រឿ​ងសំខាន់​សម្រាប់ស្រី​ៗ​​! កំហុស​៦យ៉ាង​ដែល​នារី​គួរជៀសវាង​ពេល​ស្លៀកខោទ្រនាប់

  • 2017-09-07 09:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលស្លៀក​ពាក់​ អ្នក​ប្រហែល​ជា​ខ្វល់​ខ្វាយ​ច្រើន​ទាក់ទង​នឹង​ខោអាវ​ខាង​ក្រៅ​ ប៉ុន្តែ​ចូរ​កុំ​ភ្លេច​ថា​ខោទ្រនាប់​​ក៏​ជា​ផ្នែក​មួយ​​សំខាន់​មិន​អាច​រំលង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​មួយ​ចំនួន​ដែល​អ្នក​គួរ​ជៀសវាង​ក្នុង​ការ​ប្រើ​ប្រាស់​ខោទ្រនាប់៖

១. មិន​ប្រើ​ខោ​សាច់​កប្បាស

​ខោ​ទ្រនាប់​មាន​ច្រើន​ម៉ូដ​ ច្រើន​ប្រភេទ​​ក្រណាត់​ប៉ុន្តែ​​មាន​តែ​ប្រភេទ​សាច់​កប្បាស​ទេ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ​គួរ​ជ្រើសរើស​វា​ជានិច្ច​រាល់​ពេល​ទិញ​​ថ្មី។

២.​ ស្លៀក​ខោ​ទ្រនាប់​ពេល​គេង

ការ​ស្លៀក​ខោទ្រនាប់​ ២៤​​ ម៉ោង​នោះ​វា​មិន​ល្អ​សម្រាប់​​បរិវេណ​ប្រដាប់​ភេទ​ទេ។ គួរ​ដោះចេញ​ខ្លះ​ជា​ពិសេស​គឺពេល​គេង​តែ​ម្ដង។

៣. មិន​ស្លៀក​វា​នៅ​ពេល​ថ្ងៃ

​ត្បិត​ថា​អ្នក​មិន​បាច់​ស្លៀក​វា​ជាប់​រហូត​ តែ​ក៏​មិន​មែន​​មិន​ស្លៀក​សោះ​នោះ​ដែរ។ ពេល​ថ្ងៃ​គឺ​ត្រូវ​តែ​ស្លៀក​ជា​ចាំ​បាច់​ដើម្បី​រក្សា​បរិវេណ​សំខាន់​ឲ្យ​មាន​អនាម័យ។

៤. ជ្រើសរើស​ទំហំ​ខុស

ចង្អៀត​ពេក​ ឬ​រលុង​ពេក​សុទ្ធ​តែ​មិន​ល្អ។ បើ​អ្នក​កំពុង​ជួប​បញ្ហា​នេះ​គឺ​មិន​គួរ​ទុក​បណ្ដោយ​ឡើយ​។ ​ត្រូវ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់។

៥. ប្រើ​ខោទ្រនាប់​ពណ៌

ប្រហែល​អ្នក​ស្រឡាញ់​ពណ៌​នេះ​ឬ ពណ៌​នោះ​​ច្រើន​ប្រភេទ​ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ខោ​ពណ៌​ស​គឺ​ជា​ជម្រើស​ល្អ​បំផុត​ព្រោះ​វា​គ្មាន​ប្រើ​សារធាតុ​ពណ៌​ផ្សេង​ៗ​។ ​វា​អាច​​ធានា​​បាន​សម្រាប់​ស្ត្រី​ខ្លះ​ដែល​ងាយរងប្រតិកម្ម​ស្បែក​។

៦. មិន​បាន​ប្ដូរ​ខោ​ទ្រនាប់បន្ទាប់​ពី​ហាត់​ប្រាណ​រួច

បន្ទាប់​ពី​បែក​ញើស​ ចាំ​បាច់​បំផុត​អ្នក​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ខោអាវ​ចេញ​ដោយ​រួម​ទាំង​ខោ​ទ្រនាប់​ផង​ដែរ​ដើម្បី​ជៀស​វាង​ការ​ផ្អាប់​យូរ​នាំ​ឲ្យ​ឆ្លង​មេរោគ​ផ្សេង​ៗ៕

ចុចអាន៖ សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​អ្នក​កំពុង​ខ្វះ​ប្រូតេអ៊ីន

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith