មិន​គួរ​ឱ្យ​ជឿ! ​ដំឡូង​ជ្វា​​ជួយ​ឱ្យ​សាច់​ចាំ និង​សុខភាព​ល្អ ​ខ្លាំង​មិន​ចាញ់​​យិនស៊ិន​​​

  • 2017-08-31 00:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថោក​ហើយ​ស្រួល​រក ដំឡូង​ជ្វា​បាន​ផ្ដល់​គុណប្រយោជន៍​ឥត​គណនា​សម្រាប់​សុខភាព​ដែល​អ្នក​ប្រហែល​នឹក​ស្មាន​មិន​ដល់​ពី​មុន​មក​។ ថ្ងៃ​នេះ Kanha សូម​បង្ហាញ​ពី​អត្ថប្រយោជន៍​ដ៏​លើស​លប់​របស់​ដំឡូង​ជ្វា​ដែល​អាច​ជួយ​ទាំង​សម្រស់​និង​សុខភាព​របស់​អ្នក​។

១- ការ​ពារ​ជំងឺ​មហារីក​៖

បេតាការ៉ូទីន​ និង​វីតាមីន​ A នៅ​ក្នុង​មើម​ដំឡូង​ជ្វា​គឺ​ជា​ប្រភព​ដល់​អស្ចារ្យ​សម្រាប់​ការ​សុខភាព​ភ្នែក និង​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​។ សារធាតុ​ទាំង​នេះ​ក៏​ជួយ​ផង​ដែរ​ដល់​ការ​ការពារ​រាងកាយ​ពី​ឱកាស​នៃ​ការ​កកើត​ជំងឺ​មហារីក​។ តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​មក​ពី​គម្រោង​សិក្សា​ស្ដី​ពី​ការ​បរិភោគ​និង​រស់នៅ​ស្អាត​របស់​នារី (WHEL) ទៅ​លើ​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​ក្នុង​ដំណាក់​កាល​ដំបូង បាន​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​មាន​កម្រិត​ការ៉ូទីន​ខ្ពស់​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កកើត​ឡើង​វិញ​នៃ​ជំងឺ​មហារីក​សុដន់។

ចង់នៅក្មេងជាងវ័យ រស់​បាន​យូរ​ គួរ​ញ៉ាំ​គ្រាប់​ជី​ជា​ប្រចាំ​

២- ប្រឆាំង​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់៖

ដំឡូង​ជ្វា​មាន​សារធាតុ​ប្រឆាំង​ភាព​ចាស់ ​ជួយ​បង្កើន​ភាព​ទន់​នៃ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​។ ញ៉ាំ​ដំឡូង​ជ្វា​១ទៅ​២​ដង​ក្នុង​មួយ​សប្ដាហ៍​នឹង​ជួយ​ឱ្យ​ស្បែក​កើន​ឡើង​នូវ​កម្រិត​វីតាមីន ជាតិ​រ៉ែ និង​កាក​សរសៃ​ជា​ដើម​ ដែល​មិន​ត្រឹម​តែ​ជួយ​ទាញ​ស្បែក​ឱ្យ​តឹង​ណែន ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ស្បែក​ទៅ​ជា​រលោង​ទៀត​ផង។

៣- បង្កើន​សមត្ថភាព​នៃ​ការ​មើល៖

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Harvard ទៅ​លើ​មនុស្ស​ជាង​១២​ម៉ឺន​នាក់​បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ការ៉ូទីន​ជា​ប្រចាំ​អាច​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​មើល​បាន​ច្បាស់​ជាង​មុន និង​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​បាន​ច្រើនជាង​៣២​%​។

៤- ​ជំនួយ​ឆ្អឹង​ ស្បែក និង​បេះដូង​៖

វីតាមីន​ D គឺ​ជា​ប្រភព​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​ឆ្អឹង បេះដូង​ ស្បែក សរសៃ​ប្រសាទ ​ធ្មេញ និង​សម្រួល​ដល់​ក្រពេញ​ទីរ៉ូអ៊ីត៕

ប្រភព៖ care2 ប្រែ​សម្រួល៖ សរ សុគន្ធី