គ្រឿងផ្សំ ៥ មុខប្រើកម្ចាត់មុនក្បាលខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត

  • 2017-08-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រមូល​ផ្តុំ​គ្នា​នៃ​កោសិកា​ស្បែក​ដែល​ងាប់​ ព្រម​ជាមួយ​នឹង​ជាតិ​ខ្លាញ់​ដែល​ស្តុក​ទុក​នៅ​ក្នុង​រន្ធ​រោម​ គឺជា​មូល​ហេតុ​ដែល​បង្ក​ឲ្យមាន​មុន​ក្បាល​ខ្មៅ​។ ជា​ពិសេស​នៅ​ត្រង់​ច្រមុះ​ និង​ផ្នែក​ក្រោម​ចង្កា​គឺ​ជា​តំបន់​ដែល​មុន​ក្បាល​ខ្មៅ​ងាយ​កើត​ច្រើន​ជាង​គេ ​ប៉ុន្តែ​កុំបារម្ភ ​កញ្ញា ​នឹង​ណែ​នាំ​ពី​គ្រឿង​ផ្សំ ​៥ ប្រភេទ​ដែល​ជួយ​អ្នក​ក្នុង​ការ​កម្ចាត់​មុន​ក្បាល​ខ្មៅ។

១. ទឹក​ឃ្មុំ ​និង​ស៊ុត​ពណ៌​ស​៖ យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​លាយ​ជាមួយ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ បន្ទាប់​មក​យក​លាប​ត្រង់​កន្លែង​ដែល​មាន​មុន​ក្បាល​ខ្មៅ​។ ទុក​ចោល​រហូត​ដល់​ស្ងួត​រួច​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។

រូបតំណាង

**២. រមៀត ​និង​ជី​អង្កាម​៖** កិន​រមៀត​ឲ្យទៅ​ជា​ម្សៅ ​ចំណែក​ឯ​ជីអង្កាម​វិញ​គាប​យក​តែ​ទឹក​។ លាយ​គ្រឿង​ផ្សំ​ទាំង​ពីរ​បញ្ចូល​គ្នា ​រួច​យក​មក​លាប​ត្រង់​កន្លែង​មាន​មុន​រយៈ​ពេល ​១៥ ​នាទី​។

រូបតំណាង

៣. ប្រទាល​កន្ទុយ​ក្រពើ​៖ ឆ្កឹះ​យក​សាច់​ប្រទាល​យក​មក​បិទ​ត្រង់​កន្លែង​មាន​មុន​ក្បាល​ខ្មៅ​រយៈ​ពេល​ ១០​ នាទី ​រួច​លាង​ចេញ​ជាមួយ​ទឹក​ធម្មតា​៕

រូបតំណាង

ចុចអាន៖រង្វង់ភ្នែក​ខ្មៅ​ដូច​ខ្លាឃ្មុំ Panda នឹងរលុបភ្លាមដោយសារវត្ថុ ៣ យ៉ាងនេះ

ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា