មាន​ម្ដាយ ៨ ប្រភេទ​នេះ កូន​ៗ​ធំ​ឡើង​ដោយភាព​ស្វាហាប់ និង​មិន​ចេះ​ចាញ់ច្រាប​គេ

  • 2017-09-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលណា​តែ​មាន​ម្ដាយ​ជា​មនុស្ស​ស្រី​រឹងមាំ នោះ​កូន​ៗ​ពួកគេ​ប្រាកដ​ជា​កាត់​ទៅ​រក​អ្នក​មាន​គុណ​ជា​មិន​ខាន។ មាន​ម្ដាយ ៨ ប្រភេទ​នេះ កូន​ៗ​ធំ​ឡើង​ពោរពេញ​ដោយ​ភាព​រឹងមាំ​ស្វាហាប់ និង​មិន​ចេះ​ចាញ់ច្រាប​គេ​ដាច់ខាត៖

១.មិន​យំ​នៅ​នឹង​មុខ​កូន៖ នេះ​ជា​ភាព​រឹងមាំ​របស់​ម្ដាយ ដែល​មិន​ចង់​បង្ហាញ​ភាព​ទន់ខ្សោយ ឬ​​យំ​សោក​នៅ​ចំពោះ​មុខ​កូន​តូច ព្រោះ​ពេល​កូន​ៗ​ឃើញ គេ​ប្រាកដជា​មាន​ចិត្ត​ក្ដុកក្ដួល​តាម។

រូបតំណាង

**២.តស៊ូ​ជម្នះ​ការ​លំបាក**៖ កាលណា​កូន​តូច​ឃើញ​ម្ដាយ​ជា​ភេទ​ទន់​ខ្សោយ​​បែរជា​ខិតខំ​ប្រឹងប្រែង​តស៊ូ​ក្នុង​ជីវិត នោះ​ពេល​ពួកគេ​ធំ​ឡើង​នឹង​ដើរ​តាម​គន្លង​របស់​អ្នក​មាន​គុណ​ជា​មិន​ខាន។ ព្រោះ​ទង្វើ​នោះ​ជា​ការ​បង្រៀន​ដ៏​ល្អ​វិសេសវិសាល។

៣.ម៉ត់ចត់៖ ពេល​ដែល​ក្មេង​ឃើញ​ម្ដាយ​ធ្វើ​ការ​អ្វី​មួយ​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និង​ម៉ត់ចត់ នោះ​ម្ដាយ​ក៏​តែងតែ​ប្រាប់​កូន​ឲ្យ​ធ្វើ​អ្វី​ដូច​ខ្លួន​ដែរ។

៤.បង្រៀន​កុំ​ឲ្យ​កូន​យំ៖ ប្រាកដ​ណាស់​ថា​កូន​ដែល​មាន​ម្ដាយ​ជា​មនុស្ស​រឹងមាំ គេ​ប្រាកដ​ជា​បង្រៀន​កូន​មិន​ឲ្យ​យំ​ឥត​ប្រយោជន៍ ឬ​ពេល​មិន​សំខាន់​ណាស់។

៥.ម្ដាយ​ដែល​តែង​ប្រៀន​កូន​ឲ្យ​ក្រោក​ឈរ៖ ពេល​កូន​នៅ​តូច​ហើយ​ដើរ​ដួល ពេល​នោះ​ម្ដាយ​ចូល​ទៅ​លួងលោម និង​ប្រាប់​កូន​ឲ្យ​រៀន​ក្រោក​ឈរ​វិញ​ដោយ​ខ្លួន​ឯង។ ក្រោយ​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ កូន​ៗ​ពិតជា​នៅ​ចងចាំ​ពាក្យ​ទូន្មាន​ទាំង​នោះ។

៦.ប្រៀន​ឲ្យ​ចេះ​ទទួល​កំហុស៖ កូន​ដែល​ចេះ​ធ្វើ​ខុស និង​ចេះ​ទទួល​កំហុស ពេល​ធំ​ដឹង​ក្ដី​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​ខុស​ដដែល​ៗ​ឡើយ។ ម្យ៉ាង​ទៀត​បើ​មាន​គេ​ចោត​ប្រកាន់​ទាំង​មិន​បាន​ធ្វើ​ខុស នោះ​គេ​ក៏​មិន​ព្រម​ទទួល​ដាច់​ខាត​ដែរ។

៧.ប្រៀនប្រដៅ​កូន​ឲ្យ​ចេះ​ការពារ​អ្នក​ទន់ខ្សោយ៖ ពេល​កូន​ធំ​គេ​នឹង​ចេះ​ការពារ​អ្នក​ទន់ខ្សោយ​ជាង​ខ្លួន បើ​ឃើញ​អ្នក​ដទៃ​ធ្វើ​បាប​ជន​ណា​ម្នាក់។

រូបតំណាង

៨.មិន​ទទួល​ជំនួយផ្ដេសផ្ដាស៖ នេះ​ជា​ចំណុច​សំខាន់​បំផុត កាលណា​ម្ដាយ​មិន​ត្រូវ​ការ​ជំនួយ​ទាំង​ខ្លួន​មិន​បាន​ខំ​ប្រឹង​ធ្វើអ្វី​សោះ នោះ​កូន​ក៏​មាន​អត្តចរិត​ដូច​ម្ដាយ​ដែរ៕

ចុចអាន៖ចង់ឱ្យក្មេងមានប្រាជ្ញាឆ្លាត ឪពុកម្តាយគួរទិញរបស់លេងអ្វីខ្លះ?

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទថ្មី