ស្រីៗគួរតែរៀនយល់ចិត្តមនុស្សប្រុសតាមរយៈរឿងមួយចំនួននេះ
- 2017-09-11 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរតែរៀនយល់ចិត្តមនុស្សប្រុសតាមរយៈរឿងមួយចំនួននេះ
មនុស្សប្រុសគឺមិនសូវបញ្ចេញនូវអារម្មណ៍ដែលគាត់មាននោះទេ ហើយពេលខ្លះគាត់គិតគឺខុសពីអ្វីដែលយើងគិត។ ដូច្នេះយើងជាមនុស្សស្រីក៏គួរតែរៀនយល់ពីគាត់ដូចគ្នា ដើម្បីកុំឲ្យស្នេហាផ្អៀងទៅរកតែម្ខាង ៖
១. គាត់មិនចូលចិត្តបង្ហាញពីទំនាក់ទំនងអីល្អូកល្អើនតាមប្រព័ន្ធសង្គមអីពេកទេ ភាគច្រើនគាត់ផ្ដោតលើការពិតច្រើនជាង។
២. គាត់មិនចូលចិត្តសន្យា ឬនិយាយអ្វីមុននោះទេ តែគាត់ចង់ឲ្យអ្នកឃើញច្រើនជាងការនិយាយ ហើយធ្វើមិនបាន ដូច្នេះបើគាត់មិនសន្យា មិននិយាយមុន កុំខឹងកុំអន់ចិត្តជាមួយគាត់អី។
**៣**. ពេលខ្លះគាត់ធ្វើជាចាញ់អ្នក ក៏ដោយសារមិនចង់មានបញ្ហា តែមនុស្សស្រីពេលដែលបានឈ្នះគេគឺដឹងតែឈ្នះគ្រប់ពេល មិនខ្វល់អ្នកណាខុសអ្នកណាត្រូវឡើយ។
៤. គាត់ព្រមសុំទោសអ្នក គាត់តាមលួងអ្នក ការពិតគាត់ក៏ចង់ឲ្យអ្នកចេះយល់ពីគាត់ដូចគ្នា គាត់ក៏ចង់បានការលួងលោម និង ទទួលយកកំហុសពេលដែលអ្នកធ្វើខុស។
៥. គាត់មិនចង់ឲ្យអ្នកបិទបាំងសេរីភាពគាត់នោះទេ មនុស្សប្រុសធុញបំផុតគឺមានអ្នកបញ្ជា អ្នកស្ដីឲ្យ និង អ្នកឃាត់ឃាំងសេរីភាពគាត់។
៦. ពេលគាត់ខឹងកុំព្យាយាមនិយាយច្រើន ឬ រករឿងថែមអីគួរតែទុកឲ្យគាត់ត្រជាក់សិនចាំនិយាយបន្ត។
៧. បើដឹងថាគាត់ផ្ដល់សុភមង្គលឲ្យអ្នកមិនបានហើយ គាត់នឹងដោះលែងអ្នកឲ្យទៅ ទោះបីគាត់នៅស្រឡាញ់ណាយ៉ាងណាក៏ដោយ។
ពេលដែលអ្នកយល់ពីគាត់ច្រើនអ្នក និង គាត់ក៏មិនសូវមានរឿងដែរ។
ចុចអាន៖ចង់បំភ្លេចគេ តែពិបាកណាស់មែនអត់? សាកវីធីនេះមើស៍!