ដឹង​តែ​ប៉ុន្មាន​ក្បាច់​នេះ​ ទៅ​ទិញ​ខោអាវ​លែង​​ភ័យខក​ចិត្ត​ទៀត​ហើយ

  • 2017-09-08 07:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ទៅ​ទិញ​ឥវ៉ាន់​ដូចជា​ខោអាវ​ ឬ​កាបូប​ម្ដង​ៗ​​ខ្លាច​បំផុត​គឺ​ប៉ះ​ផលិតផល​មិន​ល្អ​នេះ​ឯង​ព្រោះ​ខាត​ទាំង​លុយ​ទាំង​ពេល​វេលា។ តើ​មាន​វិធី​អ្វី​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន?

១. ​ច្របាច់​មើល​គុណ​ភាព​ក្រណាត់​

បន្ទាប់​ពី​ច្របាច់​ ២-៣​ វិនាទី​បើ​ក្រណាត់​នោះ​ខ្មូរ​ដូច​ច្របាច់​ក្រដាស​គឺ​បាន​ន័យ​ថា​​បន្ទាប់​ពី​យើង​បោក​ម្ដង​ហើយ​ ក្រណាត់​នឹង​ឡើង​ខ្មូរ​រឹង​បែប​នោះ​​មិន​ខាន។

២. ទាញ​មើល​ថ្នេរ

ខោអាវ​គុណ​ភាព​ល្អ​ប្រាកដ​ជា​ឃើញ​មាន​ថ្នេរ​ស្អាត។

៣. ជៀសវាង​ម៉ូដ​រូត​ចំហ​ (ដូច​ក្នុង​រូប)

តែ​គួរ​ប្រើ​រូត​ដែក​បិត​ជិត​វិញ​​ទើប​ប្រើ​បាន​យូរ​។ ​រូត​ចំហ​តែង​ងាយ​បាក់​ហើយ​ច្រើន​ប្រើ​តែ​លើ​ផលិត​ផល​គុណ​ភាព​អន់​ប៉ុណ្ណោះ។

៤. រើស​​ជាយ​អាវ​ដែល​មើល​ទៅ​ធំ​ល្មម

សម្រាប់​សំពត់​ ឬ​ខោ​ជើង​វែង​គួរ​មើល​ប្រវែង​ប្រហែល​​ជា​ ៤ cm ចំណែក​អាវ​ខ្លី​​ ឬ​​អាវ​យឺត​គួរ​រើស​យក​ប្រវែង​ប្រហែល ២ cm។

៥. ទាញ​មើល​ភាព​យឺត

​​​​​​​បើ​ទាញ​ហើយ​ក្រណាត់​មិន​ដូច​សភាព​ដើម​វិញ​ វា​មាន​គុណ​ភាព​អន់​ហើយ។

៦. រូត​ប្រវែង​ត្រូវ​គ្នា​ត្រឹម

គឺ​ចង់​សំដៅ​ទៅ​លើ​រូត​សំពត់​ រ៉ូប​ ឬ​ខោអាវ​ផ្សេង​ទៀត​ដែល​​មើល​ទៅ​​មាន​សភាព​ត្រឹម​ល្អ។

៧. មើល​ស្លាក​ផលិតផល

ខោអាវ​ដែល​មាន​កប្បាស​ ១០០​ %​ តែ​ម្ដង​ (100% cotton) គឺ​មិន​ល្អ​ទៅ​វិញ​ទេ​ព្រោះ​ពេល​បោក​ទៅ​វា​ឆាប់​ខ្មូរ​។ ដូចនេះ​គួរ​រើស​សាច់​ដែល​មាន​រុក្ខ​ធាតុ​ផ្សេង​មក​ផ្សំ​ចន្លោះ​ពី​ ៥ ទៅ​ ៣០ %​ ទើប​ល្អ។

៨. មើល​ពណ៌​លើ​សាច់​ដូច​គ្នា​ឬ​ទេ​

បើ​អ្នក​សង្កេត​ឃើញ​មាន​​ពណ៌​មិន​ស៊ី​គ្នា​លើ​សាច់​នោះ​ (ដូច​ក្នុង​រូប) ​បាន​ន័យ​ថា​ផលិតផល​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ ហើយ​គុណ​ភាព​ក៏​មិន​ល្អ​ដែរ។

៩. មើល​រន្ធ​ឡេវ

ផ្នែក​នេះ​គឺ​ជា​ចំណុច​ល្អ​បំផុត​ក្នុង​ការ​មើល​ដឹង​ផលិត​ផល​ក្លែង​ក្លាយ​ព្រោះ​អ្នក​ផលិត​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​តូច​នេះ​ទេ។

១០. មើល​ពណ៌

ចំពោះ​ផលិត​ផល​គុណភាព​អន់ ពណ៌​មើល​ទៅ​មិន​ស្មើ​គ្នា​នោះ​ទេ​ដោយ​មាន​ផ្នែក​ខ្លះ​ដុត​ ផ្នែក​ខ្លះ​មិន​សូវ​ដុត៕ ​​​

ចុច​អាន៖ ចង់​ដឹង​ថា​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ស្រី​ចាស់ទុំ ឬនៅ? មើល​ចំណុច​ទាំងអស់នេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith