ចង់បំភ្លេចគេ តែពិបាកណាស់មែនអត់? សាកវីធីនេះមើស៍!
- 2017-08-15 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បំភ្លេចគេ តែពិបាកណាស់មែនអត់? សាកវីធីនេះមើស៍!
ពេលខ្លះនឹកគេណាស់មែនអត់? បើអាច ពិតជាចង់ជួបគេណាស់ តែវាគ្មានផ្លូវឡើយ។ ពិបាកណាស់ពេលដែលចង់ភ្លេចគេតែភ្លេចអត់បាន ដូច្នេះបើអាចអ្នកគួរតេសាកល្បងវិធីខាងក្រោមមើល៍ ក្រែងអាចភ្លេចគេបានខ្លះ ៖
១. ប្រាប់ខ្លួនឯងថារឿងហួសហើយ ៖ ត្រូវរំលឹកខ្លួនឯងជានិច្ចថា រឿងនោះជារឿងដែលកន្លងហួសហើយ ទោះនឹកគេក៏មិនបានអីមកវិញក្រៅពីការឈឺចាប់ដែរ។ ទោះចង់ឬ មិនចង់ក៏អ្នកត្រូវដែលប្រាប់ខ្លួនឯងដែរ។
**២. ឈប់រំលឹកពីរឿងអតីតកាលរវាងអ្នក និង គេទៀត ៖** មិនគួររំលឹករឿងចាស់ៗពេលអ្នកនៅម្នាក់ឯងឡើយ ហើយក៏មិនគួរមើលរូបថត ឬ សារចាស់ៗដែលអ្នកធា្លប់លេងជាមួយគ្នាដែរ ព្រោះបើអ្នកកាន់តែធ្វើបែបនេះអ្នកកាន់តែដុនដាបហើយ។
៣. ឈប់ធ្វើខ្លួនជាជនរងគ្រោះ ហើយក៏ឈប់បន្ទោសអ្នកណាទាំងអស់ ៖ ទោះពីមុនអ្នកណាខុស អ្នកណាត្រូវក៏ដោយក៏វាគ្មានន័យអីទៀតឡើយព្រោះវាបានកើតឡើងហើយ ដូច្នេះអ្នកគួរតែឈប់ចាត់ទុកខ្លួនឯងជាជនរងគ្រោះ ឬក៏បន្ទោសគេទៀតទៅ គួរតែបញ្ចប់ត្រឹមហ្នឹងទៅចុះ។
៤. រស់ជាមួយបច្ចុប្បន្នកាល ៖ ពេលនេះអ្នកកំពុងនៅជាមួយអ្នកណា? អ្នកកំពុងធ្វើអ្វី? អ្នកគួរតែផ្ដោតចិត្តគំនិតលើអ្វីដែលអ្នកកំពុងមាន មិនគួរគិតអ្នកដែលចាកចេញហើយនោះទេ។
៥. យកពេលទំនេរមើលសៀវភៅ មើលរឿង ឬ ទៅហែលទឹក ៖ ហេតុអីត្រូវយកពេលអង្គុយយំ ព្រោះតែនឹកគេ? ចុះគេមានយំនឹកអ្នកវិញអត់? បើទំនេរ គួរតែយកសៀវមកអាន ឬ ក៏មើលរឿងណាដែលង្នកចូលចិត្ត ឬ ក៏អាចទៅហែលទឹកក៏បាន ព្រោះវាសុទ្ធតែផ្ដល់ប្រយោជន៍ឲ្យអ្នក ជាជាងយំអស់ទឹកភ្នែកចោល។
៦. អភ័យទោសឲ្យគេ និង ខ្លួនឯង ៖ ការលើកលែងទោសគឺជាវិធីមួយដែលជួយឲ្យផ្លូវចិត្តរបស់អ្នកស្ងប់បាន បើគេធ្វើខុសអ្នកអភ័យទោសឲ្យគេទៅ ហើយបើអ្នកជាអ្នកខុស អ្នកអភ័យទោសឲ្យខ្លួនឯងទៅ ធ្វើបែបនេះអ្នកអាចធូរស្រាលហើយព្រោះអ្នកលែងជាប់ជំពាក់ជាមួយនឹងអតីតកាលទៀតហើយ។
៧. ធ្វើយ៉ាងណាទ្រាំឲ្យបាន ៣ ខែ កុំទាក់ទងគេមុនឲ្យសោះ ៖ អ្នកគួរតែឈប់បំផ្លាញពេលវេលាក្នុងការទាក់ទងគេទៀតទៅ បើគេស្រឡាញ់អ្នកមែនគេនឹងមករកអ្នក គេនឹងធ្វើអ្វីដើម្បីចង់បានអ្នក មិនមែនទុកអ្នកចោលនោះទេ ដូច្នេះទោះនឹកគេប៉ុណ្ណាក៏ដោយក៏មិនគួរទាក់ទងទៅគេមុនដែរ មិនយូរទេអ្នកនឹងទម្លាប់នៅដោយគ្មានគេហើ់យ។
ត្រូវចាំថាពេលវេលាចាឱសថព្យាបាលការឈឺចាប់បានយ៉ាងល្អបំផុត អ្វីដែលសំខាន់អ្នកត្រូវតាំងចិត្តឆ្លងកាត់វាឲ្យបាន៕
ចុចអាន៖ដល់ពេលណាមួយ អ្នកណាក៏ត្រូវចេះរៀនដោះដៃចេញ ដើម្បីឲ្យបេះដូងបានស្ងប់