប់​ទទួល​ផលលឿន។

រូបតំណាង

៤. ព្យាបាល​សក់ខូច ៖​ កាហ្វេ​អាច​ប្រើ​សម្រាប់​ព្យាបាល​សក់​ដែល​ខូច​ ជ្រុះ​បាន​យ៉ាង​ល្អ​ ព្រោះ​វ​ជួយ​សម្អាត​ស្បែក​ក្បាល​ ធ្វើ​ឲ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​ ជួយ​ពន្លឿន​ ការ​លូត​លាស់​នៃ​សក់ និង ធ្វើ​ឲ្យ​សក់​រឹង​មាំ។

៥. ឡេ​សម្រាប់​លាប​ខ្លួន ៖ ឡេ​ដែល​ផ្សំ​ឡើង​ពី​កាហ្វេ​គឺ​មាន​ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត និង​ ទទួល​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ ព្រោះ​អាច​ឲ្យ​ស្បែក​មាន​លក្ខណៈទន់ រលោង និង សម៉ត់ខៃ​តែ​ម្ដង។

រូបតំំណាង

តោះ​!​សាកល្បង​ប្រើប្រាស់​កាហ្វេ​សម្រាប់​ថែ​រក្សា​សម្រស់​ទាំង​អស់​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​វា​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា៕ ​

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម