ប្រើតែប៉ុន្មានក្បាច់នេះ ផ្ទះតូចក៏មើលទៅទូលាយដែរ
- 2017-09-11 05:29:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើតែប៉ុន្មានក្បាច់នេះ ផ្ទះតូចក៏មើលទៅទូលាយដែរ
ទោះទំហំផ្ទះតូចមែនតែបើយើងចេះច្នៃប្រកបដោយការច្នៃប្រឌិតនោះ វានឹងមើលទៅឃើញធំប្លែកមិនខាន។ ខាងក្រោមនេះគឺជាវិធីងាយៗមួយចំនួនដែលអាចធ្វើបាន៖
១. ភ្ជួរវាំងននឲ្យខ្ពស់
បង្អួចនឹងមើលទៅធំជាងមុនមិនខាន។
២. ជៀសវាងបិទ Stickers ឬរូបផ្សេងៗលើទូទឹកកក
វាមើលទៅរញ៉េរញ៉ៃណាស់។
៣. មានកន្លែងដាក់ស្បែកជើង
កុំមើលងាយស្បែកជើងឲ្យសោះព្រោះវាអាចធ្វើឲ្យផ្ទះយើងរាយខ្លាំង។ មានទូដាក់ត្រឹមត្រូវមួយអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងភាពទូលាយក្នុងផ្ទះមិនខាន។
៤. បើប្រើក្រដាសបិទជញ្ជាំងគួរបិទបញ្ឈរ
ហើយអ្នកគួររើសយកពណ៌ភ្លឺទើបមើលទៅឃើញទូលាយ។
៥. ប្រើកន្សែងតែមួយពណ៌បានហើយ
ការប្រើកន្សែងចម្រុះពណ៌ច្រើនអាចធ្វើឲ្យបន្ទប់ទឹកមើលទៅមិនស្រឡះទេ។
៦. ប្រើគ្រឿងសង្ហារិមមានជើងខ្ពស់
ដូចជាតុ កៅអី ឬគ្រែជាដើម។
៧. ប្រើប្រអប់សម្រាប់ដាក់ឥវ៉ាន់តូចៗ
ពេលយើងញែករបស់ទាំងនោះដាក់ប្រអប់ទៅតាមប្រភេទ អ្វីៗនឹងមើលទៅរៀបរយ។
៨. អំពូល
ជៀសវាងការប្រើអំពូលភ្ជួរ អ្នកគួរប្រើអំពូលជាប់ពិតានវិញ៕
ចុចអាន៖ ដឹងតែប៉ុន្មានក្បាច់នេះ ទៅទិញខោអាវលែងភ័យខកចិត្តទៀតហើយ