ចង់​បាន style ផាត់​មុខ​​ស្អាត​ៗ​ដូច​កូរ៉េ កុំ​ភ្លេច Follow តារា ៧ ដួង​នេះ

  • 2017-09-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ទាំង ៧ រូប​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ណាស់​នៅ​លើ​ជំនាញ និង​មាន style តែង​ខ្លួនផ្សេង​ៗ​ពី​គ្នា។ មិន​តែ​ប៉ុណ្ណោះ​កេរ្តិ៍ឈ្មោះ​ពួកគេ​នៅ​លើ YouTube គឺ​ខ្លាំង​មិន​ចាញ់​តារា​សម្ដែង​ឡើយ ហើយ​នៅ​តាម​បណ្ដាញ​សង្គម​នីមួយ​ៗ មាន​អ្នក​ Follow ច្រើន​ជាង​តារា​ទៅទៀត​ក៏​មាន។ ដូចនេះ​បើ​ប្រិយមិត្ត​ស្រី​ៗ​ចង់​បាន​ស្ទីល Makeup ដូច​នារី​កូរ៉េ កុំ​ភ្លេច​តាម​ដាន​តារា​ទាំង ៧ រូប​នេះ ៖

១.Pony៖ អ្នក​អ្នក​ជំនាញ​ផាត់​មុខ​ឲ្យ​តារា​ល្បី​ៗ​ជាច្រើន ហើយ​នាង​ពូកែ​ផាត់​មុខ​ឲ្យ​ដូច​​តារា​ល្បី​ៗ។

២.Park Seul៖ តារា​ស្រី​ដែល​មាន​ច្រើន​ជំនាញ​ទាំង​សម្ដែង ម៉ូដែល ហើយ​នាង​មាន​ភាព​ពេញ​និយម​សម្រាប់​ក្មេង​ស្រី​ៗ​ដោយសារ​ស្ទីល​ផាត់​មុខ​ដូច​ក្មេង​អាយុ ១៨ ឆ្នាំ។

៣.Park Sora៖ មិន​ត្រឹមតែ​ផាត់​មុខ​ធ្វើ​សក់​ប៉ុណ្ណោះ​ទេ ការ​តុបតែង​ខ្លួន​ក៏​ជា​អ្វី​ដែល​ស្រ្តី​ជាច្រើន​ធ្វើ​តាម​ដែរ។

៤.Byun Jung Ah៖ បបូរមាត់​បេះដូង​គឺជា "អាវុធ" ដែល​ធ្វើឲ្យ​នាង​មើល​ទៅ​អស្ចារ្យ​បំផុត ពេល Makeup ម្ដង​ៗ នាង​ជា​និន្នាការ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ។

៥.Taeri៖ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា Angela Baby នៃ​ប្រទេស​កូរ៉េ ព្រោះ​ពេល​នាង​ផាត់​មុខ​​ និង​ញញឹម​គឺ​ស្រស់​ស្អាត​ខ្លាំង​ណាស់។

៦.Lim Bora៖ Bora គឺជា​និមិត្ត​រូប​នៃ​ការ​ផាត់​មុខ​បែប sweet។

៧.Kim Na Hee៖ នាង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាមួយ​សក់​ដ៏​វែង ព្រោះ​ពេល Makeup បែប​ណា​ក៏​ស្អាត​ទាំងអស់៕

ចំណុច​ពិសេស​របស់​តារា​ youtube ទាំង​នេះ គឺ​សម្រស់​ស្រស់​ស្អាត និង​ពូកែ​តែង​ខ្លួន​ដូចគ្នា!

ចុចអាន៖Style ផាត់​មុខ​ទាំង ២០ ពី Kendall ពិតជា​ស្អាត​ និងសក្ដិសម​ជា Queen ពិតៗ

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម