ហេតុអីអ្នកចាកចេញទាំងគ្មានហេតុផល និងគ្មានពាក្យលាសូម្បីមួយម៉ាត់មកខ្ញុំ?
- 2017-08-29 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអីអ្នកចាកចេញទាំងគ្មានហេតុផល និងគ្មានពាក្យលាសូម្បីមួយម៉ាត់មកខ្ញុំ?
មានពាក្យក្នុងចិត្តជាច្រើនដែលចង់និយាយទៅកាន់គេ តែមិនដឹងថានិយាយហើយពួកយើងបានអីមកវិញ។ យូរដែលហើយដែលពួកយើងមិនបាននិយាយគ្នា ខ្ញុំពិតជានឹកសម្លេងអ្នកណាស់ ហើយ នឹកពាក្យពេចន៍ដែលអ្នកធ្លាប់និយាយមកកាន់ខ្ញុំដែរ។ ខ្ញុំចាំច្បាស់ជាងគេគឺពាក្យមួយឃ្លាដែលអ្នកនិយាយប្រាប់ខ្ញុំថា**«ចាប់ពីថ្ងៃនេះទៅគ្រាន់តែដឹងថាអូនមានបង ហើយ បងជារបស់អូនទៅបានហើយ។»** វាជាពាក្យដែលនៅក្នុងការចងចាំខ្ញុំជានិច្ច។
ខ្ញុំដឹងប្រហែលជាខ្ញុំស្រឡាញ់អ្នកតែឯងរហូតមក ហើយខ្ញុំដឹងថាខ្លួនឯងល្ងង់ដែលដឹងថាថ្ងៃនេះនឹងមកដល់ហើយខ្ញុំនៅតែដើរចូលជីវិតអ្នក។ រយៈពេលមិនយូរទេដែលយើងស្រឡាញ់គ្នា តែខ្ញុំគ្រាន់តែដឹងថាខ្ញុំស្រឡាញ់អ្នកខ្លាំង ហើយរឿងដែលខ្ញុំគិតមិនដល់គឺអ្នកចាកចេញទាំងគ្មានហេតុផល និង ពាក្យលាមួយម៉ាត់។ ខ្ញុំខុសអីមែនទេ? អ្នកអត់ដែលស្រឡាញ់ខ្ញុំទេមែនទេ? គ្រាន់តែបន្សល់ហេតុផលមួយឲ្យខ្ញុំអស់ចិត្តមិនបានទេមែនទេ? បើគ្មានហេតុផលក៏គួរតែលាខ្ញុំមួយម៉ាត់ដែរ តែនេះអ្វីក៏គ្មានទាំងអស់។
តាំងពីពេលដែលអ្នកចាកចេញមកដល់ពេលនេះ ខ្ញុំចង់ប្រាប់ថាខ្ញុំនៅតែស្រឡាញ់អ្នក តែកុំព្រួយអីខ្ញុំមិនរំខានអ្នកនោះទេ ហើយខ្ញុំនឹងប្រើពេលវេលាដើម្បីបំភ្លេចអ្នក។ អ្វីដែលខ្ញុំសង្ឃឹមគឺគ្រាន់តែចង់ឃើញអ្នករស់នៅដោយរីករាយ និង ជួបមនុស្សដែលអ្នកស្រឡាញ់ពិត។
អរគុណដែលបានដើរចូលក្នុងជីវិតខ្ញុំទោះបីពេលខ្លីក៏ដោយ ហើយខ្ញុំមិនដែលស្ដាយក្រោយនោះទេដែលខ្ញុំស្គាល់អ្នក ទោះបីជាខ្ញុំមិនដឹងថាអ្នកមានមូលហេតុអីក៏ដោយ តែខ្ញុំសប្បាយចិត្តនឹងទទួលការឈឺចាប់មួយនេះ៕
ពី៖ នារីម្នាក់
ចុចអាន៖សុខចិត្តឈឺចាប់ដោយការពិត ជាជាងលួងលោមចិត្តដោយការបោកប្រាស់