បើ​ម្ដាយ​ធ្វើ​រឿង​ទាំង ៥ យ៉ាង​នេះ កូន​តូច​ៗ​ប្រាកដ​ជា​គេង​យំ​រាល់យប់

  • 2017-09-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​មួយ​ចំនួន​យើង​ជា​ម្ដាយ​ឪពុក​គេ មិន​គួរ​ឲ្យ​កូន​តូច​ៗ​ដឹង​ឮ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ពួកគេ​ភិតភ័យ រហូត​ដល់​គេង​យំ​យប់​ឡើង​ទៀត​ផង។ ៥ រឿង​នេះ​មិន​គួរ​ឲ្យ​កូន​តូច​មើល​សោះ​ឡើយ៖

.អ្នក​អនុញ្ញាត​ឲ្យ​កូន​តូច​ៗ​របស់​អ្នក​មើល​ឃើញ​ព័ត៌មាន​ដែល​គួរឲ្យ​ខ្លាច ដូច​ជា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ឬ​រឿង​ឃាតកម្ម និង​មើល​រឿង​ខ្មោច ឬ​រឿង​កាប់សម្លាប់​គ្នា​សាហាវ​ៗ​​ជាដើម។

.ម្ដាយ​ឪពុក​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ធ្វើឲ្យ​កូន​តូច​មាន​ភាព​ភ័យ​ខ្លាច និង​គេង​មមើ​ឃើញ​រឿង​នោះ។

.ការ​លែងលះ​គ្នា​របស់​ម្ដាយ​ឪពុក​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន​ផង​ដែរ។ ពួកគេ​នឹង​ចងចាំ​រឿង​នោះ​ មិន​ភ្លេច​ឡើយ ហើយ​ពេល​នឹក​ឃើញ​តែង​លួច​គេង​យំ​ម្នាក់ឯង​ស្ងាត់​ៗ។

រូបតំណាង

**៤**.បើ​ម៉ែឪ​ហៅ​កូន​ៗ ដោយ​ពាក្យ​គ្រោតគ្រាត ហើយ​ជួនកាល​ថែម​ទាំង​វាយដំ​ពួកគេ​ទៀត​នោះ កូន​នឹង​គេង​យំ​ម្នាក់​ឯង​រហូត​ពេល​នឹក​ឃើញ​ដល់​ហេតុការណ៍​បែប​នោះ​ម្ដង​ៗ។

.តែង​ខ្លួន​ធ្វើ​ខ្មោច​បន្លាច​កូន ជា​ការ​លេង​សើច​ហួសហេតុ និង​ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្មារតី។ មិន​តែ​ប៉ុណ្ណោះ​ការ​យក​ជន​ណា​ដែល​អាក្រក់​ៗ​មក​គំរាម​កូន​ ដើម្បី​ឲ្យ​ក្មេង​ស្ដាប់​តាម​ក៏​មិន​ល្អ​ដែរ៕

ចុចអាន៖មាន​ម្ដាយ ៨ ប្រភេទ​នេះ កូន​ៗ​ធំ​ឡើង​ដោយភាព​ស្វាហាប់ និង​មិន​ចេះ​ចាញ់ច្រាប​គេ

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម