ស្រីៗស្លៀកពាក់របៀបណា ទើបសម្ភាសន៍ការងារជាប់?
- 2017-09-29 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗស្លៀកពាក់របៀបណា ទើបសម្ភាសន៍ការងារជាប់?
ដូចអ្នកគ្រប់គ្នាបានដឹងហើយថា ការសម្ភាសន៍ការងារគឺជៀសមិនផុតពីការឲ្យពិន្ទុរបស់អ្នកសម្ភាសន៍នោះទេ ទៅលើការតុបតែងខ្លួន ឬសំលៀកបំពាក់ជាដើម។ ការស្លៀកពាក់បានត្រឹមត្រូវជួយយើងមើលទៅឆ្លាត និងជួយយោងពិន្ទុក្នុងថ្ងៃសម្ភាសន៍ព្រោះ គណៈកម្មការនិងវាយតម្លៃលើសំលៀកបំពាក់ជាមុនសិន មុនពេលចូលទៅដល់ប្រធានបទផ្សេងៗ ព្រោះខោអាវស្លៀកចូលមកសម្ភាសន៍វាជាចំណុចដែលបង្ហាញមកមុនគេ។ តាមស្តង់ដារស្រីគួរស្លៀកពាក់របៀបនេះ៖
១.អាវអាវសឺមីពណ៌បើកករ។ត្រូវមានអាវធំមួយពាក់ពីក្រៅទៀតទើបមើលទៅជឿជាក់។
២.តឺនុយអាវជាមួយសំពត់ស្វារ៉េពណ៌ខ្មៅ ឬទឹកប៊ិចចាស់ប្រវែងលើក្បាលជង្គង់បន្តិច។
៣.ពាក់ស្បែកកែងចោទប្រវែងមួយអុីងពណ៌ស៊ីគ្នានឹងអាវធំ ឬសំពត់។ តែត្រូវចាំថាស្បែកជើងត្រូវសម្អាតឲ្យបានភ្លឺរលោង ព្រោះវាជាចំណុចដែលគេវាយតម្លៃខ្លាំង។
៤.សក់គួរចងទៅក្រោយ ឬធ្វើយ៉ាងណាក៏ដោយឲ្យតែមានរបៀប។
ចុចអាន៖កំហុសស្លៀកពាក់៧យ៉ាងយើងច្រើនធ្វើដោយមិនដឹងខ្លួន