គ្រោះថ្នាក់! ភាព​ឯកា​មិន​ត្រឹម​តែ​ធ្វើឲ្យ​មាន​អារម្មណ៍​មិន​ប្រក្រតី​ទេ ប៉ុន្តែ​អាច​សម្លាប់...

  • 2017-09-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រោះថ្នាក់​នៃ​​ភាព​ឯកា​អាច​ធ្វើឲ្យ​សុខភាព​ផ្លូវចិត្ត និង​សុខភាព​រាងកាយ​ចុះ​ខ្សោយ​ជា​លំដាប់ រហូតឈាន​ទៅ​ដល់​ធ្វើឲ្យស្លាប់ខ្លួន​ទៀត​ផង។ ៥ រោគសញ្ញា​នេះ​បញ្ជាក់​យ៉ាង​ថា​អ្នក​ឯកា​អាច​ឈាន​ដល់​ដំណាក់កាល​នោះ៖

១.បំបែក​ខ្លួន​ចេញ​ពី​សង្គម៖ មនុស្ស​ឯកា លែង​ចង់​រាប់រក​នរណា​ទាំងអស់ ហើយ​គេ​ក៏​លែង​ចង់​ដឹង​ឮ​រឿងរ៉ាវ​ផ្សេង​ៗ​ទៀត​ដែរ។ ភាព​ឯកា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ស្ថាន​ភាព​រាងកាយ និង​ផ្លូវចិត្ត រហូត​ដល់​លែង​ខ្វល់​ពី​ខ្លួន​ឯង ទោះ​ជា​ឈឺ​ជា​យ៉ាង​ណា​ក៏​មិន​ខ្វល់។

រូបតំណាង

**២.ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ៗ**៖ អ្នក​ដែល​ឯកា​ទឹក​មុខ​មិន​ដែល​ស្រស់​ស្រាយ​ឡើយ ហើយ​ភាព​តានតឹង​ព័ទ្ធជុំវិញ​ខ្លួន​ទាំង​អស់ ទោះ​ជា​បញ្ហា​តូចតាច​ក៏​មុខ​គេ​បង្ហាញ​ដូច​ទូល​ភ្នំ​ម្នាក់ឯង​ចឹង។

៣.អាយុ​កាន់តែ​ខ្លី៖ អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ North Carolina សហរដ្ឋអាមេរិក​បាន​និយាយ​ថា ភាព​ឯកា​គឺ​អាក្រក់​ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម។ មិន​តែ​ប៉ុណ្ណោះ​វា​ កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​មហារីក ព្រម​ទាំង​ការ​ឡើង​ទម្ងន់​មិន​ឈប់។

៤.អាច​ផ្លាស់ប្ដូរ​ហ្សែន៖ លោក John Cacioppo អ្នក​ឯកទេស​ខាង​ប្រព័ន្ធ​សរសៃ​ប្រសាទ​នៅ​សាកលវិទ្យាល័យ​ឈីកាហ្គោ​នៅ​សហរដ្ឋអាមេរិក បាន​ពន្យល់​ថា​ភាព​ឯកា​អាច​ផ្លាស់ប្ដូរ​ហ្សែន និង​សារធាតុ​គីមី​នៅ​ក្នុង​ខួរក្បាល វា​ក៏​ជួយ​កាត់បន្ថយ​សមត្ថភាព​ខួរក្បាល​ក្នុង​ការ​ទទួល​ដឹង​ឮ​រឿង​រ៉ាវ​ផ្សេងៗ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ចុះ​អន់ខ្សោយ។

៥.មាន​អារម្មណ៍​ឯកា = មាន​វីរុស៖ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​មនុស្ស​មាន​ភាព​ឯកា​ច្រើន ក្នុង​ខ្លួន​កាន់តែ​មាន​ទំនោរ​ទៅ​វីរុស​ច្រើន​ជាង​អ្នក​ដែល​មិន​ឯកោ។ ដោយសារ​តែ​ភាព​ស្រងេះស្រងោច​បាន​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់តែ​អាក្រក់។ ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ ភាព​តានតឹង និង​ជំងឺ​ផ្សេងៗ​ទៀត​មាន​ភាព​ងាយ​ស្រួល​ចូល​ទៅ​ជាង​ធម្មតា៕

រូបតំណាង

ចុចអាន៖ស្មាន​តែ​រឿង​ធម្មតា ដឹង​អី​សុទ្ធ​តែជំងឺ​កាចៗ​ នៅ​ពី​ក្រោយ​ការ​គេង​ស្រមុក

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម