ការ​​ស្រឡាញ់​ ៥ យ៉ាង​ មិន​គួ​ឲ្យ​កើត​មានឡើង​ក្នុង​ជីវិត​មនុស្ស​ស្រី

  • 2017-09-28 03:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្រឡាញ់​គឺ​ជា​អារម្មណ៍​ធម្មជាតិ​មួយ​ដែល​មនុស្ស​មិន​អាច​ប្រកែក​បាន ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មាន​ករណី​ខ្លះ​អ្នក​ក៏​មិន​គួរ​ឲ្យ​កើតមាន​ដែរ ព្រោះ​វា​ជា​កំហុស​ដាក់​ទោស​ផ្លូវ​ចិត្ត​មួយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​វិប្បដិសារី​ក្នុង​ជីវិត។ ចំពោះ​ការ​ស្រឡាញ់​ទាំង​ ៥ យ៉ាង​ខាងក្រោម​នេះ​បើ​អាច​ចៀស​បាន​គួរ​តែ​ចៀស​៖

១. ស្រឡាញ់​មនុស្ស​ខុស ៖ វា​ជា​វិប្បដិសារី​មួយ​ដែល​អ្នក​មាន​ក្នុង​ជីវិត​ស្នេហា ស្រឡាញ់​មនុស្ស​ខុស​គឺជា​កំហុស​មួយ​។ ​វា​បាន​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​នៅ​យុវភាព​ដ៏ស្រស់បំព្រង​មួយ រួច​ចូល​ខ្លួន​ទៅ​ក្នុង​ភពងងឹង​មួយ​អីចឹង ដូច្នេះ​ហើយ​បើ​អ្នក​ដឹង​ថា​កំពុង​ស្រឡាញ់​មនុស្ស​ខុស​ហើយ​គួរ​តែ​ដក​ខ្លួន​ចេញ​ទៅ។

រូបតំណាង

**២. ពេល​ស្រឡាញ់​អ្វីៗ​ក៏​ល្អ ៖** ទោះ​អាក្រក់ប៉ុណ្ណា ក៏​នៅ​តែ​ឃើញ​គេ​ល្អ ហើយ​នៅ​តែ​ចង់​ចូល​ក្នុង​ជីវិត​គេ។ ទោះបី​ជា​ស្រឡាញ់​គេ​ប៉ុណ្ណា​ក៏​ដោយ​អ្នក​ក៏​គួរ​តែ​យក​ខួរក្បាល​មក​ពិចារណា​ផង កុំ​បណ្ដោយ​តាម​បេះដូង​ពេក ព្រោះ​វា​អាច​ឲ្យ​អ្នក​ដើរ​ផ្លូវ​ខុស​ដោយ​គ្មាន​អ្នក​ណា​អាច​ស្រោចស្រង់​បាន។

៣. លង់​ចិត្ត​ស្រឡាញ់​លើ​មនុស្ស​ដែល​មិន​បាន​សូម្បី​តែ​យក​ភ្នែក​មើល​អ្នក ៖ វា​ជា​កំហុស​មួយ​​ក្នុង​លក្ខណ្ឌ​ស្នេហា ព្រោះ​អ្នក​បាន​ធ្វើបាប​ផ្លូវ​ចិត្ត​ខ្លួន​ឯងទាំង​គ្មាន​បាន​អីតប​ស្នង​មក​វិញ​សោះ​ក្រៅ​ពី​ការ​ដេក​យំ ដេក​នឹក​គេ។ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​គួរ​តែ​រក​វិធី​កាត់ចិត្ត និងដើរ​ចេញ​ទៅ ព្រោះ​នៅ​កាន់​តែ​យូរ​ការឈឺចាប់​នឹង​កាន់​តែ​ខ្លាំង។

រូបតំណាង

៤. អ្នក​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អី​ឲ្យ​ប្រាកដ ៖ ស្រឡាញ់​អ្នក​ណា​ក៏​អ្នក​មិន​ដឹង ចង់​បាន​អី​ក៏​អ្នក​មិន​ដឹង រួច​បណ្ដោយ​ចិត្ត​ឲ្យ​ធ្វើនេះ​ធ្វើ​នោះ​ដោយ​គ្មាន​ភាព​ប្រាកដ​ប្រជា​ជាមួយ​ស្នេហា វា​ជា​រឿង​មួយ​ដែល​អ្នក​មិន​ត្រូវ​ឲ្យ​កើតឡើង​ឡើយ។ ចាំ​ច្បាស់​ខ្លួន​ឯង ចាំ​ទទួល​យក​នរណា​ម្នាក់ កុំ​ព្យាយាម​ធ្វើ​បាប​គេ​ដើម្បី​ក្ដី​សុខ​ខ្លួន​ឯង។

៥. ស្រឡាញ់​គេ​រហូត​ភ្លេច​ខ្លួន​ឯង ៖ ស្រឡាញ់​អ្នក​ណា​ក៏​ដោយ​ក៏​មិន​គួរ​បណ្ដោយ​រហូត​ភ្លេច​ខ្លួន​ឯង​ដែរ មិន​គួរ​ស្រឡាញ់​រហូត​គ្មាន​គេ​រស់​មិន​បាន​នោះទេ ត្រូវ​រក្សា​ចិត្ត​មួយ​ស្រឡាញ់​ខ្លួន​ឯង មើល​ថែ​ខ្លួន​ឯង​ពេល​គេ​មិន​នៅ។ បើ​អ្នក​ធ្វើបាប​ខ្លួន​ឯង​ដោយ​សារ​មនុស្ស​ម្នាក់​ដែល​ចាកចេញ​ពី​អ្នក​នោះ អ្នក​ពិត​ជា​អកត្តញ្ញូ​ណាស់ ព្រោះ​រូបរាង​អ្នក​គឺ​ឪពុកម្ដាយ​ខំផ្ដល់​ឲ្យ តែ​បែរ​ជា​មក​បំផ្លាញ​ដោយសារ​ស្នេហាវិញ។

រូបតំណាង

ការ​ស្រឡាញ់​បែប​នេះ​កុំ​ឲ្យ​មាន​ក្នុង​ជីវិត​អី ហើយ​បើ​វា​បាន​កើត​ឡើង​ទៅ​ហើយ​ក៏​ត្រូវ​រក​វិធី​បញ្ឈប់​ មិន​មែន​បណ្ដោយ​ឲ្យ​កាន់​តែទៅ​ទៀត​នោះ​ទេ៕

ចុចអាន៖កុំ​រៀប​ការ​ទាំង​បង្ខំ បើ​មិន​ចង់​មានវិប្បដិសារីក្នុងជីវិត

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា