ស្មានតែរឿងធម្មតា ដឹងអីសុទ្ធតែជំងឺកាចៗ នៅពីក្រោយការគេងស្រមុក
- 2017-08-18 03:09:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានតែរឿងធម្មតា ដឹងអីសុទ្ធតែជំងឺកាចៗ នៅពីក្រោយការគេងស្រមុក
មនុស្ស ៩៩% ស្មានខុសថា គេងស្រមុកជារឿងធម្មតា ហើយមិនចាំបាច់អីខាតពេលឥតប្រយោជន៍ទៅជួបពេទ្យព្យាបាលនោះទេ។ ការពិត គេងស្រមុក ជាសញ្ញាបញ្ជាក់បញ្ហាសុខភាព ក្នុងនោះមានជំងឺធ្ងន់ធ្ងរមួយចំនួនដែលអាចឆក់យកជីវិតបានគ្រប់ពេល។ តោះ! មកស្វែងយល់រឿងបញ្ហាស្រមុកខាងក្រោម៖
ម៉េចបានស្រមុក?
គេងស្រមុក បណ្តាលមកពីបញ្ហាមួយចំនួន ដូចជា មាត់ របៀបគេង តឹងច្រមុះ វៀចឆ្អឹងច្រមុះ គេងមិនលក់ លើសទម្ងន់ និងផឹកស្រា ដែលអាចប៉ះពាល់ដល់លំហូរខ្យល់ចូលទៅបំពង់ក ពេលគេង។ ពេលផ្លូវដង្ហើមតូចចង្អៀត សម្ពាធខ្យល់កើនឡើងខ្លាំងជាងមុន។ បញ្ហានេះបណ្ដាលឲ្យរំញោចជាលិកាកើនឡើង ដែលបង្កឲ្យមានការស្រមុកខ្លាំង ជាសញ្ញាមួយដែលអ្នកប្រឈមនឹងផលវិបាកដទៃទៀត។
សញ្ញាជំងឺធ្ងន់ធ្ងរលាក់មុខពីក្រោយគេងស្រមុក
ភាគច្រើន គេអត់ដឹងទេថា ស្រមុក មានគ្រោះថ្នាក់ជាងការគិតរបស់យើងទៅទៀត។ គេងស្រមុកខ្លាំង អាចពាក់ព័ន្ធនឹងការគេងបាត់ដង្ហើម បណ្ដាលមកបញ្ហាសុខភាពមួយចំនួន ដូចជា ជំងឺលើសឈាម គាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ឈឺក្បាលរ៉ាំរ៉ៃ និងការធាត់។
វិធីកាត់បន្ថយស្រមុក និងជួយឲ្យគេងលក់ស្រួល
ផ្លាស់ប្ដូរទម្លាប់គេង និងរបៀបរស់នៅ៖
សូមទៅពិគ្រោះជាមួយវេជ្ជបណ្ខិត ដើម្បីរកនូវរោគវិនិច្ឆ័យ បើការគេងស្រមុករបស់អ្នកនៅតែខ្លាំង និងរំខានដល់ដៃគូ។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕