ឃើញ ៩ ចំណុចនេះហើយអ្នកនឹងដឹងក្រូចឆ្មារមួយផ្លែៗមានប្រយោជន៍មិនធម្មតា
- 2017-09-18 04:29:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញ ៩ ចំណុចនេះហើយអ្នកនឹងដឹងក្រូចឆ្មារមួយផ្លែៗមានប្រយោជន៍មិនធម្មតា
មិនដែលយកចិត្តទុកដាក់លើក្រូចឆ្មារទេមែនទេ? អ្នកគិតខុសហើយព្រោះបន្ទាប់ពីឃើញគុណប្រយោជន៍ទាំង ៩ ខាងក្រោមនេះ អ្នកនឹងមើលវាក្នុងរូបភាពមួយថ្មីមិនខាន៖
១. សម្អាតជ្រុញ
អ្នកគ្រាន់តែយកអំបិលរោយលើជ្រុញនិងយកក្រូចឆ្មារមកដុះពីលើម្ដងរួចលាងទឹកចេញហើយដុះបែបនេះម្ដងទៀតជាការស្រេច។ ជ្រញ់នឹងក្លាយជាថ្មីដូចទើបទិញអញ្ចឹង។
២. ជួយក្រណាត់ពណ៌សត្រឡប់មកដូចថ្មីវិញ
យកក្រណាត់នោះមកទ្រាំក្នុងទឹកមានដាក់ទឹកក្រូចឆ្មារលាយជាមួយ baking soda ហើយទុកចោលប្រហែលកន្លះម៉ោងមុនបោក។
៣. ប្រើសម្អាតក្រចក
យកទឹកក្រូចឆ្មារ ២-៣ តំណក់មកដាក់ក្នុងទឹកក្ដៅឧណ្ណៗសម្រាប់ត្រាំក្រចក។ វាមិនត្រឹមតែសម្អាតទេថែមទាំងធ្វើឲ្យក្រចករឹងមាំទៀតផង។
៤. បំបាត់អាចម៍រុយ
យកក្រូចឆ្មារមកត្រដុសលើមុខជាប្រចាំ អ្នកនឹងឃើញប្រសិទ្ធភាពមិនខាន។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ញ៉ាំទឹកលាយជាមួយទឹកឃ្មុំនិងទឹកក្រូចឆ្មារបន្តិចរាងរាល់ព្រឹកអាចជួយដល់ការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព។
៦. មុនកាន់អាហារ
បើអ្នកត្រូវញ៉ាំអាហារណាដែលត្រូវប្រើដៃ ក្រូចឆ្មារលាយជាមួយទឹកគឺជាជម្រើសល្អបំផុតក្នុងការសម្អាតឲ្យស្អាតល្អ។
៧. ក្លិនក្នុងទូទឹកកក
បន្ទាប់ពីលាងសម្អាតជាមួយសាប៊ូហើយ អ្នកអាចដាក់ទឹកក្រូចឆ្មារលើអេប៊ុងយកទៅជូនក្នុងទូរ។ ធានាទូនឹងមានក្លិនថ្មីប្លែកមិនធំដូចមុន។
៨. ក្លិនស្បែកជើង
គ្រាន់តែយកសំបកក្រូចដាក់ក្នុងស្បែកជើងមួយយប់ជាការស្រេច។
៩. ក្លៀកខ្មៅ
អ្នកអាចយកក្រូចឆ្មារមកដុះក្រោមក្លៀកមុនពេលងូតទឹកប៉ុន្តែគួរប្រើឡេជំនួយផងដែរបន្ទាប់ពីងូតទឹកហើយព្រោះក្រូចឆ្មារអាចធ្វើឲ្យស្បែកស្ងួត។ រយៈពេលមួយអាទិត្យក្រោយ អ្នកនឹងឃើញប្រសិទ្ធភាព៕
ចុចអាន៖ ៤ចំណុចត្រូវចៀសវាង បើមិនចង់ឲ្យមានអគ្គីភ័យដោយសារផ្ទុះចង្ក្រានហ្គាសតូច