កំហុសស្លៀកពាក់៧យ៉ាងយើងច្រើនធ្វើដោយមិនដឹងខ្លួន
- 2017-09-24 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសស្លៀកពាក់៧យ៉ាងយើងច្រើនធ្វើដោយមិនដឹងខ្លួន
ដើម្បីបានរាងស្អាត មនុស្សជាច្រើនបានជ្រើសរើសការហាត់ប្រាណ ឬ ញ៉ាំបន្លែផ្លែឈើជាដើម ប៉ុន្តែជួនកាលបែរជាភ្លេចមើលទៅលើការស្លៀកពាក់ទៅវិញដូចក្នុងករណីខាងក្រោមជាដើម។ ចំណុចតែបន្តិចៗទេតែអាចធ្វើឲ្យមើលទៅមិនស្អាតបាន៖
១. អាវរលុងជ្រុល
វាធ្វើឲ្យមើលទៅចង្កេះធំរាងមិនស្អាត។ កុំភ្លេចឲ្យសោះថាចង្កេះគឺជាកន្លែងកំណត់រាងរបស់យើង ដូចនេះអ្នកគួររើសយកអាវដែលមានចង្កេះតូចជានិច្ច។
២. មានក្រឡាច្រើនពេក
អាចធ្វើឲ្យមាឌយើងធំជាងការពិតបាន។ ប៉ុន្តែបើអ្នកស្រឡាញ់ម៉ូដក្រឡា គួររើសយកក្រឡាបញ្ឈរព្រោះវាអាចជួយឲ្យមើលទៅខ្ពស់ទៅវិញ។
៣. ម៉ូដច្រើនជ្រុល
ជាពិសេសគឺរំយោលលើអាវតែម្ដង។ គួររើសខោអាវដែលមានម៉ូដតិចបានហើយទើបមើលទៅឃើញរាងស្រឡូនល្អ។
៤. មានរូបច្រើនស្កេះស្កះ
វាក៏ធ្វើឲ្យមាឌអ្នកធំជាងធម្មតាដែរ ហើយថែមទាំងមើលទៅទាបទៀតផង។ គួរស្លៀកខោអាវដែលមានកស្រួច ជាមួយសំពត់ឆែកបន្តិចទើបមើលទៅខ្ពស់ រាងស្អាត។
៥. កអាវធំវែង
គ្រាន់តែមើលរូបប្រៀបធៀបទាំងពីរនេះអ្នកអាចយល់ហើយថារវាងកអាវធំវែង និងកអាវស្រួចអាចធ្វើឲ្យមនុស្សតែម្នាក់ខុសគ្នាប៉ុណ្ណា។
៦. ឆ្នូតទទឹង
ឆ្នូតបែបនេះក៏ធ្វើឲ្យមាឌធំជាងធម្មតា ខូចរាងរៅដែរ។ គួររើសយកសំពត់តែមួយពណ៌បានហើយ។
៧. ពណ៌ភ្លឺជ្រុល
អ្នកអាចមើលទៅលើអាវទាំងពីរក្នុងរូបខាងលើ។ អាវឆ្នូតដូចគ្នាប៉ុន្តែពណ៌ខុសគ្នា លទ្ធផលក៏ខុសគ្នាដែរ។ ចំណែកការជ្រើសរើសម៉ូដខោក៏ដូចគ្នា។ គួរតែជៀសវាងខោម៉ូដរលុង៕
ចុចអាន៖ ស្ទីលសំលៀកបំពាក់ពណ៌ខៀវ អាចជួយលើកសម្រស់នារីបានមួយកម្រិត!
ចុចអាន៖ Style សំលៀកបំពាក់ដែលមិនចេះហួសសម័យ ស្រីៗត្រូវតែមាន