ក្រោយរួមភេទ សញ្ញាអ្វី​ខ្លះ​ដែល​អាច​បញ្ជាក់ថាស្ត្រីមានផ្ទៃពោះ?

  • 2017-08-30 01:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគច្រើន​ដឹង​ថា​ ស្ត្រី​មាន​អាការៈ​បាត់​រដូវ​​ ដែល​នេះ​បញ្ជាក់​ថា​វា​ជា​សញ្ញាណ​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ហើយ។ ប៉ុន្តែ​អ្វី​ដែល ​កញ្ញា ​ចង់​លើក​យក​បង្ហាញ​ថ្ងៃ​នេះ​បន្ថែម​គឺ​ វា​នៅ​មាន​សញ្ញា​ជា​ច្រើន​ផ្សេង​ទៀត​ជា​ពិសេស​បន្ទាប់​ពី​ការ​រួម​ភេទ​រួច​។

១. មាន​ចេញ​ឈាម​៖ ក្នុង​អំឡុង​ពេល ​១ ​ទៅ ​២ ​អាទិត្យ​ក្រោយ​ពី​ការ​រួម​ភេទ​ ស្ត្រី​មាន​ចេញ​ឈាម​តិច​ៗ ​តែ​នេះ​មិន​ដូច​ជា​ឈាម​រដូវ​ទេ​។ ឈាម​តិច​ៗ​បែប​នេះ​ គឺ​កើត​ឡើង​ដោយ​សារ​ស៊ុត​បង្ក​កំណើត​ចាប់​ផ្តើម​លូត​លាស់ ​ហើយ​ទុំ​ខ្លួន​ជាប់​ទៅ​នឹង​ដៃ​ស្បួន។

២. អាការៈ​ឈឺ​សុដន់​៖ វា​កើត​ឡើង​ដោយ​សារ​ក្រពេញ​ទឹក​ដោះ​ចាប់​ផ្តើម​មាន​ដំណើរ​ការ​ផលិត​ទឹក​ដោះ ​ដូច្នេះ​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ថា​ឈឺ​តិច​ៗ​។ ម្យ៉ាង​ទៀត​នៅ​ជុំវិញ​ក្បាល​សុដន់​ មាន​លេច​ចេញ​នូវ​កន្ទួល​អុច​ៗ​ច្រើន។

៣. ឆាប់​ប្រតិកម្ម​ជាមួយ​ក្លិន​៖ ចាប់​ពី ​២ ​សប្តាហ៍​ឡើង​ទៅ​ក្រោយ​ការ​រួម​ភេទ​ ស្ត្រី​ចាប់​ផ្តើម​មាន​អាការៈ​ចាញ់​ក្លិន ​ពោល​គឺ​ចេះ​តែ​មាន​អារម្មណ៍​ថា​ធុំ​ក្លិន​អាក្រក់​គ្រប់​ពេល​។

រូបតំណាង

**៤. បាត់​រដូវ​៖** ស្ត្រី​មាន​អាការៈ​បាត់​រដូវ​ប្រហែល​ ៤ ​សប្តាហ៍​គិត​ចាប់​ពី​ពេល​រួម​ភេទ​។

៥. អស់​កម្លាំង​៖ ស្ត្រី​មាន​អារម្មណ៍​អស់​កម្លាំង ​ឈឺ​ក្បាល ​វិល​មុខ​ និង​ឈឺ​ខ្នង​៕

ចុចអាន៖៧​យ៉ាង​ ស្រី​ៗ​តែង​ធ្វើ​ពេល​មក​រដូវ នាំ​ឱ្យ​បាក់​សម្រស់​និង​សុខភាព​ខ្លាំង

ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា