ធ្លាប់ឆ្ងល់អត់ថា ហេតុអីបានគេទុកចន្លោះទទេទាំងនេះលើបន្ទះថ្នាំ?
- 2017-09-01 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឆ្ងល់អត់ថា ហេតុអីបានគេទុកចន្លោះទទេទាំងនេះលើបន្ទះថ្នាំ?
ប្រភេទបន្ទះថ្នាំមួយចំនួនដែលយើងធ្លាប់បានឃើញ គឺគេតែងតែធ្វើវាឡើងដោយទុកចន្លោះទំនេរចោលបើទោះជាបន្ទះនោះមានថ្នាំតែមួយគ្រាប់ក៏ដោយ។ ជឿថាអ្នកដែលប្រើប្រាស់ភាគច្រើនប្រាកដជាងឿងឆ្ងល់ ព្រោះពួកគេមិនបានជ្រាបពីមូលហេតុមួយចំនួនខាងក្រោមនេះ៖
១. ធ្វើឱ្យប្រអប់មានស្តង់ដារ៖ ប្រភេទថ្នាំមួយចំនួនមិនតម្រូវឱ្យលេបច្រើនគ្រាប់ទេ ដូច្នេះដើម្បីឱ្យការវេចខ្ចប់ក៏ដូចជាប្រអប់ថ្នាំមើលទៅមានស្តង់ដា គេត្រូវបង្កើតចន្លោះទទេទាំងនោះនៅលើបន្ទះថ្នាំនីមួយៗ។
២. ព្រោះគ្មានកន្លែងសម្រាប់បញ្ជាក់ការប្រើប្រាស់៖ ដោយសារបន្ទះថ្នាំខ្លះមានថ្នាំតែមួយគ្រាប់ ដូចនេះត្រូវបង្កើតចន្លោះទទេខ្លះដើម្បីមានកន្លែងសម្រាប់សរសេរពីរបៀបប្រើប្រាស់ និងឈ្មោះថ្នាំនៅខាងក្រោយ។
៣. ការពារទ្រង់ទ្រាយថ្នាំ៖ ចន្លោះទទេទាំងនោះជួយការពារគុណភាពគ្រាប់ថ្នាំនៅក្នុងបន្ទះមិនឱ្យខូចទ្រង់ទ្រាយប្រសិនបើមានការប៉ះទង្គិចផ្សេងៗ៕
ចុចអាន៖ផលប៉ះពាល់ និងលក្ខណៈសម្គាល់ឱសថក្លែងក្លាយ ដែលគ្រប់គ្នាត្រូវដឹង