រង្វង់ភ្នែកខ្មៅដូចខ្លាឃ្មុំ Panda នឹងរលុបភ្លាមដោយសារវត្ថុ ៣ យ៉ាងនេះ
- 2017-08-17 08:12:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រង្វង់ភ្នែកខ្មៅដូចខ្លាឃ្មុំ Panda នឹងរលុបភ្លាមដោយសារវត្ថុ ៣ យ៉ាងនេះ
ពីពេលនេះទៅអ្នកមិនបាច់បារម្ភខ្លាចរង្វង់ភ្នែកខ្មៅដូចខ្លាឃ្មុំ Pandaទៀតទេ បើទោះបីជាអ្នកមិនបានគេងគ្រប់គ្រាន់ ឬដើរលេងដាច់យប់ក៏ដោយ។ ថ្ងៃនេះកញ្ញាសូមណែនាំនូវវិធីលាយគ្រឿងផ្សំដែលមានតម្លៃថោកទាំង ៣ មុខ ដើម្បីជួយអ្នកឱ្យគេចផុតពីបញ្ហារង្វង់ភ្នែកខ្មៅដោយសារការគេងមិនគ្រប់គ្រាន់បាន៖
គ្រឿងផ្សំ៖
១. ផ្លែប៉េងប៉ោះ៖ គាបយកតែទឹក
២. ទឹកក្រូចឆ្មារ
៣. ម្សៅរមៀត
វិធីធ្វើ៖
១. លាយគ្រឿងផ្សំទាំងបីបញ្ចូលគ្នា។
២. យកសំឡីទៅជ្រលក់ក្នុងល្បាយឱ្យជោករួចយកមកបិទនៅលើជុំវិញរង្វង់ភ្នែក។
៣. ទុកចោលរហូតដល់សំឡីអស់ជាតិសើម ហើយលាងសម្អាតចេញជាមួយទឹកធម្មតា។
ចំណាំ៖ ទន្ទឹមនឹងការអនុវត្តវិធីនេះជារៀងរាល់ថ្ងៃ អ្នកគួរជៀសវាងការប្រើប្រាស់គ្រឿងសម្អាងណាមួយនៅត្រង់តំបន់រង្វង់ភ្នែកខ្មៅ ជាពិសេសត្រូវបង្កើនការផឹកទឹកឱ្យបានច្រើន៕
ចុចអាន៖ញេចមុនរួចមានស្នាម សាក ៦ វិធីនេះម្ដង គ្មានសល់ស្នាម និងជួយឲ្យមុខកាន់តែរលោង