ធ្វើម៉េចដឹងថាម្នាក់នោះជាបុរសក្នុងក្តីស្រមៃរបស់យើង?
- 2017-09-12 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើម៉េចដឹងថាម្នាក់នោះជាបុរសក្នុងក្តីស្រមៃរបស់យើង?
ស្រីៗគ្រប់គ្នាប្រាកដជាមានអារម្មណ៍ពិសេស នៅពេលដែលគេផ្តើមចាប់អារម្មណ៍ទៅលើបុរសណាម្នាក់។ ប៉ុន្តែមិនប្រាកដថាបុរសដែលគេកំពុងសម្លឹងនោះគឺជាបុរសដែលនៅក្នុងក្តីស្រមៃរបស់នាងទេ។ ខាងក្រោមនេះជាអារម្មណ៍ពិតទាំង ៥ របស់មនុស្សស្រីដែលជួយពញ្ញាក់ស្មារតីឱ្យដឹងថា នាងកំពុងជួបបុរសក្នុងក្តីស្រមៃពិតប្រាកដហើយ៖
១. អារម្មណ៍ទោរទន់៖ អ្នកចាប់ផ្តើមទោរទន់ទៅរកគេម្តងបន្តិចៗដោយគ្មានអារម្មណ៍ថារងសម្ពាធឬបង្ខំចិត្តខ្លួនឯងឡើយ។
**២. អារម្មណ៍ជឿជាក់៖** អ្នកមានភាពក្លាហាន និងជឿជាក់ថាខ្លួនឯងអាចជម្នះរាល់ឧបសគ្គគ្រប់យ៉ាងដើម្បីយកឈ្នះចិត្តបុរសម្នាក់នោះ ជាពិសេសតាមរយៈភាពអស្ចារ្យនៃសមត្ថភាពវៃឆ្លាតរបស់អ្នក។
៣. រីករាយនឹងទង្វើតិចតួច៖ អ្នកតែងតែចងចាំ និងពេញចិត្តជាមួយទង្វើតិចតួចរបស់គេជានិច្ច ហើយព្យាយាមសម្លឹងរកឱកាសសមស្របដើម្បីតបស្នងអំពើល្អរបស់គេវិញ។
៤. អារម្មណ៍កក់ក្តៅ៖ លក្ខណៈសម្បត្តិស្រដៀងគ្នាមួយចំនួនធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅពេលបាននៅជិតគេ ហើយវានឹងកាន់តែធ្វើឱ្យអ្នកចង់នៅជាមួយគេគ្រប់ពេល។
៥. អារម្មណ៍បើកចំហ៖ អ្នកលែងទើសទាល់នឹងនិយាយរឿងក្នុងចិត្តប្រាប់គេ ជាពិសេសនៅពេលមានបញ្ហាត្រូវដោះស្រាយអ្នកតែងតែនឹកឃើញបុរសម្នាក់នោះមុនគេ៕
ចុចអាន៖វិធី ៥ យ៉ាងរបស់នារី ដាស់សតិមនុស្សប្រុសមិនឲ្យសម្លឹងអ្នកផ្សេង
ចុចអាន៖[