អ្នកមិនសមនៅជាមួយគ្នាទេបើដៃគូមានចំនុចទាំង ៤ នេះ

  • 2017-09-29 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ពីរ​នាក់​ចាប់​ដៃ​គ្នា​ដើរ​លើ​វិថី​ស្នេហា ​មិន​ប្រាកដ​ថា​ជួប​តែ​រឿង​ល្អ​ៗ​គ្រប់​ពេល​ទេ​។ ការ​មិន​ចុះ​សម្រុង​ត្រូវ​នៅ​លាយ​ឡំ​នឹង​ភាព​ផ្អែម​ល្អែម​ទាំង​ឡាយ​ជានិច្ច ​ប៉ុន្តែ​ប្រសិន​បើ​ដៃ​គូ​មាន​ចំនុច​ខ្វះ​ខាត​ច្រើន​ពេក​រហូត​មិន​អាច​បន្ត​ដើរ​លើ​វិថី​ស្នេហា​បាន​ នោះ​អ្នក​ទាំង​ពីរ​ក៏​មិន​សាក​សម​នឹង​នៅ​ជាមួយ​គ្នា​ទៀត​ដែរ​៖

១. នៅ​ជាមួយ​គ្នា​ដើម្បី​តែ​បញ្ហា​៖ ចូរ​វិភាគ​ពី​រយៈ​ពេល​កន្លង​មក​ឡើង​វិញ ​រវាង​ភាព​ផ្អែម​ល្អែម​ និង​បញ្ហា ​តើ​មួយ​ណា​មាន​ច្រើន​ជាង​? មិន​មែន​ហាម​មិន​ឱ្យ​ឈ្លោះ​គ្នា​ទេ ​ ប៉ុន្តែ​ក៏​មិន​មែន​ឱ្យ​មួយ​ថ្ងៃ​ៗ​នៅ​ជាមួយ​គ្នា​ដើម្បី​តែ​ដោះ​ស្រាយ​បញ្ហា ​មួយ​ថ្ងៃ​ៗ​គិត​តែ​ឈ្លោះ​ប្រកែក​គ្នា​ឥត​ល្ហែ​អ៊ីចឹង​ដែរ​។

រូបតំណាង

**២. មិន​ដឹង​ចិត្ត​គ្នា​៖** មុន​ក្លាយ​ជា​សង្សារ​គួរ​គប្បី​ស្វែង​យល់​ពី​ជម្រៅ​ចិត្ត ​អត្តចរិត និង​ចំនុច​ខ្សោយ​របស់​គ្នា​ជា​មុន​សិន​។ មិន​គួរ​បណ្តែត​បណ្តោយ​ឱ្យ​អារម្មណ៍​ស្នេហា​ដើរ​តាម​បេះដូង​របស់​ខ្លួន​ពេក​ទេ​ ត្រូវ​ពិចារណា​ពី​លក្ខណៈ​សម្បត្តិ​របស់​ដៃ​គូ​ឱ្យ​បាន​ល្អិត​ល្អន់​។

៣. ស្រឡាញ់​គ្នា​ដោយ​សម្អាង​លើ​ហេតុផល​អ្វី​មួយ​៖ លក្ខខណ្ឌ​បែប​នេះ​ឧស្សាហ៍​ជួប​ច្រើន​ណាស់ ​គូ​ស្នេហ៍​ខ្លះ​ស្រឡាញ់​គ្នា​ព្រោះ​សម្អាង​លើ​គេ​ជា​អ្នក​មាន ​ឬ​គេ​មាន​អ្វី​ៗ​ដែល​អាច​ផ្គាប់​ផ្គន់​យើង​បាន​។ ប៉ុន្តែ​មិន​មែន​ទេ​ គូ​ស្នេហ៍​ដែល​ស្រឡាញ់​គ្នា​ពិត​ប្រាកដ​គឺ​គេ​សម្លឹង​ឃើញ​ចិត្ត​គ្នា​ជា​មុន​។

រូបតំណាង

៤. ចង់​ឲ្យគេ​កែ​ប្រែ​ដើម្បី​ខ្លួន​ច្រើន​ពេក៖ ទទួល​ស្គាល់​ថា​មនុស្ស​មាន​ចំនុច​ខុស​គ្នា យ៉ាង​ណាក្តី​អ្នក​ក៏​មិន​គួរ​ឲ្យគេ​កែ​ប្រែ​អត្តចរិត​គេ​ដើម្បី​អ្នក​ច្រើន​ពេក​ដែរ​។ បើ​សិន​អ្នក​ទ្រាំ​មិន​បាន​ ហើយ​នៅ​តែ​ចចេស​ចង់​ឲ្យឱ្យ​គេ​កែ​ទៀត​ គួរ​កុំ​បន្ត​នៅ​ជាមួយ​គ្នា​ទៀត​អី​ នេះ​មាន​ន័យ​ថា​អ្នក​មិន​អាច​ទទួល​យក​គេ​ជា​គេ​បាន​ទេ​៕

ចុចអាន៖បើ​ឃើញ​មិត្ត​ប្រុស​ធ្វើ​រឿង​៣​នេះ​ អ្នក​មិន​ចាំ​បាច់​ខ្លាច​គាត់​​អស់​ស្រឡាញ់​ទេ

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម