មនុស្ស​ស្រី​ជោគជ័យ​ តែងមាន​ទម្លាប់​​ ៦ យ៉ាង​នេះមុន​ពេល​ចូល​គេង​

  • 2017-09-14 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ខ្លះ​​នាំ​យើង​ទៅ​រក​​ជោគជ័យ ហើយ​ទម្លាប់​ខ្លះ​ទៀត​គឺ​នាំ​យើង​ដើរ​ថយ​ក្រោយ​ ដូច្នេះ​យើង​ត្រូវ​ចេះ​បែង​ចែក​វា ហើយ​បោះ​ចោល​នូវ​ទម្លាប់​អាក្រក់ និង ចាប់​យក​ទម្លាប់​ល្អដើម្បី​អភិវឌ្ឍខ្លួន​ឲ្យ​កាន់​តែ​ខ្ពង់​ខ្ពស់។ សម្រាប់​ទម្លាប​ ៦ ខាង​ក្រោម​នេះ​ក៏​ជា​គន្លឹះ​សម្រាប់​សមនុស្ស​ស្រី​ជោគជ័យ​ដែរ ៖

១. អានសៀវភៅ​យ៉ាង​ហោច​ណាស់​ឲ្យបាន​មួយ​ម៉ោង ៖ ការ​អាន​គឺ​សំខាន់​ណាស់​ដើម្បី​ហ្វឹក​ហាត់​ខួរ​ក្បាល​ឲ្យ​មាន​ភាព​ឆ្លាត​វៃ​ និង​មាន​ការ​គិត​ខ្លាំង។ វា​ជា​ទម្លាប់​មួយ​ជួយ​ឲ្យ​មនុស្ស​ទទួល​បាន​ជោគជ័យ​យ៉ាង​ល្អ​បំផុត។ ការ​អាន​ធ្វើ​ឲ្យ​អ្នក​មាន​ទស្សនៈវែង​ឆ្ងាយ និងមាន​ឥទ្ធិពល​ក្នុង​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ដទៃ។

រូបតំណាង

**២. ទុក​ការ​លេង​ទូរស័ព្ទ​មួយ​ឡែក ៖** មុន​ពេល​ចូល​គេង​ យើង​មិន​គួរ​លេង​ទូរស័ព្ទ​នោះ​ទេ​ ព្រោះ​វា​ប៉ះ​ពាល់​ដល់​សុខភាព​ ហើយជា​ចំណាយ​ពេល​ឥតប្រយោជន៍​ និង​​ខក​ខាន​ក្នុង​ការ​គេង​ទៀត​ផង។ បើ​មិន​ចាំ​បាច់​ជាមួយ​ទូរស័ព្ទ​ទេ គួរ​កុំ​លេងប្រើអី។

៣. ដើរមួយៗ​ឲ្យ​បាន​១០ ទៅ ១៥នាទី ៖​ ការ​ដើរ​ជួយ​ឲ្យ​យើង​ធូរស្រាល​ពី​ការ​ស្មុគស្មាញ​ដែល​យើង​បាន​ជួបក្នុង​ថ្ងៃ​នេះ។ ម្យ៉ាង​ទៀតវា​បាន​បង្កើត​អ្វី​ដែល​ថ្មី​ៗ​ និង​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​ បន្ទាប់​ពី​ដើរ​ហើយ។

៤. ធ្វើ​សមាធិ និងគិត​ពី​អ្វី​ដែល​ល្អៗ ៖ ការ​ធ្វើ​បែប​នេះ​ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ បោះ​ចោល​នៅ​រឿង​​មិន​ល្អ​ដែល​បាន​កើតឡើង ហើយ​អាច​ជួយ​រក្សា​ផ្លូវ​ចិត្ត​របស់​យើង​ឲ្យ​មាន​ផាសុកភាព។

៥. បង្កើត​​គំនិត​ថ្មីៗ ៖​ យើង​មិន​គួរ​នៅ​មួយ​កន្លែង​នោះ​ទេ​ យើង​គួរ​តែ​មាន​ការ​វិវត្តន៍​ទៅ​មុខ​ ដូច្នេះ​ត្រូវ​តែ​មាន​គំនិត​ថ្មី​ៗ​ និង​ច្នៃ​ប្រឌិត​អ្វី​ដែល​យើង​មាន​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន។

រូបតំំណាង

៦. មាន​គម្រោង​សម្រាប់​ថ្ងៃ​បន្ទាប់ ៖ មុន​ចូល​គេង​យើង​គួរ​តែ​មាន​គម្រោង​សម្រាប់​ថ្ងៃ​បន្ទាប់​ ថា​ស្អែក​យើង​គួរ​តែ​ធ្វើ​អ្វី​ គួរ​តែ​គិត​អ្វី​ ហើយ​បន្ត​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សម្រេច​គោល​ដៅ​យើង​ មិន​មែន​គេង​ទាំង​គ្មាន​គិត​អ្វី​ទាំង​អស់​នោះ​ទេ៕

ទម្លាប់​ល្អ​ៗ​ដែល​យើង​គួរ​តែ​មាន​​ ជា​ជាង​ចំណាយ​ពេល​ឥត​ប្រយោជន៍!​

ចុចអាន៖៨ ចំណុច​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ឆ្លាត​ម្នាក់​ប្រកែក​មិន​បាន

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម