ធុញ​សាច់​សល់​ក្រោម​ក្លៀក ពិបាក​ពាក់​អាវ​វាល​ៗ​មែន? សាក​វិធី​នេះ​ធានា​ស្រក​អស់

  • 2017-09-04 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ពិតជា​ស្រលាញ់ និង​ចង់​ពាក់​អាវ​វាល​ក្លៀក​ខ្លាំង​ណាស់ តែ​សាច់​សល់​នៅ​ត្រង់​បរិវេណ​នោះ ជា​បញ្ហា​រារាំង​មិន​អាច​ឲ្យ​ពាក់​បាន។ កុំ​បារម្ភ កញ្ញា សូម​បង្ហាញ​ពី​វិធី​ហាត់ប្រាណ​បំបាត់​សាច់​សល់​នោះ​តាម ៤ ជំហាន​ខាងក្រោម​៖

១.កាន់​ដុំ​ដែក​ទាំងសងខាង ទាញ​រួច​ផ្គុំ​ចូល

អ្នក​អាច​ចាប់ផ្ដើម​ជាមួយ​ដុំដែក​ដែល​មាន​ទម្ងន់​ស្រាល​ៗ​បំផុត ដោយ​គេង​នៅ​លើ​កម្រាល​មួយ ហើយ​លើក​ជើង(ដូច​ក្នុង​រូប) រួច​ដៃ​ដែល​កាន់​ដុំដែក​ទាញ​ទៅ​ម្ខាង​ៗ រួច​ទាញ​ផ្គុំ​ចូល​គ្នា។ ធ្វើ​បែប​នេះ ១០ នាទី​រាល់ថ្ងៃ នោះ​នឹង ឃើញ​ប្រសិទ្ធភាព។

២.យោង​ខ្លួន​ឡើង​ចុះ

ទាញ​រាងកាយ​របស់​អ្នក​ចុះ​ឡើង​ៗ លើ​របារ​មួយ​រយៈ​ពេល ១០ នាទី​រាល់ថ្ងៃ​ក៏​អាច​ជួយ​ឲ្យ​សាច់​ក្រោម​ក្លៀក​រាប​ស្មើ​វិញ​ដែរ។ ​ព្រោះ​កម្លាំង​ដែល​បញ្ចេញ​ពី​ធ្វើ​លំ​ហាត់ប្រាណ​បែប​នោះ ​នៅ​ត្រង់​បរិវេណ​ដើមទ្រូង តែ​មិន​បណ្ដាល​ឲ្យ​ដើមទ្រូង​ស្រក​ទេ។

៣.លើក​អាល់ទែ

ការ​ហាត់ប្រាណ​នេះ ពិតជា​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​ធ្វើឲ្យ​សាច់​សល់​ក្រោម​ក្លៀក​រាបស្មើ​ទៅ​វិញ​បាន ព្រោះ​កម្លាំង​ដែល​រុញ​ចេញ​ពី​ទ្រូង។

៤.ហាត់​ប្រើ​​ដុំ​ដែក

ចំណែក​ក្បាច់​ទី ៤ នេះ ​វិញ​ក៏​ដូច​ក្បាច់​ទី​១​ដែរ គ្រាន់តែ​ខុស​គ្នា​ត្រង់​ក្បាច់​នេះ​អ្នក​អាច​ហាត់​ដោយ​ឈរ។ រួច​ទាញ​ដុំដែក​នៅ​ដៃ​ទាំងសងខាង​មក​ផ្គុំ​គ្នា៕

ចុចអាន៖ស្រីៗ​រូបរាង​ធាត់​ហើយ​ បើ​មាន ៣ ចំណុច​នេះ​ទៀត ពិបាក​ក្នុង​ការ​ស្លៀកពាក់​មែនទែន!

ប្រភព៖ womansfeed ប្រែ​សម្រួល៖ ទ្រី រ៉ាវី