ពិតអត់​ដែល​ថា បរិភោគអាហារហឹរធ្វើឲ្យរមាស់គូទ?

  • 2017-09-12 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្តាប់​ទៅ​កំប្លែង​ណាស់​មែន​ទេ​? អាការៈ​រមាស់​គូទ​នេះ​មិន​មែន​កើត​ឡើង​តែចំពោះ​កូន​ក្មេង​ទេ មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ក៏​ប្រហែល​ជា​ជួប​បញ្ហា​នេះ​ដែរ​។ យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​របស់​សហរដ្ឋអាមេរិក​ អាការៈ​រមាស់​គូទ​គឺ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

១. ការ​ជូត​សម្អាត​ញឹក​ញាប់​៖ ការ​រមាស់​នៅ​ត្រង់​តំបន់​ក្បែរ​រន្ធ​គូទ ​គឺ​បណ្តាល​មក​ពី​ស្បែក​របស់​អ្នក​មាន​ប្រតិកម្ម​ដោយ​សារ​ការ​ជូត​សម្អាត​ញឹក​ញាប់​ពេក​។

២. បរិភោគ​ហឹរ​ពេក​៖ ជាតិ​អាស៊ីដដែល​បម្លែង​មក​ពី​អាហារ​ហឹរ​ ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ក្រហាយ​ ក្រោយ​ពេល​បន្ទោរបង់​រួច ​ហើយ​បន្ទាប់​មក​វា​នឹង​ទៅ​ជា​រមាស់​។

រូបតំណាង

**៣. ជាតិ​សំណើម​ច្រើន​ពេក​៖** បន្ទាប់​ពី​ងូត​ទឹក​រួច​ ត្រូវ​យក​កន្សែង​ស្អាត​មក​ជូត​ឲ្យ​ស្ងួត​សិន​ដើម្បី​ជៀសវាង​ការ​រមាស់។ មិន​តែ​ប៉ុណ្ណោះ ​ជាតិ​សំណើម​ដែល​បង្ក​មក​ពី​ការ​បែក​ញើស​ច្រើន​ ក៏​អាច​ធ្វើ​ឲ្យបញ្ហា​រមាស់​នេះ​កើត​ឡើង​ដែរ​៕

រូបតំណាង

ចុចអាន៖រឿ​ងសំខាន់​សម្រាប់ស្រី​ៗ​​! កំហុស​៦យ៉ាង​ដែល​នារី​គួរជៀសវាង​ពេល​ស្លៀកខោទ្រនាប់

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា