ស្រី​ៗ​រឹតតែឡូយ គ្រាន់តែ​បន្ថែម​គ្រឿង​តុបតែង​ខ្លួន ៥ យ៉ាង​នេះ​ទៀត

  • 2017-10-02 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រឿង​ទាំង ៥ ខាង​ក្រោម គឺជា​របស់របរ​ដែល​ស្រី​ៗ​គួរ​តែ​មាន​ទុក​ក្នុង​ទូ ឬ​តុ​របស់​ខ្លួន។ ដោយសារ​វា​នឹង​ជួយ​ឲ្យ​នារី​ៗ​មើល​ទៅ​កាន់តែ​ទាន់​សម័យ ទោះ​ជា​ខោអាវ​ធម្មតា​ៗ​ក៏​ដោយ៖

១.វ៉ែនតា

មិន​ត្រឹម​តែ​ជួយ​ទប់​ស្កាត់​ការ​ខូចខាត​ដែល​បញ្ចេញ​ដោយ​ព្រះអាទិត្យ​ចំពោះ​ភ្នែក​ប៉ុណ្ណោះ​ទេ វ៉ែនតា​ក៏​​ជា​គ្រឿង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​​អ្នក​ដទៃ ឲ្យ​ងាក​មក​ចាប់អារម្មណ៍​អ្នក​ដែរ។ លើស​ពី​នេះ​វ៉ែនតា គឺជា​គ្រឿង​ដែល​ជួយ​អ្នក​ឲ្យ​អ្នក​លាក់បាំង​មុខ​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

២.ស្បែកជើង​ពណ៌​មាស

ចង់​ឲ្យ​ខ្លួន​កាន់តែ​ជា​ទី​ចាប់អារម្មណ៍​របស់​អ្នក​ដទៃ កុំ​ភ្លេច​ជាមួយ​នឹង​ស្បែក​ជើង​រលោង​ភ្លឺ​ចែងចាំង​នេះ​ឲ្យ​សោះ។ ស្បែកជើង​ប្រភេទ​នេះ​នឹង​ធ្វើឲ្យ​សំលៀកបំពាក់​កាន់តែ​ភ្លឺ និង​លេចធ្លោ​ជាង​មុន។

៣.នាឡិកា

ថ្វី​បើ​នាឡិកា​ត្រូវ​បាន​ផ្លាស់ប្ដូរ​ម៉ូដ​ជាច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តែ​វា​នៅតែ​ជា​គ្រឿង​អលង្ការ​ដ៏​ពិសេស​សម្រាប់​មនុស្ស​ស្រី​ជានិច្ច។ ជាពិសេស​នាឡិកា​ខ្សែ​ខ្មៅ នៅតែ​អាច​ពាក់​បាន​គ្រប់​ជំនាន់​ទាំងអស់ ព្រោះ​មិន​ថា​សេរី​នាឡិកា​ទើប​ចេញ គេ​មិន​ដែល​បំភ្លេច​ម៉ូដ​មួយ​នេះ​ឡើយ។

៤.ម៉ូដ​ក្រវិល​វែង

ក្រវិល​ម៉ូដ​នេះ​ ជា​ជម្រើស​ដ៏​ល្អ និង​សក្ដិសម​ជាមួយ​នារី​គ្រប់​កាលៈទេសៈ ព្រោះ​វា​មិន​រើស​ចំពោះ​ម៉ូដ​សំលៀកបំពាក់។

៥.កាបូប​កាន់​នៅ​ដៃ (Clutch)

កាបូប​ប្រភេទ​នេះ ស៊ី​ជាមួយ​សំលៀកបំពាក់ និង​ការ​តុបតែង​​មុខ​បែប​ធម្មជាតិ​ៗ៕

ចុចអាន៖ស្រីៗ​ស្លៀកពាក់​របៀបណា​ ទើប​សម្ភាសន៍​ការងារ​ជាប់?

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី