គួរ​​មានអ្នក​ថ្មី​ ឬ​ក៏​អត់ បើ​អ្នកអត់​ទាន់​អស់​ចិត្ត​​ស្រលាញ់ជាមួយ​អ្នក​ចាស់?

  • 2017-09-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​បែក​គ្នា ហើយ​ជីវិត​ស្នេហា​ក្នុង​តថភាព គឺមិន​ដូច​ស្នេហា​ក្នុង​រឿង​ភាគ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​បើ​សិន​ជា​បែក​គ្នា​ហើយ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ស្រលាញ់​គាត់ អ្នក​មិន​គួរ​មាន​អ្នក​ថ្មី​ឡើយ​ព្រោះ ៖

១. កាន់តែ​ផ្ដល់​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​អ្នក ៖ កំពុង​ពិបាក​ចិត្ត​ដេក​នឹក​អ្នក​ចាស់​ហើយ បើ​អ្នក​យក​អ្នក​ថ្មី​មក​ឲ្យ​គិត​ខ្វល់ខ្វាយ​ទៀត​នោះ អ្នក​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត​។ ព្រោះ​ពេល​ដែល​មាន​ស្នេហា​ គឺ​ត្រូវ​មាន​ការ​លះបង់​ដូច​ជា​ការ​យកចិត្ត​ទុកដាក់ ការ​ចំណាយ​ពេលច្រើន​។

រូបតំណាង

**២. កាន់​តែ​រំលឹក​អ្នក​ឲ្យ​នឹក​ដល់​អ្នក​ចាស់ ៖** បើ​អ្នក​នៅ​ស្រលាញ់​អ្នក​ចាស់​ហើយ ទោះ​អ្នក​ថ្មី​ធ្វើ​អី​ក៏​អ្នក​មិន​សូវ​ទទួល​បាន​ដែរ​។ តែ​បែរ​ជា​នឹក​ឃើញ​ទង្វើ​អ្នក​ចាស់​ធ្លាប់​ធ្វើ​មក​លើ​អ្នក​ដូច​អ្នក​ថ្មី​កំពុង​ធ្វើ​អីចឹងដែរ ដូច្នេះ​វា​កាន់​តែ​រំលឹក​អ្នក​ឲ្យ​នឹក​ឃើញ​រឿង​ពីមុនៗ​ឡើយ​វិញ។

៣. ធ្វើ​បាបមនុស្ស​ម្នាក់​ដែល​មិនដឹង​អ្វីសោះ ៖ គេ​បាន​ចូល​មក​កាន់​ជីវិត​អ្នក​ដោយ​មិន​បាន​ដឹង​ថា​អ្នក​នៅ​ស្រលាញ់​សង្សារចាស់​ឡើយ គ្រាន់​តែ​ដឹង​ថា​គេ​ស្រលាញ់​អ្នក​ប៉ុណ្ណោះ។ ដូច្នេះ​អ្នក​មិន​គួរ​យក​បេះ​ដូង​មនុស្ស​ម្នាក់​ទៀត​មក​ឈឺ​ជាមួយ​អ្នក​ទៀត​ឡើយ​ បើ​អ្នក​មិន​បាន​តាំង​ចិត្ត​ថា​ស្រឡាលាញ់​គេ​ គួរ​តែ​កុំ​ធ្វើ​បែប​នេះ​អី។

៤. បិទ​ផ្លូវ​ក្នុង​ការ​ឲ្យ​អ្នក​ចាស់​ត្រឡប់​មក​វិញ ៖ ពេល​ដែល​ដឹង​ថា​អ្នក​មាន​សង្សារ​ថ្មី​ហើយ​នោះ អ្នក​ចាស់​ក៏​គេ​មិន​ហ៊ាន​ត្រឡប់​មក​វិញ​ដែរ ទោះ​បី​គេ​នៅ​ស្រលាញ់​អ្នក​ក៏​ដោយ​។ ព្រោះ​គេ​គិត​ថា​អ្នក​អស់​ស្រឡាញ់​គេ​ទៅហើយ ម្យ៉ាង​ទៀត​គេ​ក៏​មិន​ចង់​ជ្រៀតជ្រែក​ និង​ធ្វើឲ្យ​ម្នាក់​ទៀត​ពិបាក​ចិត្ត​ដែរ ដូច្នេះ​សុខ​ចិត្ត​ទ្រាំ​ មិន​ត្រឡប់​ក្រោយ។

រូបតំណាង

៥. កុំ​ឲ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ម្ដង​ជា​ពីរ​ដង​អី ៖ អ្នក​មិន​ទាន់​ជា​ពី​របួស​ចាស់​ផង​ បែរ​ជា​មាន​របួសថ្មី​ទៀត​។ អ្នក​ត្រូវ​ដឹង​ថា​ ឲ្យ​តែ​មានស្នេហា​តែង​ឈ្លោះ​គ្នា មិន​សប្បាយ​ចិត្ត​ខ្លះ​ហើយ ដូច្នេះ​បើ​អ្នក​ព្យាយាម​ទទួល​អ្នក​ថ្មី​ទាំង​មិន​ទាន់​ធូរស្រាល​នោះ អ្នក​ដូច​ជា​ធ្វើ​បាបបេះដូង​ខ្លួនឯង។ គួរ​តែ​សម្រាក​បន្តិច​ ហើយ​ថែ​ទាំ​បេះដូង​ដែល​ធ្លាប់​ខ្ទេចខ្ទី​នោះ​ឲ្យ​ល្អ​ឡើង​វិញ​សិន ចាំ​ទទួល​អ្នក​ថ្មី។

អ្នក​ខ្លះ​គេ​ថា​បើ​ចាស់​មិន​ទៅ​ថ្មី​ក៏​មិន​មក​ដែរ តែ​ក៏​ត្រូវ​ប្រើ​រយៈ​ពេល​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ​ មិន​មែន​យក​ស្នេហា​មក​លេង​តាម​តែ​នឹក​ឃើញ​ឡើយ៕​​

ចុចអាន៖បើជ្រុលបែកគ្នាជាមួយសង្សារហើយ កុំព្យាយាមចង់ធ្វើមិត្តវិញឲ្យ​​សោះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម