រឿង​ក្នុង​ចិត្ត​មួយ​ចំនួន​ដែល​ស្រី​ៗ​ចង់​ឲ្យ​បុរស​យល់

  • 2017-08-30 06:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​បុរស​ភាគ​ច្រើន ស្ត្រី​គឺ​ពិបាក​យល់​និង​ពិបាក​ស្មាន​ចិត្ត​។​ តាម​ពិត​ទៅ​អ្វី​ៗ​មិន​មែន​បែប​នេះ​ទេ​​។ បើ​បុរស​តាំង​ចិត្ត​បន្តិច​ប្រាកដ​ជា​អាច​យល់​បាន​មិន​ខាន៖

១. ថ្ងៃ​ពិសេស ​ដូច​ជា​ថ្ងៃ​ខួប​ស្រឡាញ់​គ្នា​ ឬ​ខួប​កំណើត​ជា​ដើម​គឺ​​ស្រី​ៗ​មិន​ដែល​ភ្លេច​ទេ។ ដូចនេះ​ប្រុស​ៗ​ក៏​ត្រូវ​តែ​ហាម​ភ្លេច​ដូច​គ្នា។

២. មើល​ស្រី​ផ្សេង៖ គ្មាន​មនុស្ស​ស្រី​ឯណា​ចូលចិត្ត​​បែប​នេះ​ទេ។

៣. ​ចូលចិត្ត​និយាយ​ពី​អារម្មណ៍៖ ជំនួស​ឲ្យ​តែ​ពាក្យ​ផ្អែមល្ហែម​ ស្រី​ៗ​ក៏​ចង់​ឲ្យ​សង្សារ​ចេះ​សួរ​នាំ​ពី​អារម្មណ៍​ និង​ការ​គិត​របស់​នាង​​ដែរ។

៤. មិន​បើក​ទ្វារ​ឲ្យ​ក៏​មិន​ស្លាប់​​ដែរ៖ តែ​បើ​មិត្ត​ប្រុស​ធ្វើ​បាន​គឺ​កាន់​តែ​ល្អ​ព្រោះ​វាបង្ហាញ​ពីសុ​ភាព​បុរស​របស់​គេ។ ការ​បើក​ទ្វារ​ឲ្យ​ ឬ​ទាញ​កៅអី​ឲ្យ​អង្គុយ​អី​បែប​នេះ​គឺ​ជា​សកម្មភាព​ Sweet បំផុត។ ​ស្រី​ៗ​ចូលចិត្ត​។

៥. ដើរ​ទិញ​ឥវ៉ាន់៖ ​មាន​ស្ត្រី​ឯណា​មិន​ចូលចិត្ត​នោះ? វា​ជា​រឿង​​សប្បាយ​បំផុត ហើយ​បើ​បាន​សង្សារ​នៅ​ជាមួយ​​ជួយ​យួរ​ទៀត​គឺ​កាន់​តែ​ពិសេស។

៦. បុរស​ចេះ​កំប្លែង៖ ស្រី​ៗ​តែង​ចូលចិត្ត​បុរស​បែប​នេះ។

៧. ​ចូលចិត្ត​និយាយ៖ បើ​បាន​មិត្តភ័ក្ដិ​នៅ​ជាមួយ ទោះ​​និយាយ​រាប់​ម៉ោង​ក៏​បាន​ដែរ។ បុរស​គួរ​តែ​យល់​អារម្មណ៍​នេះ។​

៨. ចូលចិត្ត​បុរស​ដែល​អាច​ពឹង​ពាក់​បាន៖ មាន​សង្សារ​នៅ​ជិត​មិន​ថា​ពេល​ទុក្ខ​ ឬ ពេល​សុខ​។ តែ​ប៉ុណ្ណេះ​ស្រី​ៗស្ងប់​ចិត្ត​ហើយ៕

ចុចអាន៖ ប្រុសៗ​ដូច​ត្រូវ​ឆ្នោត​លេខ​ធំ​អ៊ីចឹង បើ​​​មាន​ប្រពន្ធ​​ធ្វើ​​​​ចំណុច​ទាំង​នេះ​បាន​

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម