ចង់ឱ្យក្មេងមានប្រាជ្ញាឆ្លាត ឪពុកម្តាយគួរទិញរបស់លេងអ្វីខ្លះ?

  • 2017-09-05 09:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​ម្តាយ​ណា​ទៅ​ដែល​មិន​ចង់​ឱ្យ​កូន​កើត​មក​មាន​ប្រាជ្ញា​ឆ្លាត​វៃ​? ពួក​គាត់​ខំ​ប៉ូវ​ចំណី​អាហារ​តាំង​ពី​កូន​នៅ​ក្នុង​ពោះ ​រហូត​ដល់​ក្រោយ​ពេល​សម្រាល​ ហើយ​នឹង​នៅ​តែ​បន្ត​ផ្តល់​ការ​ចិញ្ចឹម​បី​បាច់​នេះ​រហូត​ដល់​កូន​ធំ​ធាត់​បាន​ល្អ​។ យ៉ាង​ណា​ក្តី​ក្រៅ​ពី​ការ​លូត​លាស់​ផ្នែក​រាង​កាយ​ហើយ​ ឪពុក​ម្តាយ​ក៏​នៅ​តែ​ខ្វល់​ខ្វាយ​អំពី​ការ​លូត​លាស់​ផ្នែក​សតិ​បញ្ញា​របស់​កូន​តូច​ៗ​ផង​ដែរ​។ ដូច្នេះ​ប្រសិន​បើ​ចង់​ឱ្យ​កូន​តូច​ៗ​មាន​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា​ស្មារតី​បាន​ល្អ ​ឪពុក​ម្តាយ​គួរ​មាន​របស់​លេង​ទាំង​ ៥ នេះ​សម្រាប់​ពួក​គេ​៖

១. កូន​បាល់​កណ្តឹង​៖ ងាយ​ស្រួល​សម្រាប់​ក្មេង​ដែល​ទើប​នឹង​ចេះ​កាន់​ ធ្វើ​ឱ្យ​ពួក​គេ​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់​ដៃ ​ម្យ៉ាង​ទៀត​វា​ធ្វើ​ឱ្យ​ក្មេង​ចូល​ចិត្ត​ដោយ​សារ​តែ​សម្លេង​កណ្តឹង​។

២. រូប​ផ្គុំ​ ឬ​ប្រដាប់​សង់៖ ជួយ​ឱ្យ​ក្មេង​ឆាប់​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ​បង្កើន​សមត្ថភាព​ភ្នែក​ និង​ភាព​រហ័ស​រហួន​របស់​ខួរ​ក្បាល​។

៣. សៀវភៅ​មាន​រូប​តុក្កតា​៖ ធ្វើ​ឱ្យ​ក្មេង​មាន​រស​និយម​ខាង​ផ្នែក​សិល្បៈ ​និង​មាន​ភាព​ស្រមើ​ស្រមៃ​ខ្ពស់​។

៤. គូល័រ​ទៀន​៖ ក្មេង​តូច​ៗ​អាច​ប្រើ​គូល័រ​ទៀន​គូស​វាស​តាម​ចិត្ត ​វា​ជួយឱ្យពួកគេ​ឆាប់​ចេះ​សរសេរ​អក្សរ​នៅពេល​ចូល​រៀន​។

៥. បាយ​ឡុក​បាយ​ឡ​ធ្វើ​ម្ហូប​៖ បង្វឹក​ភាព​រវៀស​រវៃ​របស់​ក្មេង​ ធ្វើ​ឱ្យ​ពួក​គេ​ចេះ​មាន​ការ​ស្រាវ​ជ្រាវ​រុក​រក​។ ក្មេង​មួយ​ចំនួន​ចាប់​ផ្តើម​មាន​គំនិត​ថែរក្សា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​នៅ​ពេល​ចេះ​លេង​បាយ​ឡុក​បាយ​ឡ​នេះ​៕

ចុចអាន៖ទម្លាប់​ចិញ្ចឹម​កូន​បែប​នេះ ថ្ងៃ​ក្រោយ​កុំ​បន្ទោស​ថា​កូន​ពិបាក​ប្រដៅ​

ប្រភព៖ familyshare ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម
អត្ថបទថ្មី