សុខចិត្តឈឺចាប់ដោយការពិត ជាជាងលួងលោមចិត្តដោយការបោកប្រាស់
- 2017-08-28 02:11:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខចិត្តឈឺចាប់ដោយការពិត ជាជាងលួងលោមចិត្តដោយការបោកប្រាស់
ពាក្យកុហកចេញពីមាត់មនុស្សម្នាក់គឺស្រាលដូចរោមសត្វ តែពេលដល់ត្រចៀកអ្នកស្ដាប់គឺប្រៀបដូចមុខកាំបិតដ៏មុតស្រួច ជាពិសេសបើពាក្យទាំងនោះចេញពីមាត់អ្នកដែលយើងស្រលាញ់។
ចូលចិត្តបំផុតគឺអារម្មណ៍នៅពេលស្ដាប់គេកុហកនៅពេលដែលយើងបានដឹងការពិតរួចហើយ។ ការពិតក៏មិនសប្បាយចិត្តអ្វីដែរ តែគ្រាន់តែចង់ដឹងថាគេនឹងកុហកយើងបានដល់ណា។ ការក្បត់ភាគច្រើនភ្ជាប់ជាមួយពាក្យកុហក ហើយមានពេលខ្លះកុហកមុនហើយក៏ក្បត់តាមក្រោយ។ ក្រដាសមិនអាចខ្ចប់ភ្លើងជិតនោះទេ។
កាលពីមុនខ្ញុំធ្លាប់គិតថាឲ្យតែយើងធ្វើដាក់គេល្អ គេនឹងតបស្នងដូចនោះវិញ តែការពិតនៅលើពិភពលោកនេះមិនមែនដូចបែបនេះឡើយ។ ចង់យើងធ្វើដាក់គេប្រសើរយ៉ាងណា គេក៏អាចធ្វើអាក្រក់វិញបាន ព្រោះមនុស្សមានច្រើនប្រភេទ។ ខ្ញុំនឹងនៅតែជឿពាក្យសម្ដីគេ តែនឹងមិនឆោតដូចមុនទៀតឡើយ។
ខ្ញុំទទួលបានពាក្យកុហកពីអ្នកហើយ ហើយក៏អស់សង្ឃឹមនឹងវាខ្លាំងណាស់ដែរ។ អ្នកធ្លាប់និយាយលេងថា អ្នកណាកុហក អ្នកនោះជាឆ្កែ អ៊ីចឹងពេលនេះអ្នកគឺជាឆ្កែមែនទេ? មកទល់ពេលនេះ អ្នកនៅតែប្រកែកយ៉ាងដាច់អហង្ការថាអ្នកថ្មីនោះគ្រាន់តែជាមិត្តភ័ក្ដិ។ ខ្ញុំនឹងរង់ចាំមើលថាឆាកល្ខោនរបស់អ្នកថ្ងៃណាទើបចប់៕