ចង់តេស្ដចិត្តស្មោះរបស់មិត្តប្រុស ស្រីៗអាចសាកវិធិីនេះបាន
- 2017-08-31 09:20:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់តេស្ដចិត្តស្មោះរបស់មិត្តប្រុស ស្រីៗអាចសាកវិធិីនេះបាន
ស្ត្រីគ្រប់គ្នាតើនរណាមិនចង់បានក្ដីស្រឡាញ់ធំៗពីដៃគូខ្លួននោះ? បញ្ហាត្រង់ថាពេលខ្លះយើងក៏មិនច្បាស់ក្នុងចិត្តដែរ។ ដូច្នេះហើយបានជាថ្ងៃនេះយើងមកមើលវិធីមួយចំនួនដែលអាចប្រើបានក្នុងការតេស្ដពីភាពស្មោះស្ម័គ្ររបស់ដៃគូ៖
១. តើគាត់ឲ្យតម្លៃអ្នកទេ?
វាគឺជារឿងចាំបាច់ដែលមនុស្សស្រឡាញ់គ្នាត្រូវចេះឲ្យតម្លៃ និងគោរពគ្នាទៅវិញទៅមក ដោយគ្មានការបំពារបំពាន។
២. ហ៊ានទៅជួបគ្រួសារអ្នកអត់?
បើស្មោះមែនគ្មានអ្វីត្រូវខ្លាចទេត្រឹមប៉ុណ្ណេះ ខ្លាចតែមិនស្មោះតា៎ដែលមិនហ៊ាននោះ។
៣. គាត់ព្យាយាមសម្របជាមួយអ្នក?
សាកគិតមើលថាកន្លងមកគាត់ព្រមទៅកន្លែងដែលអ្នកឧស្សាហ៍ទៅ ឬញ៉ាំអាហារដែលអ្នកចូលចិត្តដែរឬទេ? ឬមួយមិនអាចធ្វើបានទេ?
៤. សម្ដីនិងសកម្មភាពគាត់ត្រូវគ្នាអត់?
ឬក៏បានតែមាត់ឥតប្រយោជន៍? ស្រីៗគួរតែមើលចំណុចនេះឲ្យមែនទែន។
៥. គាត់ទុកចិត្តអ្នកទេ?
ស្រឡាញ់គ្នាគឺត្រូវតែទុកចិត្តគ្នា។ នេះជាចំណុចសំខាន់ដើម្បីរក្សាស្នេហាឲ្យបានយូរអង្វែង។ កន្លងមក តើគាត់ទុកចិត្តអ្នកទេ?
៦. មានធ្វើអ្វីឲ្យលើសពាក្យថា «ស្រឡាញ់» អត់?
និយាយគឺងាយស្រួលប៉ុន្តែសកម្មភាពដែលបង្ហាញថាស្រឡាញ់ទៅវិញទេដែលពិបាក។
៦. ចាំផ្ដល់កម្លាំងចិត្តដល់អ្នកទេ?
បុរសដែលស្រឡាញ់អ្នកពិតប្រាកដគេនឹងមិនបោះបង់អ្នកឡើយទោះស្ថិតក្នុងពេលលំបាកយ៉ាងណាក៏ដោយ។
ទាំងនេះហើយជាចំណុចសំខាន់ៗអ្នកគួរតែចាប់អារម្មណ៍។ បើគាត់មានចំណុចទាំងនេះមែនគឺបានន័យថាអ្នកជាមនុស្សសំណាងបំផុតហើយ៕
ចុចអាន៖ រឿងក្នុងចិត្តមួយចំនួនដែលស្រីៗចង់ឲ្យបុរសយល់