ស្រីៗ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ បើ​មាន​អ្នក​ដទៃ​ចង់​មក​ទាក់ទង​សង្សារ​យើង?

  • 2017-09-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​នារី​ៗ​ពិបាក​បំផុត នៅ​ពេល​ឃើញ​មនុស្ស​ស្រី​ដទៃ​ចូល​មក​កៀកកើយ​បម្រុង​នឹង​ដណ្ដើម​យក​សង្សារ​ខ្លួន​ទៅ។ ដំណោះស្រាយ​ទាំង ៤ នេះ​នឹង​ជួយ​បាន ប្រសិនបើ​មាន​ករណី​ស្រី​ផ្សេង​មក​ទាក់ទង​សង្សារ​យើង​មែន៖

១.ផ្សព្វផ្សាយ​ស្នេហា​អ្នក​ទាំង ២

ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​នោះ​ឃើញ​ថា ស្នេហា​របស់​អ្នក​មាន​ភាព​រឹងមាំ ដែល​មិន​អាច​ឲ្យ​នរណា​មក​ជ្រែក​ខ្លួន​ចូល​ឡើយ។ ម្យ៉ាង​ត្រូវ​ឲ្យ​ស្រី​ម្នាក់​នោះ​ដឹង​ថា ទំហំ​ក្ដី​ស្នេហ៍​ដែល​មនុស្ស​ពីរ​នាក់​មាន​ចំពោះ​គ្នា គឺ​ការ​ទុក​ចិត្ត ដើម្បី​កុំឲ្យ​នាង​គិត​ថា​សម្រស់​ឆើតឆាយ​អាច​ពង្វក់​មនុស្ស​ប្រុស​បាន។ មិន​ត្រូវ​ប្រច័ណ្ឌ ឬ​ភាព​មិន​ស្រណុក​ក្នុង​ចិត្ត​ឡើយ​ពេល​ដឹង​រឿង​គេ​ចង់​លួច​យក​សង្សារ ព្រោះ​ធ្វើឲ្យ​ម្នាក់​ស្រី​នោះ​កាន់តែ​បាន​ដៃ។

រូបតំណាង

**២.បង្ហាញ​ពី​តម្លៃ​ស្នេហ៍​ពិត**

គន្លឹះ​នៃ​ទំនាក់ទំនង​ស្នេហា​ជោគជ័យ គឺ​អាស្រ័យ​លើ​ការ​លះបង់​របស់​គ្រប់​ភាគី ហើយ​បង្ហាញ​ឲ្យ​មនុស្ស​ស្រី​ដែល​ចាំ​ដណ្ដើម​ក្ដី​សុខ​របស់​​គេនោះ​ឃើញ​ថា ស្នេហា​អ្នក​ទាំងពីរ​កន្លង​មក​ឆ្លងកាត់​ព្យុះភ្លៀង និង​ឧបសគ្គ​រាប់​មិន​អស់ មិនមែន​ទើប​ស្រលាញ់​គ្នា​មួយ​ថ្ងៃ ពីរ​នោះ​ទេ។ ទោះ​ជា​គេ​ធ្វើ​បែបណា ឬ​ពន្យុះ​​ដោយ​កាយវិការ និង​សម្ដី​បែប​ណា ក៏​មិន​ត្រូវ​បាត់បង់​ភាព​ជឿជាក់​ចំពោះ​គ្នា​ដែរ។

៣.ចំណាយ​ពេល​រួមគ្នា​ឲ្យ​បាន​ច្រើន

អាច​ទុក​ថា​ជា​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​មួយ​កម្រិត​ទៀត​ ដើម្បី​ជៀសវាង​ស្រី​ដទៃ​មក​យកចិត្តទុកដាក់​លើ​ដៃ​គូ​របស់​អ្នក។ ការ​ចំណាយ​ពេល​ជាមួយ​គ្នា គឺជា​កូនសោ​បើក​ទ្វារ​ឲ្យ​គូស្នេហ៍​កាន់តែ​យល់ និង​ស្រលាញ់​គ្នា​លើស​ដើម។

៤.កុំ​ព្យាយាម​ឌឺដង​គេ

ទោះ​ជា​ដឹង​ថា​ស្រី​ម្នាក់​នោះ​ព្យាយាម​ដណ្ដើម​មិត្ត​ប្រុស​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​បាច់​ទៅ​ឈ្លោះ ជេរ ឬ​ឌឺដង​ផ្លែផ្កា​ដាក់​នាង​ដែរ ព្រោះ​នាង​នឹង​យល់​ថា​យើង​ខ្វះ​ទំនុក​ចិត្ត និង​ជឿជាក់​លើ​ស្នេហា​ខ្លួន ទើប​ខំ​បញ្ចេញ​ភាព​ជា​ម្ចាស់៕

រូបតំណាង

ចុចអាន៖គួរ​​មានអ្នក​ថ្មី​ ឬ​ក៏​អត់ បើ​អ្នកអត់​ទាន់​អស់​ចិត្ត​​ស្រលាញ់ជាមួយ​អ្នក​ចាស់?

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម